ខេត្តកំពត ៖ សប្បុរសជននានាទូទាំងក្នុង និងក្រៅប្រទេសកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងអត្ថបទរបស់ទំព័រកាសែតកោះសន្តិភាព ដែលបានចុះផ្សាយហេតុការណ៍ពីបុរសពោះម៉ាយម្នាក់ ដែលមានជំងឺរ៉ាំរ៉ៃដេកស្លាប់នៅក្រោមផ្ទះជាមួយកូនប្រុសតូចអាយុ៤ឆ្នាំ ដែលដេកអោបសពឪពុករហូតធុំក្លិនស្អុយ ទើបទៅនិយាយប្រាប់ក្មេងតូចៗដូចគ្នា ទើបដឹងដល់អ្នកភូមិមកពិនិត្យ និងជួយជ្រោមជ្រែងធ្វើបុណ្យកាលពីថ្ងៃទី១១ មីនា ២០១៤ កន្លងទៅ ។
កាលពីរសៀលថ្ងៃទី១៣ មីនា ២០១៤ នេះ ភ្នាក់ងារកោះសន្តិភាពបានទទួលអំណោយជាថវិកាពីសប្បុរសជនឈ្មោះម៉ី ប៊ុនជ្រុយ ជាប្រជាពលរដ្ឋរស់នៅទីរួមស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បានឧបត្ថម្ភជាប្រាក់ចំនួនដប់ម៉ឺនរៀល ដើម្បីជួយរំលែកទុក្ខដល់កុមារកំព្រា និងបងប្រុសរបស់កុមារដែលកំពុងជួបការលំបាក និងត្រៀមរៀបចំធ្វើបុណ្យ៧ថ្ងៃនៅថ្ងៃទី១៤ មីនា ២០១៤ ស្អែកនេះ ។
កុមារកំព្រា និងបងប្រុស សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកជួយបីបាច់ថែរក្សាដល់បងប្អូនសប្បុរសជន និងក្រុមគ្រួសារដែលបានជួយរំលែកទុក្ខដល់ពួកខ្ញុំទាំង២នាក់ ។
ចែករំលែកព័តមាននេះ