តម្លៃ​ប្រាក់​រៀល​មាន​អត្រា​យ៉ាងដូចម្តេច​ធៀប​នឹង​លុយ​ប្រទេស​មួយ​ចំនួន?


យើង​សូម​ណែនាំ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ប្រៀបធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ថា តើ​វា​មាន​អត្រា​យ៉ាងដូចម្តេច​ខ្លះ​នៅ​ថ្ងៃនេះ ? ។ យោង​តាម​ប្រភព​ពី​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា ថ្ងៃនេះ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ១​ដុល្លារ​ទិញ​ចូល​៤០៨៨ រៀល លក់​ចេញ ៤១០០​រៀល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២.៧១៤,៤៣ រៀល លក់​ចេញ ២.៨០៤,៤០ រៀល ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ចំពោះ​ប្រាក់​អឺ​រ៉ូ​វិញ គឺ​១​អឺ​រ៉ូ​ទិញ​ចូល ៤.៤៣៥,៤៨ រៀល លក់​ចេញ ៤.៥៤២,៨០ រៀល ១​យេ​ន​ជប៉ុន ទិញ​ចូល ៣៨,០២៧៩ រៀល លក់​ចេញ ៣៩,១២២១ រៀល ១​បាត​ថៃ ទិញ​ចូល ១៣៣,៤០ រៀល លក់​ចេញ ១៣៤,៦០ រៀល ។ រីឯ​ប្រាក់​ដុ​ង​វៀតណាម គឺ ១​ដុ​ង ទិញ​ចូល ០,១៧៣២ រៀល លក់​ចេញ ០,១៧៧៥ រៀល និង ១​គីប​ឡាវ ទិញ​ចូល ០,៣៩៧០ រៀល លក់​ចេញ ០,៤៧២៣ រៀល ។ ដោយឡែក ១អឺរ៉ូ ទិញចូល ១,០៨៥០ដុល្លារ អាមេរិក លក់ចេញ ១,១០៨០ ដុល្លារ អាមេរិក និង ១ ដុល្លារអូស្ត្រាលី ទិញចូល ០,៦៦៤០ ដុល្លារ អាមេរិក លក់ចេញ ០,៦៨៤០ ដុល្លារ អាមេរិក ៕ កែសម្រួលដោយ ៖សុឃាក់

ប្រភព ៖ អេស៊ីលីដា

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ