ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ទឹក​ស្ពាន​ស្ទឹង​សំរោង​ឡើង​ដល់​ការ​ប្រកាស​អាសន្ន​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​មក​ទល់​ពេល​នេះ វេលា​ម៉ោង ៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​ចន្លោះ​គីឡូម៉ែត្រ​លេខ​115-116 ក្នុងភូមិ​សាស្ត្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​មក​ទល់​ពេល​នេះ វេលា​ម៉ោង ៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​ចន្លោះ​គីឡូម៉ែត្រ​លេខ​115-116 ក្នុងភូមិ​សាស្ត្រ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​ទឹក​ឡើង​មានកំ​ពស់​៥.៥០ ម៉ែត្រ​ពី​បាត​ស្ទឹង រីឯ​អាកាសធាតុ​កំពុង​ភ្លៀង ។

តាម​ការ​សន្និដ្ឋាន​ទឹក​ឡើង​ដល់​កម្រិត​កំពស់ ៥,៨០​ម៉ែត្រ​ពី​បាត​ស្ទឹង និង​ត្រូវ​ប្រកាស​អាសន្ន ។ ចំពោះ​ការ​ធ្វើ​ដំណើរ​វិញ​ចរាចរណ៍​ធ្វើ​ដំណើរ​ទៅ​មក​ធម្មតា ។

ដោយ​បច្ចុប្បន្ន​កម្លាំង​មូលដ្ឋាន អហ ស្រុក​កំពង់​សីលា និង​កម្លាំង អហ ស្នាក់​ការ​សន្តិសុខ ៤០២ នៅ​គោលដៅ​ស្ពាន​ស្ទឹង​សំរោង​កំពុង​តាមដាន​បន្ត ចឹ​ង​ហើយ​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ