ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំ​លោភ​​ក្មេង​​ស្រី​​អា​យុ១​៤​ឆ្នាំ ​​រ​ហូត​មាន​ផ្ទៃ​ពោះ​៤ខែ ​​​បែកការណ៍​​​ម្តាយ​នាង​ដឹង​​​ប្តឹង​ដាក់​​គុក

11 ឆ្នាំ មុន

ខេត្ត​ក​ណ្តាល​ ៖ បុរស​​លោ្មភ​​កាម​​ម្នាក់​​​​ត្រូវ​បាន​សមត្ថ​កិច្ចស្រុក​កណ្តាល​ស្ទឹង​ធ្វើ​ការឃា​ត់ខ្លួន​កាលពី​​វេលា​​​រសៀល​ថ្ងៃ​ទី​១២ ​​មី​នា ​​បន្ទាប់​​ពី​ទ​ទួល​​បា​ន​​ពាក្យ​​​បណ្តឹង​​​​​របស់​​ម្តាយ​​ក្មេង​​ស្រី​រ​ង​​គ្រោះ​​​ ​​ប្តឹងពី​​បទរំ​លោ​ភសេ​​ពស​ន្ថវៈ ​​​​ទៅ​​លើ​​កូន​​ស្រី​​​អាយុ១​​​​​​៤ឆ្នាំ​​​​​ រហូត​​មានផ្ទៃ​ពោះ​០​​​៤​​ខែ​ ​​កាល​ពី​ថ្ងៃទី១​​៩ វិច្ឆិកា ​​​​ឆ្នាំ​​​​​​២០១៣ ​​​វេលាម៉ោង​៣និង៣០នា​ទីរសៀ​ល​ ក្នុង​​បង្គន់​​​​​​​ខាងកើ​ត​​ឆៀង​​​​​ខាង​ជើង​ផ្ទះ​ជន​សង្ស័យ​​ ស្ថិត​ក្នុង​​ភូមិ​វាលក​ណ្តាល​ ឃុំ​បាគូ ​ស្រុក​កណ្តាល​ស្ទឹង

ខេត្ត​ក​ណ្តាល​ ៖ បុរស​​លោ្មភ​​កាម​​ម្នាក់​​​​ត្រូវ​បាន​សមត្ថ​កិច្ចស្រុក​កណ្តាល​ស្ទឹង​ធ្វើ​ការឃា​ត់ខ្លួន​កាលពី​​វេលា​​​រសៀល​ថ្ងៃ​ទី​១២ ​​មី​នា ​​បន្ទាប់​​ពី​ទ​ទួល​​បា​ន​​ពាក្យ​​​បណ្តឹង​​​​​របស់​​ម្តាយ​​ក្មេង​​ស្រី​រ​ង​​គ្រោះ​​​ ​​ប្តឹងពី​​បទរំ​លោ​ភសេ​​ពស​ន្ថវៈ ​​​​ទៅ​​លើ​​កូន​​ស្រី​​​អាយុ១​​​​​​៤ឆ្នាំ​​​​​ រហូត​​មានផ្ទៃ​ពោះ​០​​​៤​​ខែ​ ​​កាល​ពី​ថ្ងៃទី១​​៩ វិច្ឆិកា ​​​​ឆ្នាំ​​​​​​២០១៣ ​​​វេលាម៉ោង​៣និង៣០នា​ទីរសៀ​ល​ ក្នុង​​បង្គន់​​​​​​​ខាងកើ​ត​​ឆៀង​​​​​ខាង​ជើង​ផ្ទះ​ជន​សង្ស័យ​​ ស្ថិត​ក្នុង​​ភូមិ​វាលក​ណ្តាល​ ឃុំ​បាគូ ​ស្រុក​កណ្តាល​ស្ទឹង ​​ខណៈ​​​​ក្មេង​​ស្រី​  រ​ង​​គ្រោះ​​ត្រឡប់ម​​កពីទិ​ញ​សា​​ប៊ូ​​​។​​

ជន​ល្មោភ​កាម​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ឈ្មោះ​សាង ​គឹមសេ​ង ​ហៅអ៊ូច ភេ​ទ​ប្រុ​ស ​អាយុ៣​៥ឆ្នាំ ​​​មុខ​របរ​ជាង​ត​ទឹក​ មា​នទី​​​​​​លំនៅ​ស្ថិ​តក្នុង​ភូមិវា​ល​កណ្តា​ល​ ​ឃុំ​បាគូ​ ស្រុ​កកណ្តាល​ស្ទឹង​​​ ចំណែ​កក្មេង​ស្រីរង​​គ្រោះ​ អាយុ១​៤ឆ្នាំ ​មានទីលំ​នៅភូមិ-​ឃុំ ​​​ជាមួយជនសង្ស័យ ។

លោក​អនុ​សេ​នីយ៍​ឯក ទឹម ​សេ​​ង អធិការ​រង​ស្រុក​កណ្តាល​ស្ទឹង ​ទទួល​ផែន​ព្រហ្ម​ទណ្ឌ ​បាន​ឱ្យដឹ​ងថា ​នៅវេ​លាម៉ោ​​​​ង​៣និ​ង២០នា​ទីរសៀល​ ​ថ្ងៃទី១​៩ ​វិច្ឆិ​​កា​​​​​ ២០១៣​ ជន​រងគ្រោះបា​នជិះក​ង់ចេញ​ពីផ្ទះទៅ​ទិញសា​ប៊ូកក់​សក់​នៅ​ក្នុងភូ​មិពោ​ធិ៍ដុះ​​ ។ ​ក្រោយ​​មក​ក្មេង​ស្រីរ​ងគ្រោះ​បាន​ជិះ​កង់​​ត្រឡប់​​មកផ្ទះវិ​​ញ ​​​​បាន​ពាក់​​កណ្តាល​ផ្លូវ​ ស្រាប់​តែ​ឈ្មោះសា​ង គឹម​សេ​ង ​បាន​ស្រែក​ហៅ​ជនរង​គ្រោះ​ពីក្នុង​ដីឡូត៏​របស់ខ្លួន ឮដូច​នោះ ​​ជន​រង​​គ្រោះ​ក៏​បាន​ជិះកង់​ចូល​ទៅ​ក្នុង​ផ្ទះ​​នោះ​ហើយ​បាន​សួរ​ថា « បង​ហៅខ្ញុំ​មាន​ការ​អី ​​» ពេល​​នោះ​​​​ឈ្មោះ​សាង ​គឹមសេ​ង បានឆ្លើ​យថា​ តោះ​ចូល​ក្នុងផ្ទះប​ង ​​ពេល​ឮ​ដូច្នេះ​ក្មេងស្រីរង​គ្រោះបាន​ជិះកង់​ចេញ​មកវិ​ញ តែត្រូវជ​នល្មោភ​កាមរូបនេះ​ចាប់ដៃ​កង់​ជា​ប់ រួច​បានអូស​ដៃឱ្យ​​​ចុះពីលើ​កង់ ​​ទាញ​ចូល​ទៅ​ក្នុង​បង្គន់​ដែល​ស្ថិត​នៅខាងកើ​តឆៀងខាង​ជើង​ផ្ទះ​ បន្ទាប់​​​មក​​បាន​គំរាម​​​​មិន​ឱ្យ​ប្រាប់​ឪពុក​ ម្តាយ​ ឬអ្នកណា​ម្នាក់​ឡើយ ​បើមិន​ធ្វើតាម ​​គេនឹ​ងសម្លាប់​ចោល​។

ប្រភព​​បន្តថា​​ នៅ​ពេលឮ​ការគំរាម​​​ដូច្នេះ ​​ក្មេ​ង​ស្រី​រងគ្រោះ​​មាន​ការភិត​ភ័យមិន​ហ៊ានស្រែ​កនោះឡើយ​ ហើយជនល្មោភ​កាម សាង គឹមសេង បានធ្វើសកម្ម​​ភា​ពរំលោភរហូតបា​នសម្រេច ៕​​