រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមី ក្រុមអ្នកស្ម័គ្រចិត្តជប៉ុននៅកម្ពុជា ក្រោមការជួយឧបត្ថម្ភរបស់ស្ថានទូតជប៉ុននឹងរៀបចំនូវកម្មវិធីប្រគំតន្រ្តី «តំណភ្ជាប់ចិត្តនិងចិត្ត» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននៅថ្ងៃទី១៦ មីនា ២០១៤ ចាប់ពីម៉ោង១៦-០០តទៅ ។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងក្រុមគ្រួសារដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមី ។ កម្មវិធីនេះផងដែរក៏ត្រូវបានរួមបញ្ចូលជាកម្មវិធីមួយនៅក្នុងកម្មវិធីគីហ្ស៊ុណាជប៉ុន និងកម្ពុជា ។
សូមរំលឹកថា នៅតំបន់ Tohoku នៃប្រទេសជប៉ុន កាលពី៣ឆ្នាំមុន គឺថ្ងៃទី១១ មីនា ២០១១ បានរងនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយដី និងរលកយក្សស៊ូណាមី ដែលមិនធ្លាប់មានពីមុនមក ហើយមានមនុស្សប្រមាណ២០.០០០នាក់ បានបាត់បង់ជីវិត រួមទាំងលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធច្រើនឥតគណនា ។
ចែករំលែកព័តមាននេះ