ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា​​ប្រធាន​​មន្ទីរ​​ហិរញ្ញវត្ថុ​​ខេត្ត​ព្រះ​វិហារ​​ ប្រកាស​ចូល​និវត្ត​ន៍​​មុនកាលកំណត់​ ដើម្បី​រត់ការ​​​ឱ្យ​កូន​ប្រសា​​ឡើង​ជំនួ​​ស

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ប្រភព​ពី​មន្ត្រី​រាជកា​រ​​នៃ​​មន្ទីរ​​ហិរញ្ញវត្ថុ​​ខេត្ត​ព្រះ​វិហារ​​ បាន​ឱ្យកោះសន្តិភាព​ដឹង​ថា លោក មាស រដ្ឋា​​វុឌ្ឍ​ ប្រធាន​​មន្ទីរ​​ហិរញ្ញវត្ថុ​​ខេត្ត​ព្រះ​វិហារ​​ កាល​ពី​ថ្ងៃទី​១២ មីនា ២០១៤ ម្សិល​មិញនេះ​​​​ បាន​ប្រកាស​​ចូល​​និវត្ត​ន៍​​មុនកាលកំណត់ ដែល​តាម​គម្រោង​​គឺ​​លោក​ចូល​​និវត្តន៍​​នៅ​ខែ​​កញ្ញា ២០១៤ ខាង​មុខ​នេះ ។

ប្រភព​បាន​ទម្លាយ​​ឱ្យដឹង​​ទៀតថា ការណ៍​ដែល​លោក​ប្រធាន​​មន្ទីរ​​ហិរញ្ញវត្ថុ​​ខេត្ត​ ​ប្រកាស​​ចូល​​និវត្ត​ន៍​​មុនកាលកំណត់បែបនេះ គឺ​​ដើម្បី​រត់ការ​​ឱ្យកូនប្រសា​​ឈ្មោះ មុំ សុធារ៉ា​​ ភេទប្រុស អាយុ​​​៣៦​ឆ្នាំ ដែល​បច្ចុប្បន្ន​​​​ជា​មន្ត្រី​រាជការ​​បម្រើការងារ​​នៅ​​រតនាគារ​ជាតិ​​ឡើង​​ជំនួស ។ ប្រភព​បញ្ជាក់​បន្ថែមថា ទង្វើ​​ដែល​​លោក​ប្រធាន​​មន្ទីរ​​ហិរញ្ញវត្ថុ​​ខេត្ត​​នេះ បាន​​ធ្វើ​​ឱ្យ​​អនុប្រធាន​​មន្ទីរ​​​​ហិរញ្ញវត្ថុ​​ខេត្ត០៣នាក់ និង​មន្ត្រី​រាជការ​មួយចំនួន​មិន​សប្បាយ​ចិត្ត​​ ។

យ៉ាង​ណាក៏​ដោយ​​ នៅ​ព្រឹក​ថ្ងៃទី​១៣ មីនា ២០១៤ កោះសន្តិភាព​​​មិនទាន់​​អាច​​ទំនាក់​​ទំនង​​ សុំការ​​បំភ្លឺ​ពីលោក មាស រដ្ឋា​​វុឌ្ឍ​ ប្រធាន​​មន្ទីរ​​ហិរញ្ញវត្ថុ​​ខេត្ត​ព្រះ​វិហារ​ ជុំវិញ​ការ​ចោទ​ប្រកាន់​​ទាំង​អំបាល​ម៉ាន​​ខាងលើ​​ ៕​​