ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​អភ័ព្វ​កើត​ជំងឺ​ចម្លែក​ដុះ​ប្រមោយ​ដូច​ដំរី​ដើរ​សុំ​ទាន​គេ​ដើម្បី​រស់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​ឈ្មោះ​អ៊ុក​ វិញ អាយុ​២៣​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ស្វាយ​យា​ ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង​​ មាន​ជំងឺ​ដុះ​ប្រមោយ​ដូច​ដំរី​កំពុង​រស់​ទាំង​ត្រដាប​ត្រដួស​ដើរ​សុំ​ទាន​គេ​នៅ​គ្រប់​ច្រក​ល្ហក​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​សន្សំ​ប្រាក់​ធ្វើ​សោ​ហ៊ុយ​ទៅ​វះ​កាត់​សាច់​ប្រមោយនៅ​ប្រទេស​វៀត​ណាម​នា​ពេល​ខាង​មុខ​នេះ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​នា​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ២០១៤ ខណៈ​ដែល​យុវ​ជន​អភ័ព្វ​ខាង​លើ​កំពុង​ដើរ​សុំ​ទាន​អ្នក​ស្រុក​តាម​ដង​ផ្លូវ​ លោក​ម៉ម វ៉ាន អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ជូន​ថវិកា​ផ្ទាល់​ខ្លួន​ដល់​យុវ​ជន​អភ័ព្វ​នោះ​ចំនួន​៥​ពាន់​រៀល​ ហើយ​បាន​ធ្វើ​ប​ទ​សម្ភាសន៍​ត្រួសៗ​ពី​ប្រវត្តិ​ជំងឺ​របស់​អ៊ុក វិញ។

យុវ​ជន​ ​អ៊ុក វិញ បាន​រៀប​រាប់​ថា រូបគេ​កើត​ជំងឺ​​​ដុះ​ប្រមោយ​នេះ​តាំង​ពី​កំណើត​មក​ម្ល៉េះ ហើយ​រូប​គេ​ក៏​ធ្លាប់​ព្យាបាល​វះ​កាត់​ចំនួន​២ដង​រួច​មក​ហើយ​ដែរ​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​ សូវៀត​ និង​មន្ទីរ​ពេទ្យ​កៀន​ឃ្លាំង​។ ប៉ុន្តែ​ក្រោយ​ពេល​វះ​កាត់​បាន​មួយ​រយៈ​ពេល​ខ្លី​ ជំងឺ​នេះ​កើត​ឡើង​វិញ​លឿន​លើស​ដើម​ធ្វើ​ឱ្យ​រូប​គេជួប​ផល​លំបាក​ក្នុង​ការ​រស់​នៅ​យ៉ាង​ខ្លាំង​ មិន​អាច​ធ្វើ​កិច្ច​ការ​អ្វី​សម្រាប់​ចិញ្ចឹម​ជីវិត​បាន​ក្រៅ​ពី​ដើរ​សុំ​ទាន​គេ​។

ប៉ុន្តែ​អ្វី​ជា​ការ​ចាំ​បាច់​​បំផុត​នោះ​​ គឺ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​រូប​គេ​ត្រូវ​ទៅ​ព្យាបាល​វះ​កាត់​នៅ​ប្រទេស​វៀត​ណាម​ដោយ​ពុំ​មាន​ប្រាក់​កាស​មួយ​រៀល​ទាល់​តែ​សោះ​៕