ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​​ចាប់​គោយន្ត​ដឹក​ឈើ​ប្រណីត​​បម្រុង​ឡើង​កាណូត​កាល​ពី​យប់មិញ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ឈើ​ប្រណីត​៧​ដុំធំ​ៗ​​​ដឹក​តាមគោ​យន្ត១គ្រឿង​ឆ្លងកាត់ក្រុង​​កំពង់​ឆ្នាំង ត្រូវប្រជាការពារ​ភូមិកណ្តាល សហការ​ជាមួយ​សមត្ថ​កិច្ចស្ទាក់ចាប់បានជាមួយនិង​ម៉ូតូស្គូពី១គ្រឿងទៀត ដែលម្ចាស់ឈើបានរត់​ចោល ខណៈ​ដែ​លជនប្រព្រឹត្តបទល្មើស​បម្រុង​ យក​ទៅ​ផ្ទេរ​ដាក់​កាណូត ។

ខេត្ត​កំពង់​ឆ្នាំង ៖ ឈើ​ប្រណីត​៧​ដុំធំ​ៗ​​​ដឹក​តាមគោ​យន្ត១គ្រឿង​ឆ្លងកាត់ក្រុង​​កំពង់​ឆ្នាំង ត្រូវប្រជាការពារ​ភូមិកណ្តាល សហការ​ជាមួយ​សមត្ថ​កិច្ចស្ទាក់ចាប់បានជាមួយនិង​ម៉ូតូស្គូពី១គ្រឿងទៀត ដែលម្ចាស់ឈើបានរត់​ចោល ខណៈ​ដែ​លជនប្រព្រឹត្តបទល្មើស​បម្រុង​ យក​ទៅ​ផ្ទេរ​ដាក់​កាណូត ។

ការ​បង្ក្រា​ប​​នេះ គឺ​ធ្វើឡើង​កាល​ពី​វេលាម៉ោង១០ និង​៣០នាទី​យប់​ថ្ងៃទី១​២ មីនា​​ ២០១៤​ ស្ថិត​​នៅ​ចំណុច​ទំនប់​បារាំង​ ក្នុង​ភូមិ​កណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថ​កិច្ចនគរ​បាល​ក្រុងកំពង់ឆ្នាំង​បានឱ្យដឹងថា មុនពេល​បង្ក្រា​ប​ គេឃើញមាន​គោយន្ត​កន្ត្រៃមួយគ្រឿង​ដឹកឈើ​ប្រណីត​ធ្នង់ និង​នាង​នួន​៧ដុំធំៗ ​ឆ្លងកាត់កណ្តាល​ក្រុងកំពង់ឆ្នាំង​ទាំងយប់ បើកចុះមក​តាមទំនប់​បារាំង និងមានម្ចាស់ឈើ​ជិះ​ម៉ូតូ​ស្គូពី​តាម​ពី​ក្រោយ ខណៈនោះដែរ មានមន្ត្រីតុលាការម្នាក់ប្រដេញតាមពី​ក្រោយ លុះមកដល់ចំណុចទំនប់បារាំង បានសហការ​ជាមួយ​ប្រជា​ការ​ពារ​ភូមិ​កណ្តាល​ស្ទាក់ចាប់បាន ។

ខណៈនោះ​ម្ចាស់ឈើបានប្រវាយប្រតប់ជាមួយមន្រ្តី​តុលា​ការ​ដោយបានទម្លាក់​ឈើពីលើគោយន្តចោល​នៅ​កន្លែងកើតហេតុ ហើយឱ្យ​អ្ន​កបើកគោយន្ត​ជាកូនចៅ​គេបើកគោ​យន្ត​យក​ទៅ​លាក់​ក្នុងព្រៃ នៅពេលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងក្រុង​កំពង់ឆ្នាំង​មក​ដល់​ម្ចាស់​ឈើ​បានរត់គេច​ខ្លួន​បាត់ ដោយទុកម៉ូតូស្គូពី​ពណ៌ខ្មៅអត់ស្លាកលេខ១គ្រឿង​ចោលនៅកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ច​បាន​សហការគ្នា​រុករកគោយន្តដែល​ជនល្មើសលាក់ទុកឃើញ​នៅក្នុងព្រៃក្បែរមាត់បឹងព្រែក​ត្រពាំងខាងកើតភូមិ​កណ្តាល ។

គោ​យន្តនិងឈើប្រណីតទាំង៧ដុំធំៗ ដែលមានចំនួនប្រមាណជា​ង១​ម៉ែត្រគូប និងម៉ូតូស្គូ​ពីមួយគ្រឿង​របស់ជនល្មើស​ត្រូវបាន​សមត្ថ​កិច្ច​នគរ​បាលក្រុង​កំពង់ឆ្នាំង​ប្រគល់ជូនលោកនាយផ្នែករដ្ឋបាល​ព្រៃឈើកំពង់ឆ្នាំង  ដឹកយកមក​រក្សា​ទុកនៅ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ចាត់ការកសាងសំណុំរឿងតាមនិតិវិធី។