ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ម្តាយ និង​កូន​មក​ពី​ស៊ីឈ្នួល​បេះ​សណ្តែក​វិញ​ជួប​គ្រោះ​អកុសល​ស្លា.ប់​៤​នាក់

4 ឆ្នាំ មុន

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង​បុក​ជាមួយ និង​គោ​យន្ត​កន្ត្រៃ នៅ​លើ​ផ្លូវជាតិ​លេខ​៧ កាលពី​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​៤​នាក់ ក្នុង​នោះ​មាន​ម្តាយ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង​បុក​ជាមួយ និង​គោ​យន្ត​កន្ត្រៃ នៅ​លើ​ផ្លូវជាតិ​លេខ​៧ កាលពី​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​៤​នាក់ ក្នុង​នោះ​មាន​ម្តាយ និង​កូនប្រុស​ស្រី​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​មនុស្ស​៤​នាក់ ដែល​ជា​អ្នក​រួម​ដំណើរ​ត្រូវ​របួសធ្ងន់ និង​ស្រាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​គ្រោះថ្នាក់​នេះ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ការ​ធ្វេស​ប្រ​ហេ​សការ​បើកបរ​លើស​ល្បឿន និង​រថយន្ត​គ្មាន​លក្ខណៈ​បច្ចេកទេស ។ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​រួម​មាន​ម្តាយ និង​កូន​៣​នាក់ រួម​និង​អ្នក​ភូមិ​៤​នាក់​ផ្សេង​ទៀត​សុទ្ធសឹងតែ​មាន​ទីលំនៅ​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី និង​បាន​ធ្វើ​ដំណើរ​តាម​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​នេះ ត្រឡប់​មក​ពី​ស៊ីឈ្នួល​បេះ​សណ្តែក​ឲ្យ​គេ​ក្នុង​ដំណើរ​ឆ្ពោះ​មក​លំនៅ​ឋាន ។

នគរបាល​ចរាចរណ៍​និយាយ​ថា រថយន្ត​បង្កហេតុ​ជា​រថយន្ត​សាំ​យ៉ុ​ង ។ រថយន្ត​នេះ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ខណៈ​ដែល​យប់​ងងឹត​មេឃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​គោ​យន្ត​មិន​មាន​ចំណាំងផ្លាត​នៅ​ពេល​បើកបរ​មក​ដល់​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី លើ​ផ្លូវជាតិ​លេខ​៧ រថយន្ត​ក៏​បើក​បុក​ពីក្រោយ​ធ្វើ​ឲ្យ​អ្នក​ជិះ​លើ​គោ​យន្ត​ទាំង​ចំនួន​៨​នាក់ បាន​ប្លោង​ខ្ទាត​ធ្លាក់​ចូល​ជ្រោះ​ផ្លូវ មាន​អ្នកខ្លះ​ស្លាប់​អ្នកខ្លះ​របួស ។ នគរបាល​ចរាចរណ៍​និយាយ​ថា អ្នក​បើករថយន្ត​បង្កហេតុ​បាន​គេចខ្លួន បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ