ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ឆ្នាំ២០០៩-២០១៤ លទ្ធផលអនុវត្តការងារឆ្នាំ២០១៣និងទិសដៅការងារឆ្នាំ២០១៤

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ ​បានអញ្ជើញជាអធិបតី​ចូលរួមបិទសន្និបាត​បូក​សរុប​​លទ្ធ​ផលការងាររបស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី១ឆ្នាំ២០០៩-២០១៤ និងលទ្ធផលអនុវត្តការងារឆ្នាំ២០១៣-២០១៤​។ឯកឧត្តមអ៊ុត សំអន ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ​បានអានរបាយការណ៏សង្ខេបជូន​ជាទីសណ្តាប់​ ដល់គណៈអធិបតី

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ ​បានអញ្ជើញជាអធិបតី​ចូលរួមបិទសន្និបាត​បូក​សរុប​​លទ្ធ​ផលការងាររបស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី១ឆ្នាំ២០០៩-២០១៤ និងលទ្ធផលអនុវត្តការងារឆ្នាំ២០១៣-២០១៤​។ឯកឧត្តមអ៊ុត សំអន ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ​បានអានរបាយការណ៏សង្ខេបជូន​ជាទីសណ្តាប់​ ដល់គណៈអធិបតី មន្ត្រីរាជការ​ជុំវិញខេត្តជាច្រើនរយនាក់។  

ពិធីនេះ​បានប្រារព្វធ្វើឡើងនៅក្នុងសាលប្រជុំខេត្តកំពង់ធំ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ដែល​ខេត្តកំពង់ធំសម្រេច​បាន​​ ក្នុងអាណត្តិទី១ឆ្នាំ២០០៩-២០១៣  ក៏ដួចជាលទ្ធផលការងារក្នុងឆ្នាំ២០១៣ និងទិសដៅអនុវត្តការងារឆ្នាំ២០១៤! ការអនុ​វត្ត​គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងឆ្នាំ២០១៣ បទល្មើសថយចុះគួរ​ឲ្យកត់ សំគាល់ បទល្មើសព្រហ្មទណ្ឌកើតមាន១១៤លើក លើ១៧៤លើក ថយចុះ៥៨លើក ។ចំណែកគ្រោះថ្នាក់ចរាចរណ៏​កើតមាន​១១៥លើក លើ១២៨ លើកថយចុះ១៣លើកធៀបនិងឆ្នាំ២០១២ និងបង្ក្រាបគ្រឿងញៀនបានចំនួន៨លើក។ ខ័ណ្ឌរដ្ឋបាលជល​ផល​បង្ក្រាបបទល្មើសនេសាទបានចំនួន៥៣៨ករណី បំផ្លាញវត្ថុតាងបាន៥២៥ករណី កសាងសំនុំរឿង​បញ្ជូនទៅតុលាការ​បាន​១១ករណី បទល្មើសព្រៃឈើបង្ក្រាបបានចំនួន៤០០ករណី ពិន័យអន្តរការណ៏បាន៦៧ករណី កសាងសំនុំរឿងបញ្ជូនទៅ​តុលាការ​​បាន៣៣៣ករណី រឹបអូសបានឈើសរុប៣៩៥,៦៣២ម៉ែត្រគូប រថយន្តតូចធំ១៤៤គ្រឿង ម៉ូតូ៣៤គ្រឿង គោយន្តកន្ត្រៃ​២១​គ្រឿង គោយន្តឆ្នៃ៤គ្រឿង ត្រាក់ទ័រ១គ្រឿង រទេះកង់ឡាន៣គ្រឿង ទូរស័ព្ទដៃ៦គ្រឿង រណាយន្ត២៣គ្រឿងរណាយក្យ១ រណាខ្សែ១ និងពូថៅ៣៨ .. ល។  

ឯកឧត្តអភិបាលខេត្តបាន​សំនូមពរមួយចំនួនទៅដល់ឯក​ឧត្តម រដ្ឋលេខាធិការក្រសួង​មហាផ្ទៃនូវសេចក្តីត្រូវការចំបាច់​មួយចំនួន​ផងដែរ ។ឯកឧត្តម នុត សាអាន បានអញ្ជើញមានប្រសាសន៏កោតសរសើរនិងវាយតម្លៃដ៏ខ្ពង់ខ្ពស់ចំពោះការ​ខិតខំប្រឹងប្រែង​របស់អាជ្ញាធរខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ក្នុងការសម្រេចបាននូវសមិទ្ធផលជាផ្លៃផ្ការយៈពេលជិត៥ឆ្នាំ អាណត្តិទី១​របស់​ក្រុមប្រឹក្សាខេត្ត ធ្វើឲ្យខេត្តមានការីកចំរើន និងអភិវឌ្ឍន៏លើគ្រប់វិស័យ!ចំពោះសំនូមពររបស់​ឯកឧត្តអភិបាលខេត្ត​លោក​និងពាំនាំយកទៅជំរាបដល់ថ្នាក់លើ។

ចុងក្រោយមានប្រគល់ប័ណសរសើរនិងថវិការដល់លោកអភិបាលក្រុង- ស្រុកទាំង៨។