ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះគ្រូចៅអធិការវត្តសេនា​ប្រជុំពល​អា​ពាធ​ដោយ​រោគាព្យា​ធិ​ធ្ងន់ធ្ងររក​ជំនួយសប្បុរសធម៌

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្នុងឱកាសដែល​ព្រះសង្ឃ លោកអា​ចារ្យ​​គណះ​កម្មការ​និង​ពុទ្ធិបរិសទ័​​ចំណុះ​វត្ត​សេនា​ប្រជុំពល​ហៅ​វត្ត​ភ្នៀត​ដែល​បាន​រៀប​ចំ​ពី​ធី​បុណ្យ​ចម្រើន​​ព្រះ​ជន្ម​ ព្រះគ្រូព្រះតេជគុណ​ប្រាក់ មិត្រ​ដែល​ព្រះ​អង្គ​កំពុង​តែមាន​រោគា​ព្យាធិ​មក​យាយី​​ដល់​ជី​វិត​ព្រះ​អង្គ​ ហើយ​ព្រះអង្គ​កំពុង​តែ​ខ្វះ​ខាតបច្ចយ័ក្នុង​ការព្យាបាល​ព្រះរោគ​។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្នុងឱកាសដែល​ព្រះសង្ឃ លោកអា​ចារ្យ​​គណះ​កម្មការ​និង​ពុទ្ធិបរិសទ័​​ចំណុះ​វត្ត​សេនា​ប្រជុំពល​ហៅ​វត្ត​ភ្នៀត​ដែល​បាន​រៀប​ចំ​ពី​ធី​បុណ្យ​ចម្រើន​​ព្រះ​ជន្ម​ ព្រះគ្រូព្រះតេជគុណ​ប្រាក់ មិត្រ​ដែល​ព្រះ​អង្គ​កំពុង​តែមាន​រោគា​ព្យាធិ​មក​យាយី​​ដល់​ជី​វិត​ព្រះ​អង្គ​ ហើយ​ព្រះអង្គ​កំពុង​តែ​ខ្វះ​ខាតបច្ចយ័ក្នុង​ការព្យាបាល​ព្រះរោគ​។

នៅព្រឹក​ថ្ងៃទី១២ ខែមីនា ២០១៤​នេះលោក​ផាន់ សុវណ្ណារត្ន័ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​លោក​វិរៈសេនីយ៍​ឯក​សិទ្ធ ឡោះ​ស្នងការង​និង​ជា​ប្រធាន​ការិយា​ល័យ​​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​​ និង​សហការី​ព្រមទាំង​លោក​ស្រី​ចាន់ ថេង​អភិបាល​នៃ​គណះ​អភិបាល​ស្រុក​សេរី​សោ​ភ័ណ និង​សហពន្ធយុវជន​ខេត្ត-​ក្រុង​ បាននាំ​យក​បច្ច័យ​និង​ភេស្ជជៈ​ទៅ​ប្រគេន​និង​ប្រគល់​ដល់​ព្រះអង្គ គណះកម្មការ​អាចារ្យ​វត្ត​សំរាប់​ផ្គត់​ផ្គង់​ ដល់​ព្រះ​គ្រូចៅ​អធិការ​វត្ត​។

លោក​ផាន់ សុវណ្ណារត្ន័ ​ ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យបាន​ជម្រាប​អាចារ្យ គណះកម្មការនិង​​ ថ្វាយ​ព្រះសង្ឃ​បន្ទាប់​ពី​លោក​ទទួល​បាន​ពត័មាន​ពី ​ព្រះគ្រូ​ចៅ​អធិការវត្តសេនាប្រជុំពល​​អាពាធដោយ​រោគា​និង​សិង​មួយ​កន្លែង​និង​កន្ទេល​មក​ លោក​ក៏​បាន​នាំ​យក​ថវិការ​ផ្ទាល់​រួម​និង​ថវិការ​សហការី​មាន​ចំនួន​៥៥០ដុល្លា​ ដើម្បី​ជួយ​ឧត្តម​ដល់​ព្រះ​គ្រូ​ចៅ​អធិការ​ដែល​កំពុង​អាពាធ​។

លោក​វិរៈ​សេនីយ៏​ឯក​សិទ្ធ ឡោះ ស្នង​ការង​បាន​ឱ្យដឹង​ថា​ លោក​ត្រូវ​បាន​លោក​ឧត្តម​សេនីយ៏​ត្រី​ខេង​ ស៊ុម​ស្នង​ការ​នគរ​បាល​ខេត្ត​ចាត់ឱ្យ​លោក​រួម​ទាំង​មន្រ្តី​ការិយាល័យកណ្តាលនគរ​បាល​ ព្រហ្មទណ្ឌ​ និង​អធិការដ្ឋាន​នគរបាល​ ក្រុង​សេរីសោភណ្ឌ​បាន​នាំ​យក​នៅ​បច្ច័យ​ចំនួន​ ១លាន១៦​មឺុនរៀល​ មី០២កែស​ ទឹកដោះគោឆៅ០១កែសធំ​មក​ឧត្ថមដល់ព្រះគ្រូចៅ​អធិការវត្ត​។

ជា​មួយ​គ្នា​នោះ​ដែរលោក​ស្រី ចាន់​ ថេង​អភិបាល​នៃគណះ​អភិបាល​ក្រុង​សេរី​សោភណ័​រួម​ជា​មួយ​សហការី​បាន​នាំ​យក​នៅ​ថវិការ​ ចំនួន​១៨​មឹុនរៀល​ ចំណែកឯសហពន្ធ័យុវជនខេត្ត-ក្រុង​ក៏បាន​ចូល​រួម​បច្ច័យ​ចំនួន​១៥មឹុនរៀល​ផង​ដែរ​។

តាម​ការឱ្យ​ដឹងពីអាចារ្យ គណះកម្មការវត្ត​បាន​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹងថា ព្រះអង្គប្រាក់​ មិត្រ​មាន​ព្រះជន្ម​៨៧​ព្រហ​វស្សា​ កាល​ពី​ព្រះអង្គមាន​កម្លាំង​ព្រះអង្គតែងតែចូលរួម​ក្នុង​សកម្មភាព​សង្គម​ ពិសេស​បាន​ក៏សាង​វត្ត​សេនា​ប្រជុំពល​ហៅវត្តភ្នៀតនេះ​បាន​រីក​ចម្រើន​។ជាអកុសល​ព្រះអង្គបាន​អាពាធ​ រយះពេល​​មួយខែមក​ហើយ​ មិន​អាច​និមន្ត​ទៅណា​បាន​ទេ​គឺនៅ​តែ​មួយ​កន្លែង​​ឆាន់​បាយ​ឆាន់បបរ​មិនបាន​។ដូច្នេះ​ក្នុង​នាម​អាចារ្យ គណះ​កម្មការ​វត្ត​ទាំង​អស់​ សូម​អំពាវនាវដល់​សប្បុរសជន​ មេត្តា​ផ្តល់​ជា​អំណោយ​ ជាបច្ច័យគ្រឿងឧបភោគ បរិភោគ​ទៅ​តាម​កម្លាំងសទ្ធា​ជ្រះថ្លារស់អស់លោកអ្នក ដល់ព្រះគ្រូចៅអធិការ​ដើម្បី​ ព្រះអង្គព្យាបាល​ព្រះរោគឆាប់បានជា​សះស្បើយ​ដើម្បី​អភិវឌ្ឍន៏ទី​អារាមនេះ​ជា​បន្ត​ទៀត​។