ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទូត​​ជប៉ុន​ប្រារព្ធ​ខួប​​លើក​​ទី​3​ នៃ​​ការ​រញ្ជួយ​​ដី​ និង​​រលក​​យក្ស​​ស៊ូណា​មិ​​នៅ​​ជប៉ុន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​តំបន់​ Tohoku ប្រទេស​ជបុ៉ន កាល​ពី​៣​ឆ្នាំ​មុន​ គឺ​ថ្ងៃទី​១១ មីនា​ ២០១១​ បាន​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ការ​រញ្ជួយ​ដី​ និង​រលក​ស៊ូណា​មិ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ហើយ​មនុស្ស​ប្រមាណ​២០.០០០​នាក់​បាន​បាត់​បង់​ជីវិត​ រួម​ទាំង​លំនៅ​ឋាន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រើន​ឥត​គណ​នា ។​

រាជ​ធានី​ភ្នំពេញ​ ៖ ​តំបន់​ Tohoku ប្រទេស​ជបុ៉ន កាល​ពី​៣​ឆ្នាំ​មុន​ គឺ​ថ្ងៃទី​១១ មីនា​ ២០១១​ បាន​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ការ​រញ្ជួយ​ដី​ និង​រលក​ស៊ូណា​មិ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ហើយ​មនុស្ស​ប្រមាណ​២០.០០០​នាក់​បាន​បាត់​បង់​ជីវិត​ រួម​ទាំង​លំនៅ​ឋាន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រើន​ឥត​គណ​នា ។​

ដើម្បី​រំលឹក​នូវ​សោក​នាដ​កម្ម​ និង​វិនាស​កម្ម​ដោយ​ធម្ម​ជាតិ​​ដ៏​រន្ធត់​នោះ​ នៅថ្ងៃទី​១១​ មីនា​ ២០១៤ កន្លង​មក​ ស្ថាន​ទូត​ជបុ៉ន​ប្រចាំ​កម្ពុជា​ បាន​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៣​ ​នៃការ​រញ្ជួយ​ដី​​ និង​រលក​​យក្ស​ស៊ូណាមិ​​ ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​​ ​ភូ​គីត្រា​ ក្រោម​អធិបតី​ភាព​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សភាចារ្យ សុខ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក Yuji Kumamaru ឯក​អគ្គ​រាជ​ទូត​ជបុ៉នប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ លោក​ស្រី Tomiko Kimura ស្ថាបនិក​មូល​និធិ​ផ្កា​ឈូក​ និង​ជា​នាយិកា​សាលា​អូ​រី​ហ្កា​មិ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សភាចារ្យ​ សុខ អាន​ មានប្រសាសន៍ថា​ ក្នុង​នាម​ប្រជាពល​រដ្ឋ​ ​និងរាជ​រដ្ឋាភិបាល​កម​្ពុជា ពិសេស​ក្នុង​នាម​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ សូម​សម្តែង​នូវ​ក្តី​អាណិត​អាសូរ និង​សោក​ស្តាយ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​អ្នកដែល​បាត់​បង់​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​ មិត្ត​ភក្តិ​ សហការី​ ក៏​ដូចជា​បាត់​​បង់​ផ្ទះ​សម្បែង​ ទ្រព្យ​សម្បត្តិ​ និង​របរ​អាជីវ​កម្ម ដោយ​សារ​មហន្តរាយ​ថ្ងៃ​ទី​១១​ មីនា ២០១១​ នៅ​តំបន់ Tohoku ។​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ បាន​រំលឹក​ឡើង​វិញ​ថា ​កាល​ពីឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​បាន​ទទួ​លរង​គ្រោះ​ពី​ខ្យល់​ព្យុះ​ទីហ្វុង Ketsana ដែល​បាន​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​ ខូច​ខាតទ្រព្យ​សម្បត្តិ​ និង​ផល​ដំណាំ​យ៉ាង​ដំណំ ។​ ប្រទេស​ជបុ៉ន​គឺ​ជា​​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​មិត្ត​ដទៃ​ទៀត​ ដែល​បាន​ផ្តល់​ជំនួយ​ភ្លាមៗ​មក​​កម្ពុជា​ ទាំង​ស្មារតី​ និង​​ហិរញ្ញ​វត្ថុ ។​ ​នេះ​គឺ​ជា​កាយ​វិការ​ដ៏​ឧត្តុង្គ​ឧត្តម​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ មិត្ត​ភាព​ និង​សាមគ្គី​ភាព​ជាអន្តរ​ជាតិ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ បញ្ជាក់​ថា ​ថ្ងៃ​នេះ​កុមារា​ កុមារី​កម្ពុជា​ជា​ច្រើន​បាន​ច្រៀង​ចម្រៀង​ជា​ភាសា​ជបុ៉ន​ ដែល​និពន្ធ​ឡើង​ជាពិសេស​ដើម្បី​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ពីការ​​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណា​មិ​ ហើយ​លោក​ជឿជាក់​ថា​ ចម្រៀង​ដ៏​មាន​អត្ថ​ន័យ​របស់​ក្មួយៗ​ប្រាកដ​ជា​នឹង​បាន​ឮ​ដល់​ប្រជា​ជនជបុ៉ន​ និងអាច​ជួយ​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​របស់​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ ។​ នា​ឱកាស​នោះ​​ផង​ដែរ​ លោក​បណ្ឌិត​សភាចារ្យ សុខ អាន​ ក៏បាន​ថ្លែង​នូវការ​កោត​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មូល​និធិ​ផ្កា​ឈូក​ និង​ផ្នែក​ឯក​ជន​របស់​ជបុ៉ន​នៅ​កម្ពុជា ដែល​បាន​ប្រមូល​មូល​និធិ​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ពី​មហន្ត​រាយ​នេះ ៕​