ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមា​សាច់ថ្លៃ​មារយាទ​ថោក រំលោភ​ក្មួយស្រី​មានផ្ទៃ​ពោះ ពេល​នាងនៅ​ចាំផ្ទះម្នាក់​ឯង

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ នារី​ម្នាក់​​​ដែល​មាន​ផ្ទៃ​ពោះ​៧​ខែ​​​ទៅ​ហើយ​​ ត្រូវ​បុរស​តណ្ហា​ក្រាស់​ជា​ឪពុក​មា​​សាច់​ថ្លៃ​​​​ឈ្មោះ ជា សារ៉ាន គំនិត​ថោក​ ​ចាប់​រំលោភ​​រហូត​បាន​សម្រេច​​​ និង​ធ្វើ​ឱ្យ​សាច់​ញាតិ​​នារី​រង​គ្រោះ​មាន​ការ​ក្តៅ​ក្រហាយ​ និង​រង​ភាព​អាម៉ាស​ដែល​មិន​គួរ​កើត​រឿង​​​អាស្រូវ​គួរ​ឱ្យ​ស្អប់​ខ្ពើម​នេះ​ ។ រឿង​​រ៉ាវ​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១០ មីនា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​​ ខណៈ​នារី​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ​របស់​នាង​តែ​ម្នាក់​ឯង​​​​ក្នុង​​ឃុំ​ពពែត ស្រុក​ស្វាយ​ទាប​ ។

ម្តាយ​ស្ត្រី​រង​គ្រោះ បាន​ឱ្យ​ដឹង​ថា​ កូន​ស្រី​គាត់​​អាយុ​២៣​ឆ្នាំ​ មាន​ផ្ទៃ​ពោះ​៧​ខែ​​ហើយ ខណៈ​នៅ​ផ្ទះ​ម្នាក់​ឯង​​​ ក៏​ត្រូវ​ឪពុក​មា​សាច់​ថ្លៃ​ឈ្មោះ ជា សារ៉ាន​ អាយុ​៣៥​ឆ្នាំ​​ ដែល​មាន​ប្រពន្ធ​​ និង​​កូន​៤​នាក់​​ ​ចាប់​រំលោភ​​ ។ ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​អំពើ​ដ៏​​​​គម្រក់​នេះ ប្តី​​នាង​ក៏​បាន​ប្តឹង​ទៅ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ពពែត​​ ឱ្យ​ចាប់​ខ្លួន ។ ​នារី​រង​គ្រោះ​និយាយ​ទាំង​ទឹក​ភ្នែក​ថា​ ដោយ​​មាន​ជីវ​ភាព​ក្រីក្រ​​ ប្តីរ​បស់​នាង​និង​ឪពុក​ម្តាយ​បាន​ទៅ​ស៊ី​ឈ្នួល​កាប់​អំពៅ​ឱ្យ​គេ​នៅ​ព្រំដែន​វៀត​ណាម​​ជា​រៀង​រាល់​ថ្ងៃ​​ ហើយ​នៅ​​ថ្ងៃ​ទី​១០ មីនា នោះ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​​នាង​នៅ​ចាំ​ផ្ទះ​ម្នាក់​ឯង ពេល​នោះ​ជន​ល្មោភ​កាម​​កិលេស​​ជា​ឪពុក​មា​សាច់​​ថ្លៃ​​​​ដែល​​​មាន​ផ្ទះ​នៅ​ជិត​គ្នា​​ ឃើញ​ឱកាស​ល្អ​ក៏​ចូល​ទៅ​ចាប់​នាង​រំលោភ​​រហូត​បាន​សម្រេច​ ហើយ​​គំរាម​ថា​ បើ​នាង​ហ៊ាន​និយាយ​ប្រាប់​ឪពុក​ម្តាយ​និង​ប្តី​​ គេ​នឹង​​សម្លាប់​ចោល ។

ស្ត្រី​ជា​​ម្តាយ​បន្ត​ទៀត​ថា នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១០​ មីនា ទើប​ប្តី​​និង​ឪពុក​ម្តាយ​ត្រឡប់​​​មក​ដល់​ផ្ទះ​​ឃើញ​ប្រពន្ធ​-​កូន​ស្រី​​ អង្គុយ​យំ​​​ ក៏សួរ​នាំ​ទើប​នាង​ប្រាប់​​ពី​ការ​ចាប់​រំលោភ​  នេះ ។ ពេល​នោះ​រូប​គាត់​ជា​ឪពុក​ម្តាយ​និង​កូន​ប្រសា​ស្រឡាំង​កាំង​ ហួស​ចិត្ត​​ ក៏​ទៅ​ប្តឹង​​នគរ​បាល​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​ពពែត​​​ឱ្យ​ចាប់​ខ្លួន​​​នៅ​​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ដដែល ។ ​នៅ​ចំពោះ​មុខ​នគរ​បាល​​ ជន​គំរក់​នេះ​បាន​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​​ប្រាកដ​​មែន​​ ព្រោះ​គេ​​ចង់​រួម​ភេទ​ពេញ​បន្ទុក​ តែ​មិន​អាច​ទៅ​រួច​ដោយ​សារ​ប្រពន្ធ​មាន​​ជំងឺ​ជា​យូរ​ខែ​មក​ហើយ​​ ពុំ​អាច​រួម​ភេទ​បាន​​ ។

ពេល​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង​​ ស្រាប់​តែ​ឃើញ​ក្មួយ​អង្គុយ​នៅ​មុខ​ផ្ទះ​​ម្នាក់​ឯង​ ក៏​ចូល​ទៅ​ចាប់​អូស​ចូល​​ក្នុង​ផ្ទះ​រំលោភ​តែ​ម្តង​ ។ ​នៅ​ថ្ងៃ​ទី​១២ មីនា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ ​សាលា​ដំបូង​​ខេត្ត​បាន​ចេញ​ដី​កា​ឃុំ​ខ្លួន​​ជន​ឈ្មោះ​ ជា​ សារ៉ាន​ នេះ​ ជា​​បណ្តោះ​​អាសន្ន​នៅ​ពន្ធ​នាគារ​ខេត្ត​ ៕