ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ម៉ូតូធំ​ជួបតែ​ចោរប្លន់ ជិត1​ខែមុន​ចោរបាញ់​បុរស លើក​នេះចាក់​ស្ត្រីរបួស​ខ្នង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សង្សារ​មួយ​គូ​ដែល​តែង​តែ​ជិះ​ម៉ូតូ​ឌុប​គ្នាដើរ​លេង​ពេលរាត្រី​បាន​ជួប​ប្រទះ​រឿង​ស៊យ​ផ្ទួនៗ ដោយ​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្ម​ភាព​ប្លន់​២​លើក​ជា​បន្ដ​បន្ទាប់​ ដែល​លើក​ទី​១​ប្រហែល​ជា​ជិត​១​ខែ​មុន​​ ពួក​គេ​បាន​ជិះ​ម៉ូតូ​ធុន​ធំ​១​គ្រឿង​ម៉ាក​ស៊ីប៊ីអរ​ ឌុប​គ្នា​ត្រឡប់​មក​ពី​ដើរ​លេង​វិញ​ ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវ​ុធ​បាញ់​ប្រហារ​១​គ្រាប់​បណ្ដាល​ឱ្យ​បុរស​ជា​សង្សារ​រង​របួស​ធ្លាយ​គូទ ប៉ុន្ដែ​ចោរ​យក​ម៉ូតូ​មិន​បាន​ទេ​ ។​

រាជធានីភ្នំពេញ​ ៖ សង្សារ​មួយ​គូ​ដែល​តែង​តែ​ជិះ​ម៉ូតូ​ឌុប​គ្នាដើរ​លេង​ពេលរាត្រី​បាន​ជួប​ប្រទះ​រឿង​ស៊យ​ផ្ទួនៗ ដោយ​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្ម​ភាព​ប្លន់​២​លើក​ជា​បន្ដ​បន្ទាប់​ ដែល​លើក​ទី​១​ប្រហែល​ជា​ជិត​១​ខែ​មុន​​ ពួក​គេ​បាន​ជិះ​ម៉ូតូ​ធុន​ធំ​១​គ្រឿង​ម៉ាក​ស៊ីប៊ីអរ​ ឌុប​គ្នា​ត្រឡប់​មក​ពី​ដើរ​លេង​វិញ​ ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវ​ុធ​បាញ់​ប្រហារ​១​គ្រាប់​បណ្ដាល​ឱ្យ​បុរស​ជា​សង្សារ​រង​របួស​ធ្លាយ​គូទ ប៉ុន្ដែ​ចោរ​យក​ម៉ូតូ​មិន​បាន​ទេ​ ។​

ក្រោយមក​​ គេ​មិន​ហ៊ាន​ជិះ​ម៉ូតូ​នោះ​ ក៏​បាន​យក​វា​ទៅ​លក់ រួច​ទិញ​ម៉ូតូ​ធំ​១​គ្រឿង​ទៀត​ម៉ាក​ប្រ៊ុល​សា​(ផលិត​នៅ​ប្រទេស​ឥណ្ឌា​)​​​​វិញ​ម្ដង​ ។ បន្ទាប់​ពី​របួស​បាន​ជា​សះ​ស្បើយ​ ពួក​គេ​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅ​​ដើរ​លេង​ទៀត​ ហើយ​ក៏​ត្រូវ​ក្រុម​ចោរ​ដែក​ឆាប​ជិះ​ម៉ូតូ​ដេញ​តាម​ចាក់ប៉ុន​ប៉ង​ប្លន់​ជា​លើក​ទី​២​ និង​មិន​បាន​សម្រេច​ទៀត​ តែ​បណ្ដាល​ឱ្យ​ស្រី​ស្នេហ៍​របួស​វិញ​ម្ដង​​ ។​ ក្រោយ​ប្លន់​មិន​បាន​សម្រេច​ ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​អស់​។​ ហេតុការណ៍​លើក​ចុង​ក្រោយ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាល​​ពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១​ មីនា​ នៅ​តាម​ផ្លូវ​បេតុង​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ​ ។​ ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​ប្លន់​ចាក់​នឹង​ដែក​ឆាប​នេះ​ឈ្មោះ​ ឆាន​ សុផាន​ អាយុ​ ១៩​ឆ្នាំ​ ជា​អ្នក​បក​ប្រែ​ភាសា​ចិន​នៅ​រោង​ចក្រ​កាត់​ដេរ​ឃ្យូអឹម​អាយ​ ស្នាក់​នៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង​របួស​១​ផ្លែ​ដែក​ឆាប​ត្រូវ​បាន​បុរស​ជា​សង្សារ​នាំ​យក​ទៅ​មន្ទីរ​ពហុ​ព្យាបាលវិសាល​សុខ​ នៅ​ក្បែរ​នោះ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ ។

​ដោយ​ឡែក​ បុរស​ជា​សង្សារ​ និង​ជាម្ចាស់​ម៉ូតូ​ឈ្មោះ​ ខា​ សុឌិន​ អាយុ​ ២៩​ឆ្នាំ​ ជា​អ្នក​ម៉ៅ​ការ​សំណង់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ហើយ​ម៉ូតូ​របស់​គេ​ដែល​ត្រូវ​ចោរ​ប្លន់​យក​មិន​បាន​សម្រេច​ម៉ាក​ប្រ៊ុលសា​ ផលិត​នៅ​ប្រទេស​ឥណ្ឌា​ អត់​មានស្លាក​លេខ​ ។​ ចំណែក​ក្រុម​ចោរ​ប្លន់មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​ ចំនួន​៣​គ្រឿង​ និង​ប្រដាប់​ដោយ​ដែក​ឆាប​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​មិន​បាន​ ពួក​គេ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​អស់​ ។​ ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​េហតុ​ ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ​ថែម​ម៉ោង​ពេល​យប់ នារី​រង​គ្រោះ​បាន​ទូរស័ព្ទ​ហៅ​បុរស​ជា​សង្សារ​ឱ្យ​ឌុប​នាង​ដើរ​លេង​ បន្ទាប់​មក​បុរស​នោះបាន​ទៅ​ឌុប​នាង​ចេញ​ពី​ម្ដុំ​រោង​ចក្រ​កាត់​ដេរ​ឃ្យូអឹមអាយ​ ក្នុង​បំណង​ទៅ​ដើរ​លេង​នៅ​រាជ​ធានី​ភ្នំពេញ​ ។​ លុះ​មក​ដល់​ត្រង់​ចំណុចកើត​ហេតុ​ ស្រាប់​តែ​មាន​ក្រុម​ចោរ​ប្លន់​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​ ហើយ​ព្យាយាម​បើក​មក​កៀរ​ម៉ូតូ​របស់​គេ​ឱ្យ​ដួល​ និង​ដក​ដែក​ឆាប​ចាក់​នារី​រង​គ្រោះ​បណ្ដាល​ឱ្យ​របួស​ធ្ងន់​ ប៉ុន្ដែ​ខណៈ​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​មាន​គោល​ដៅ​នៅ​ក្បែរ​នោះ​ ទើប​ក្រុម​ចោរ​ប្លន់​យក​ម៉ូតូ​ទៅ​មិន​ទាន់​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​ ។ ក្រោយ​ពេល​កើត​ហេតុ​ ស្រ្ដី​រង​គ្រោះ​ត្រូវ​បុរស​ជា​សង្សារ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន​្ទីរ​ពហុព្យាបាល​វិសាល​សុខ​ភ្លាមៗ​ ។​

គួរ​រំលឹក​ថា​ កាល​ពី​ជិត​១​ខែ​មុន​ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​ត្រូវ​ក្រុម​ចោរ​ប្លន់ប្រដាប់​អាវុធ​ធ្វើស​កម្មភាព​បាញ់​ប្លន់​បណ្ដាល​ឱ្យ​បុរស​ជា​សង្សារ​របួស​ធ្ងន់​ម្ដង​ដែរ​ ខណៈពេល​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាកស៊ីប៊ីអរ​ឌុប​គ្នា​ត្រឡប់មក​ពី​ដើរ​លេង​នៅ​ពេល​យប់​អធ្រាត្រ​ ប៉ុន្ដែ​ការ​ប្លន់​នោះ​មិន​បាន​សម្រេច​ឡើយ​ ។​ ក្រោយ​ពេល​បាញ់​ប្រហារ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ទៅក្នុង​ប្រឡាយ​ទឹក​ ស្ថិត​នៅ​ក្បែរ​នោះ​ ហើយ​ក្រុម​ចោរ​ក៏​បានជិះ​ម៉ូតូគេច​ខ្លួន​បាត់ ​។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ ហើយ​ក្រោយ​មក​គេ​មិន​ហ៊ាន​ជិះ​ម៉ូតូ​នេះ​ទៀត​ក៏​បាន​យក​វា​ទៅ​លក់​ និង​ទិញ​ម៉ូតូ​ធំ​១​គ្រឿង​ទៀត​ម៉ាក​ប្រ៊ុលសា​នេះ​វិញ​ម្ដង​ ព្រោះ​វា​ថោក​ជាង​ម៉ូតូ​ស៊ីប៊ីអរ​ ប៉ុន្ដែ​នៅ​តែ​ចៀស​មិន​​ផុត​ពី​ក្រុម​ចោរ​ប្លន់​ដដែល​ ។​ ករណី​គូសង្សារ​មួយ​គូ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​ ជា​រឿង​ស្នេហា​ត្រី​កោណ​ ៕​