ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Dell នាំ​សិស្ស​ក្រីក្រ ពីមជ្ឈ​មណ្ឌល​សិក្សា​ឡៃហ្គ័រ មើល​ភាព​យន្ត​គំនូរ​ជីវ​ចល 3D

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Dell បាននាំ​សិស្សានុ​សិស្ស ក្រីក្រ ពីមជ្ឈ​មណ្ឌល សិក្សា​ឡៃហ្គ័រ ទៅ​ទស្សនា​ភាព​យន្តគំនូរ​ជីវចល កំប្លែង ប្រភេទ 3D រឿង Mr. Peabody & Sherman នៅក្នុងរោង​ភាពយន្ត ផ្លាទីនៀម ផ្សារសូរិយា កាលពី​ព្រឹកថ្ងៃទី ១២ មីនា ២០១៤ ។

សកម្ម​ភាព​របស់​ក្រុមហ៊ុន Dell នាពេល​នេះ បានអនុញ្ញាត​ឱ្យសិស្សានុ​សិស្ស ក្រីក្រ ជាច្រើន​មកពីមជ្ឈ​មណ្ឌល សិក្សា​ឡៃហ្គ័រ បានបន្ធូរ​អារម្មណ៍ តាម​រយៈ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Dell បាននាំ​សិស្សានុ​សិស្ស ក្រីក្រ ពីមជ្ឈ​មណ្ឌល សិក្សា​ឡៃហ្គ័រ ទៅ​ទស្សនា​ភាព​យន្តគំនូរ​ជីវចល កំប្លែង ប្រភេទ 3D រឿង Mr. Peabody & Sherman នៅក្នុងរោង​ភាពយន្ត ផ្លាទីនៀម ផ្សារសូរិយា កាលពី​ព្រឹកថ្ងៃទី ១២ មីនា ២០១៤ ។

សកម្ម​ភាព​របស់​ក្រុមហ៊ុន Dell នាពេល​នេះ បានអនុញ្ញាត​ឱ្យសិស្សានុ​សិស្ស ក្រីក្រ ជាច្រើន​មកពីមជ្ឈ​មណ្ឌល សិក្សា​ឡៃហ្គ័រ បានបន្ធូរ​អារម្មណ៍ តាម​រយៈ​ខ្សែ​ភាពយន្ត គំនូរជីវ​ចល​នេះ ហើយ​ថែមទាំង​បាន​រីករាយ ជាមួយ​នឹង​អាហារ​សម្រន់​ក្នុង​ពេលកំពុង​ទ​ស្សនា​ផងដែរ ។ លើស​ពីនេះ ទៅទៀត ក្រោយ​ពេល​ទស្សនា​ភាពយន្ត​ចប់ ក្រុមហ៊ុន Dell ក៏បានផ្ដល់​អាហារ​ដ៏ឆ្ងាញ់ ពិសារ​សម្រាប់​សិស្សានុ​សិស្ស​ក្រីក្រ ទាំងអស់​ទទួល​ទាន ។

ជាការកត់ស​ម្គាល់ដ៏​វិជ្ជមាន​មួយ ​យើងសង្កេត​ឃើញថា Dell តែងតែចូល​រួមជាប់​ជានិច្ច ជាមួយ​នឹងសកម្មភាព​មនុស្ស​ធម៌​នានា ក្នុងការ​អភិវឌ្ឍន៍​សហ​គមន៍​ដូចជា ការនាំអ្នក​គាំទ្រទៅ​លាបជញ្ជាំង​សាលា ការឧបត្ថម្ភ​ចំណី​អាហារ និងសម្ភារៈ​សិក្សា ដើម្បីជួយ​លើក​កម្ពស់ ជីវភាព ក៏ដូចជា​ការ​សិក្សា​របស់​កុមារ​កំព្រា និងជា​ពិសេស​ការនាំ​សិស្ស​ក្រីក្រ ទៅទស្សនា​ភាពយន្ត​នេះជា​ដើម ។

គួរបញ្ជាក់​ថា ផលិត​ផល​ម៉ាក Dell នាពេល​បច្ចុប្បន្ន​នេះ កំពុងមាន​ការពេញ​និយម​យ៉ា​ងខ្លាំង​ពីសំណាក់​អតិថិជន​ទាំងក្នុង​ប្រទេស​កម្ពុជា និងនៅលើ​សកល​លោក ដោយសារ​តែគុណភាព​ល្អផ្ដាច់​គេ រួមជាមួយ​បច្ចេក​វិទ្យា​ចុង​ក្រោយ និងជ​ម្រើស​ដ៏សំបូរបែប​របស់ខ្លួន ។ ដើម្បីជា​ការថ្លែង​អំណរគុណ​ចំពោះ ការ​គាំទ្រ​របស់​អតិថិជន ភ្នាក់ងារ​លក់ ក្រុមកា​រងារ និងភ្នាក់ងារ​សារព័ត៌​មាន​គ្រប់រូប Dell តែង​តែ​រៀបចំ​ឱ្យ​មាន​នូវ​កម្ម​វិធីល្អៗ ពិសេសៗ ជូនពួក​គាត់​ជា​ញឹក​ញាប់ ។

សូម​ជម្រាប់​ផងដែរ​ថា ដើម្បី​ទទួល​បាននូវ​ផលិត​ផល​ដែល​មានគុណភាព​ខ្ពស់ត្រឹម​ត្រូវតាម​ស្តង់ដារ អតិថិជន​ទាំងអស់​គប្បីស្វែង​រក​ផលិតផល និង​សម្ភារ​ម៉ាក Dell ពី PTC Technology ដែលជា​ភ្នាក់ងារ​ចែកចាយ​មានអាជ្ញា​ប័ណ្ណ និងភ្នាក់ងារ​លក់នានា ដែលមាន​អាជ្ញាប័ណ្ណរបស់ Dell ។ជា​ពិសេស​កុំភ្លេច​សួរ​រក​ស្ទីគ័រ ឡូហ្កូ Dell រាល់​ពេលជាវ​ផលិតផ​ល Dell ដើម្បីធានាថា​ អ្នកពិតជា​បានទទួល​ផលិត​ផលដែល​មានគុណ​ភាពរបស់ Dell ៕