ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ឆបោក​ម៉ូតូ​ពីមិត្តភក្តិ​យក​ទៅលក់ ត្រូវ​ម្ចាស់​តាមរកឃើញ​នាំខ្លួនទៅឱ្យ​សមត្ថកិច្ច​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បានឆបោក​ម៉ូតូមួយគ្រឿងម៉ាកគប់​ព៌ណទឹកប្រាក់​ពី​មិត្ត​ភក្តិរ​បស់ខ្លួនយកទៅលក់បាត់ ហើយ​ត្រូវ​ជន​រង​គ្រោះ​​​ទូរស័ព្ទ​ណាត់​ជួប​ ​ក៏ធ្វើការ​ឃាត់ខ្លួន​បាន​​ កាលពីវេលា​ម៉ោង​១០ និង​១៥នាទី​ព្រឹក​ថ្ងៃទី១២ មីនា ២០១៤ នេះ ស្ថិត​ក្នុង​សង្កាត់​អ​អូឡាំពិក ​ខណ្ឌចំការមន។

​ប្រភពបានឱ្យដឹងថា បុរស​ដែល​ជា​ជន​សង្ស័យ​ឈ្មោះ​ប៉េង វុត្ថា អាយុ​២៦​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​សាមគ្គី​ទី៣ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​គង់ តុលា អាយុ​២៤​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ដំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ។

បើ​តាមសម្តី​របស់ស្រ្តីម្នាក់ឈ្មោះគង់ សុជាតិ អាយុ២៣ឆ្នាំ ជាប្អូនស្រី ​របស់ជនរងគ្រោះបាន​ឱ្យដឹងថា កាលព្រឹកថ្ងៃ​ទី១២​នេះ​ ខ្លួនបាន​ព្យាយាម​តាមរក និងទូរស័ព្ទទៅឈ្មោះប៉េង វុត្ថា​ ដើម្បីសួររកម៉ូតូ ហើយក៏ត្រូវបានជនសង្ស័យ​រូបនេះ​ប្រាប់ថា​ រូបគេកំពុងតែស្នាក់​នៅ​ភ្នំពេញ ។ ​ប្រភព​បន្តទៀត​ថា លុះមកដល់ភ្នំពេញ​ រូបគេនិងបងប្រុស​ក៏បានធ្វើការណាត់​ជួប​នៅខាងមុខវត្ត​មហាមន្រ្តី ​លុះបន្តិច​​ក្រោយ​មក ក៏បានឃើញជនសង្ស័យរូបនេះ ដើរចេញមកពីក្នុងវត្ត រួមទាំងស្រ្តីម្នាក់ផង ។

ការសួរនាំទៅជនសង្ស័យ​រកម៉ូតូ ក៏ត្រូវគេឆ្លើយប្រាប់ថា បានលក់បាត់ហើយ ហើយក៏បាន​ឃាត់ខ្លួន​ជននោះយកទៅប្រគល់នគរ​បាល​តែម្តង ដោយបងប្រុសរបស់គេ​បានដាក់ពាក្យបណ្តឹង​នៅឯប៉ុស្តិ៍កំបូល​រួច​ហើយ។