តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ប្រកែកមិនពាក់សញ្ញាកីឡាករឆ្នើមលើអាវ ព្រោះតែចង់មានសមភាពរវាងមិត្តរួមក្រុមនិងរូបគេ ។
Ronaldo ត្រូវបានគេប្រគល់ឱ្យនូវសញ្ញាពិសេសសម្រាប់ដាក់លើអាវ ដើម្បីសម្គាល់ថាជាកីឡាករឆ្នើម ក្រោយពីបាននាំក្រុមទាំងមូលឱ្យឈ្នះពាំន League កាលពីរដូវកាលមុន។ តែគេមិនព្រមពាក់វាទេ ដោយសារតែចង់នៅស្មើគ្នាជាមួយនឹងមិត្តរួមក្រុមដទៃទៀត។
តែសម្រាប់អ្នកផ្សេងដែលបានសញ្ញានេះវិញ ពួកគេបានពាក់វាជាមួយនឹងមោទនភាព។ Nico Zaniolo របស់ក្លិប Roma បានឈ្នះនាមជាកីឡាករឆ្នើមវ័យក្មេងប្រចាំឆ្នាំ ខណៈដែល Samir Handanovic របស់ក្លិប Inter Milan គឺជាអ្នកចាំទីឆ្នើម ។ Kalidou Koulibaly របស់ Napoli បានងារជាខ្សែការពារឆ្នើមប្រចាំឆ្នាំ។
ចំណែកឯ Sergej Milinkovic-Savic របស់ក្លិប Lazio គឺជាខ្សែបម្រើឆ្នើម និង Faio Quagliarella គឺជាខ្សែប្រយុទ្ធឆ្នើម។ ពួកគេទាំងអស់នេះ សុទ្ធតែពាក់សញ្ញាកីឡាករឆ្នើមនៅលើអាវ។ ដោយឡែក Ronaldo មិនទទួលពាក់ទេ ព្រោះតែមិនចង់មើលទៅលើសពីមិត្តរួមក្រុមដទៃទៀត ដែលមិនមានសញ្ញានេះ ៕
ប្រភព ៖ thesun , កែសម្រួល ៖ សំណាង
ចែករំលែកព័តមាននេះ