ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​​ពិធី​ការិនី​ជិត​20ឆ្នាំ​ និង​មាន​របរ​ផ្ទាល់​ខ្លួន​ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ តើ​អ្នក​នាង​យុគ​ ចិន្ដា​ ធុញ​ទ្រាន់ ​​និង​មាន​បំណង​​ចាកចេញ​ពី​​អាជីព​ចាស់​​នោះ​ទេ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​ណា​ក៏​ស្គាល់​អ្នក​នាង​យុគ​ ចិន្ដា​ ដែរ​ ។​ កេរ្ដិ៍​ឈ្មោះ​ល្បី​សុស​សាយ​របស់​នាង​តាម​រយៈ​អា​ជីព​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​​អស់​រយៈ​ពេលជិត​២០​ឆ្នាំ​មក​ហើយ​ ។​ ឆ្លង​កាត់​ពេល​វេលា​ជា​​យូរ​មក​នោះ​ អ្នក​នាង​យុគ​ ចិន្ដា​ មិន​ថម​ថយ​ប្រជា​ប្រិយ​ភាព​ ផ្ទុយ​ទៅ​​វិញរឹត​តែអណ្ដែត​ខ្ពស់​ឡើង​ ។​ ទោះ​ជា​យ៉ាង​ណា​ ក្ដី​ តើ​អ្នក​នាង​យុគ​ ចិន្ដា​ ធុញ​ទ្រាន់​ និង​មាន​បំណង​ចាក​ចេញ​ពី​អាជីព​ចាស់​

រាជធានីភ្នំពេញ​ ៖ អ្នក​ណា​ក៏​ស្គាល់​អ្នក​នាង​យុគ​ ចិន្ដា​ ដែរ​ ។​ កេរ្ដិ៍​ឈ្មោះ​ល្បី​សុស​សាយ​របស់​នាង​តាម​រយៈ​អា​ជីព​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​​អស់​រយៈ​ពេលជិត​២០​ឆ្នាំ​មក​ហើយ​ ។​ ឆ្លង​កាត់​ពេល​វេលា​ជា​​យូរ​មក​នោះ​ អ្នក​នាង​យុគ​ ចិន្ដា​ មិន​ថម​ថយ​ប្រជា​ប្រិយ​ភាព​ ផ្ទុយ​ទៅ​​វិញរឹត​តែអណ្ដែត​ខ្ពស់​ឡើង​ ។​ ទោះ​ជា​យ៉ាង​ណា​ ក្ដី​ តើ​អ្នក​នាង​យុគ​ ចិន្ដា​ ធុញ​ទ្រាន់​ និង​មាន​បំណង​ចាក​ចេញ​ពី​អាជីព​ចាស់​ដដែល​ៗ​​ជា​យូរ​មក​ហើយ​នេះ​ទេ?

បច្ចុប្បន្ន​ពិធី​ការិនី​ប្រជា​ប្រិយ​យុគ​ ចិន្ដា​ បំពេញ​​នាទី​ក្នុង​កម្មវិធី​ដ៏​លេច​ធ្លោមួយ​ចំនួន​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​ ដូច​​ជា​កម្មវិធី​«ស៊ីធី​អិន​ប៉ុស្ដិ៍​លេខ​២១​»​ និង​កម្មវិធី​តន្ដ្រី​«​មន្ដស្នេហ៍​សំនៀង​»​ ជាដើម​ ។​ លើស​ពី​នេះ​ទៀត​ ឆ្លង​កាត់​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ អ្នក​នាង​យុគ​ ចិន្ដា​ មាន​សមត្ថភាព​ក្នុង​ការ​ផលិត​កម្ម​វិធី​ទៀត​ផង​ ដោយ​បច្ចុប្បន្ន​មាន​កម្ម​វិធី​ពេញ​និយម​មួយ​ចំនួន​ជា​កម្មវិធី​រៀប​ចំ​ដឹក​នាំរបស់​នាង​​មាន​ដូច​ជា​កម្មវិធី​«​តន្ដ្រី​ថ្ងៃ​អាទិត្យ​»​និង​កម្មវិធី​«​គំនិត​ស្រ្ដី​»​ជា​​ដើម។​

ក្រៅ​ពី​អាជីព​ជា​ពិធី​ការិនី​អ្នក​នាង​យុគ​ ចិន្ដា​ ក៏​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀតផង​ដែរ​ ដូច្នេះ​បើ​ទោះ​ជាមិនមាន​អាជីព​ពិធីការិនី​ក៏​នាង​អាច​កសាង​ជីវភាព​បាន​សមរម្យ​ដែរ​ ។​ ឈរ​លើ​ហេតុ​ផល​បែប​នេះ​ តើ​អ្នកនាង​យុគ​ ចិន្ដា​ ធុញ​ទ្រាន់​ នឿយណាយ​ និង​មាន​បំណង​ចង់ចាកចេញពី​អាជីព​ពិធី​ការិនី​ទេ​?​

ដោយ​កំពុង​តែ​មាន​មោទនភាពចំពោះ​អាជីព​ពិធី​ការិនី​របស់ខ្លួន​ ក្នុង​ជំនួបជា​មួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្ដិភាព​កាល​ពី​ពេល​ ថ្មីៗ​កន្លង​មក​ ខណៈ​ថត​កម្មវិធី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិរបស់​​ទូរទស្សន៍​ស៊ីធីអិន​ អ្នក​នាង​យុគ​ ចិន្ដា​ អះអាង​ថា​ «​ខ្ញុំ​នៅ​មិន​ទាន់​មាន​បំណង​បោះ​បង់​អាជីព​ចាស់​ជា​ពិធីការិនី​ទេ​ គឺ​នៅ​តែ​ស្រឡាញ់ ទោះ​ជា​ឆ្លង​កាត់​អស់​ពេល​រាប់​ឆ្នាំ​ក៏​ដោយ»​ ។​ អ្នក​នាង​យុគ​ ចិន្ដា​ មិន​ត្រឹម​តែ​មាន​របរ​ផ្ទាល់​ខ្លួននៅ​ក្នុង​ស្រុកទេ​ នៅ​សហរដ្ឋ​អាមេរិកក៏មាន​ដែរ​ ប៉ុន្ដែ​តាម​រយៈការ​អះអាង​នោះ​បង្ហាញ​ច្បាស់​ថា​ នាង​នៅ​តែ​បម្រើ​ទស្សនិក​ជន​ដដែល​ តាម​រយៈ​ការ​ងារ​ជា​ពិធី​ការិនីទូរទស្សន៍​ ។​

អ្នក​នាង​យុគ​ ចិន្ដា​ ឱ្យ​ដឹង​ដែរ​ថា​ ឆ្នាំ​នេះ​នាង​អត់​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​អាេមរិក​ ដើម្បី​សួរ​សុខ​ទុក្ខ​ម្ដាយ​ និង​ទៅ​មើល​មុខ​របរ​នៅ​ទី​នោះ​ទេ​ ។​ នាង​នៅ​តែ​ឆ្លៀត​ពេល​ទៅ​ ព្រោះ​ជា​​ទម្លាប់​របស់​នាង​តាំង​ពី​មុន​មក​ ។​ ដោយ​សារ​មាន​កម្មវិធី​ទៅ​អាមេរិក​នោះ​ នាង​រៀប​ចំ​កម្មវិធី​ថត​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ស៊ីធី​អិន​លឿន​ជាង​រាល់​ដង​ ព្រោះ​បើ​ទុក​ពេល​យូរ​ជាង​នេះ​គឺ​អត់​មាន​ចន្លោះ​ទេ​ ។​ ម៉្យាង​ការ​ងារ​នាង​រវល់​ច្រើន​មុខ​ណាស់​ ទាំង​ការ​ងារ​នៅ​ហាង​ក្នុង​ស្រុក​ និង​ការងារ​សិល្បៈ​ ។​ អីុចឹង​ហើយ​ទើប​ឆ្នាំ​នេះ​រៀប​ចំ​ថត​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​លឿន​ជាង​មុន​ដល់​ទៅ​១​ខែ​ជាង​ ដើម្បី​ឱ្យ​ការងារ​ ផ្សេង​ៗ​របស់​នាង​អាច​ដំណើរ​ការ​បាន​តាម​ការ​គ្រោង​ទុក​ ។​

ដ្បិត​តែ​មិន​មាន​ឱកាស​បាន​នៅ​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ស្រុក​​ តែ​អ្នក​នាង​យុគ​ ចិន្ដា​ តែង​តែ​នាំ​បុគ្គលិក​ មិត្ដ​រួម​ការងារ​​ និង​សិល្ប​ករ​ទាំង​​អស់​ជួប​ជុំ​គ្នា​រាំ​ ច្រៀង​សម្រាប់​ចាក់​ផ្សាយ​ជា​រៀង​រាល់​ឆ្នាំ​មិន​អាក់​ខាន​ទេ​ ។​ កម្មវិធី​នេះ​សម្រាប់​ផ្សាយ​ជូន​ទស្សនិក​ជន​ក្នុង​ស្រុក​ និង​ពេល​នាង​ទៅ​អាមេរិក​​បាន​ទស្សនា​ដែរ​ ព្រម​ទាំង​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ផង​ ។​

ពិធី​ការនី​យុគ​ ចិន្ដា​ ឱ្យ​ដឹង​ថា​ ឆ្នាំ​នេះ​ដំណើរ​ទៅ​អាមេរិក​របស់​នាង​មាន​រយៈ​ពេល​១​ខែ​ ដោយ​ចាក​ចេញក្នុង​ខែ​មីនា​​ ហើយ​នាង​នឹង​ត្រឡប់​មក​វិញ​ដើម្បី​កាន់​ការងារ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​ដូច​ដើម​វិញ​ ។​ ដោយ​មិន​ទាន់​មាន​បំណង​បោះ​បង់​អាជីព​ចាស់​ជា​ពិធី​ការិនី​ទេ​ ដូច្នេះ​ទស្សនិក​ជន​នៅ​តែ​បាន​ឃើញ​មុខ​អ្នក​នាង​យុគ​ ចិន្ដា​ តទៅ​ទៀត​ តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ ៕​