ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសដែលស្លាប់ហើយ​​រស់​ឡើង​​វិញ ស្លាប់​ម្តង​ទៀត​​ហើយ

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​​ឆ្លងព័ត៌មានកោះសន្តិភាព បាន​ឱ្យដឹងថា បុរសដែលស្លាប់ហើយ​​រស់​ឡើង​​វិញ បាន​ស្លាប់​ម្តង​ទៀត​​ហើយ នៅ​វេលា​ម៉ោង​​១រសៀល​ថ្ងៃទី​​១២ មីនា ២០១៤នេះ ។

ខេត្ត​ស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​​ឆ្លងព័ត៌មានកោះសន្តិភាព បាន​ឱ្យដឹងថា បុរសដែលស្លាប់ហើយ​​រស់​ឡើង​​វិញ បាន​ស្លាប់​ម្តង​ទៀត​​ហើយ នៅ​វេលា​ម៉ោង​​១រសៀល​ថ្ងៃទី​​១២ មីនា ២០១៤នេះ ។

គួររំលឹក​​ថា ​កាល​ពី​​វេលាម៉ោង​៨​​ព្រឹក​​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លងមក​​ នៅភូមិ​ទួល​អង្គប់ ​ឃុំសំបួរ ​ស្រុក​ស្វាយ​​ទាបមានការភ្ញាក់​ផ្អើល​​មួយ​​​យ៉ាង​​​ខ្លាំង ទាំង​​លោ​ក​អាចារ្យ  ​និងអ្នក​​ភូមិ​​បណ្តាល​មក​ពី​បុរស​ម្នាក់​ដែល​ស្លាប់​រយៈ​ពេល​២​យប់​៣​ថ្ងៃ ​ទៅហើយ​​ លុះ​​រៀប​លើក​ដាក់​​ក្នុង​ក្តា​រ​​មឈូស ​ស្រាប់​តែ​បើក​​ភ្នែក​លើក​ដៃ​សំពះ​ធ្វើ​ឱ្យ​លោក​អាចារ្យ ​ក្រុ​មគ្រួសារ​ និងអ្នក​ភូមិ​​​ដែល​មក​ចូល​​​រួម​​បុណ្យ​សពភ័យ​​ខ្លាចផ្អើល​​រត់​ចេញ​​​ប្រសាច​ ​​​ព្រោះ​​ស្មាន​​ថា​ខ្មោច​លង​​ តាម​ពិត​​មនុស្ស​ស្លាប់​​ហើយ​រស់​ឡើង​វិញ ​។

​បើតាម​ស្ត្រី​ឈ្មោះ​អឹម ធីតា ​អាយុ​៣៧​ឆ្នាំ ​​ជាប្រពន្ធ​​បុរស​ដែល​ស្លាប់​​ ហើយ​​រស់​ឡើង​វិញ ​នេះ បាន​រៀប​រាប់​ទាំង​ទឹក​​ភ្នែក​ថា ​ប្តី​របស់​គាត់​ឈ្មោះ​​ងួន ​សៅ ​អាយុ​៣៧​ឆ្នាំ ​​ជា​កម្មករ​​រោង​ចក្រ ​នៅក្រុង​បាវិត ​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​​ជាង​១០​ឆ្នាំ ​មក​ហើយ និងមានកូន​៣​នាក់ ​​(ស្រី​ម្នាក់)​ ជាចំណងដៃ ​​ហើយ​ដោយ​ជីវ​ភាពក្រី​ក្រ ​ក៏​ចូល​ធ្វើ​ការនៅ​រោង​ចក្រ​​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ​។ ​មក​ដល់​​ពាក់​កណ្តាល​​ខែមករា​​ ឆ្នាំ​២០១៤ ​​ប្តី​​គាត់​មាន​ជំងឺ​​នៅ​​ប្រដាប់​ភេទ ​ឡើង​កន្ទួល​ក្រហម​ពង​ដូច​ជា​បូស ​ប៉ុន្តែ​ពុំ​ហ៊ាន​ឈប់​សម្រាក​ទេ ​នៅតែ​ខំ​ប្រឹង​​ទៅ​ធ្វើក​ារ​រហូត​ដល់​មាន​សភាព​ធ្ងន់​ធ្ងរ ​ទើបសុំ​​ឈប់​សម្រាក​​ដើម្បី​ព្យា​បាល​​ ក៏ប៉ុន្តែ​ដោយ​គ្មាន​ប្រាក់​​​ ព្រោះ​ពុំ​ទាន់​បើក​ប្រាក់​​ខែ ​ក៏​ទ្រាំ​​ព្យាបា​​​ល​នៅ​ផ្ទះ ។ ​ការព្យាបាល​​នៅ​ផ្ទះ​​អស់​រយៈ​ពេល​៣​ថ្ងៃ​ពុំ​បាន​ធូរស្រាល​​សោះ​​ ដោយ​​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ ​ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ក៏ប៉ុន្តែ​​​ពេល​ក្រុម​គ្រូ​ពេទ្យ​​ពិនិត្យ​​ហើយ​មិន​ហ៊ាន​​ទទួល​ព្យាបាល​ ក្រុម​គ្រួសារ​​ក៏បញ្ជូន​បន្ត​ទៅ​ព្យាបាល​​នៅមន្ទីរ​ពេទ្យ​មិត្ត​​ភាព​​ ខ្មែរ-​សូវៀត​ នៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ​ទៀត​។