ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនឪពុក​មាសាច់​ថ្លៃ​ចាប់​ក្មួយ​ស្រី​មាន​ផ្ទៃ​ពោះ​៧ខែ​រំលោភ​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​​៖ បុរស​ម្នាក់​​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ពពែត​ចាប់ខ្លួន​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ មីនា ២០១៤ បន្ទាប់​ពី​បុរស​រូប​នេះ​ធ្វើ​សកម្ម​ភាព​ចាប់​ក្មួយ​ស្រីសាច់​ថ្លៃ​មាន​ផ្ទៃ​ពោះ​៧​ខែ​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មីនា ​នៅ​លើ​ផ្ទះ​របស់​នាង​នៅ​ចំណុច​ត្រពាំង​អម្ពិល ភូមិ​ស្វាយ​គយ ឃុំ​ពពែត ស្រុក​ស្វាយ​ទាប​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​២៣​ឆ្នាំ មាន​ផ្ទៃ​ពោះ​៧​ខែ ខណៈ​នៅ​ផ្ទះ​តែម្នាក់​ឯង​ត្រូវ​ពូសាច់​ថ្លៃ​មាយាទ​ថោក​ឈ្មោះ​ជា សារ៉ាន អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ និង​កូន​៤នាក់​ទៅ​ហើយ​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច​ ហើយ​គំរាម​​សម្លាប់​នាង​ចោល​ប្រសិន​បើនាង​យក​រឿង​នេះ​ប្រាប់​ក្រុម​គ្រួសារ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យ​បាន​សារភាព​ថា គេ​ពិត​ជាបាន​ចាប់​រំលោភ​ក្មួយ​ស្រី​​​ប្រាកដ​មែន​៕