ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ-កម្មការិនី​រោង​ចក្រ​​តម្បាញ និងចាក់​អាវ​ធ្វើ​កូដកម្ម​ទាម​ទារ​លក្ខខណ្ឌ​៤ចំណុច​

11 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កម្មករ-កម្ម​ការិនី​របស់​រោង​ចក្រ​តម្បាញ និង​ចាក់​អា​វ បាន​នាំគ្នា​ធ្វើ​កូដកម្ម​មិន​ព្រមចូល​ធ្វើ​ការ​ ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ចំនួន​៤​ចំណុចពី​ថៅ​កែ​ក្រុមហ៊ុន​ហ៊្វូល​ហ័រជូន នីតធីង (ផលិត​អាវរងារ) កាល​ពីវេលាម៉ោង​៧ព្រឹក​ថ្ងៃទី​១២ មីនា ២០១៤ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ស្វាយតឿ ក្រុង​ស្វាយ​រៀង ។

​បើ​តាម​លោក​ជា ឧត្តម មន្ត្រី​សហជីព​ចល​នា​កម្ម​ករ​បាន​ឱ្យ​ដឹងថា ការ​ធ្វើ​កូដ​កម្ម​នេះគឺ​អស់​រយៈ​ពេល​៦​ថ្ងៃ​មក​ គឺ​ចាប់​ងតាំងពី​ថ្ងៃសុក្រ​ ទី៧ មីនា ២០១៤ ដើម្បី​ទាម​ទារ​លក្ខខណ្ឌ៤ចំណុច ១-​សូម​ឱ្យ​ក្រុម​ហ៊ុន​ដំឡើង​តម្ល​ឡូ​ទៅ​តាម​ប្រកាស​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​និយោជោត ២-សូម​ឱ្យ​ក្រុមហ៊ុនគិត​ប្រាក់​ខែ​១០០​ដុល្លារ​សម្រាប់​អ្នកដែល​ការ​ស៊ី​ខែ ៣-​សូម​ឱ្យ​ក្រុម​ហ៊ុន​បន្ថែម​ប្រាក់​ថ្លៃ​បាយ​ប្រចាំ​ថ្ងៃ​ចំនួន​៥០០រៀល និង៤-សូម​កុំ​ឱ្យ​ក្រុម​ហ៊ុន​បញ្ឈប់​ចិន​ផ្នែក​ផុង​ដេរ​ខ្លួន​ចេញ​ពីក្រុមហ៊ុន ។