ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ចំការមន​ដឹក​នាំ​កម្លាំង​ចម្រុះ​​ធ្វើ​ការ​ឆែកឆេរ​អាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យ​រថយន្ត​គ្រប់ប្រភេទ​​ក្នុង​សង្កាត់​​ទន្លេបាសាក់​

11 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖​ដើម្បីចូលរួមធានាក្នុងការ​ការពារសន្តិសុខ​សុវត្ថិភាព​ និងសណ្តាប់ធ្នាប់​នៅរាជធានី​ភ្នំពេញ​ឱ្យបានកាន់តែល្អប្រសើរ​ឡើង​ជូនដល់បងប្អូន​ប្រជាព​លរដ្ឋ លោក​ព្រំ សំខាន់ អភិ​បាល​ខណ្ឌ​ចំការ​មន ​បានដឹកនាំកម្លាំង​ចម្រុះ​មួយ​ក្រុម​ចុះ​ធ្វើការ​ឆែក​ឆេរ​អាវុធ​ជាតិ​ផ្ទុះ និងត្រួត​ពិនិត្យលើ​យានយន្តគ្រប់​ប្រភេទ​​ កាលពីវេលា​ម៉ោង៧ និង៣០នាទីយប់​ថ្ងៃទី១១​ មីនា ២០១៤ ស្ថិត​នៅ​ចំណុច​ខាង​មុខ​អគារ​ប៊ូឌីញ តាម​បណ្តោយ​ផ្លូវព្រះសុធា​រស ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន។

តាម​ប្រភព​បាន​ឱ្យដឹង​ថា ដោយយោងទៅតាមអនុសាសន៍​ណែនាំរបស់​លោក​ប៉ា សុជាតិ​វង្ស អភិបាលរាជធានីភ្នំពេញ រូបលោក​ផ្ទាល់​រួម​ទាំងក្រុម​មន្រ្តីក្រោមឱវាទ​ក្នុងសាលាខណ្ឌ​តែងតែបានដឹកនាំកម្លាំង​ចម្រុះ​ រួមមាន​កម្លាំង​កងរាជអាវុធហត្ថ​ និងកម្លាំងនគរ​បាល​បាន​ចុះធ្វើការឆែកឆេររកអាវុធជាតិផ្ទុះដែលប្រើ​ខុសច្បាប់ និងត្រួតពិនិត្យលើយានយន្តគ្រប់ប្រភេទ​ក្នុងភូមិសាស្រ្ត​ផងដែរ ។

នេះជាការ​ចូលរួមចំណែកមួយក្នុងការ​ការពារសន្តិសុខ​សុវត្ថិភាព ​និងសណ្តាប់ធ្នាប់​ឱ្យបានកាន់តែ​ល្អប្រសើរ​ឡើង​ជូនដល់បងប្អូន​ប្រជា​ពលរដ្ឋ​​ ដែលរស់នៅក្នុងមូលដ្ឋាន ក៏ដូចជារាជ​ធានី​ភ្នំពេញ​ទាំងមូល ។ កម្លាំង​ចម្រុះ​របស់ខណ្ឌ​ចំការមន បានចុះធ្វើការ​ត្រួត​ពិនិត្យ​នៅ​គ្រប់​ទីកន្លែង​ក្នុងភូមិសាស្រ្តនៅពេលយប់​ដោយបានធ្វើការ​ឆែកឆេរ​ទៅលើរាល់អ្នក​ដែល​ធ្វើដំណើរ​តាមយាន​យន្តគ្រប់​ប្រភេទ ដែលមាន​ការសង្ស័យ ឬទៅលើយាន​យន្តដែលគ្មានស្លាកលេខ ដើម្បីណែ​នាំឱ្យ​ទៅ​ធ្វើ ។