ត្រឹម​រយៈពេល​៨​ខែ​ជំនាញ​សុខាភិបាល​សង្គ្រោះ​អ្នក​ពស់​ចឹក​បាន​១៥៣​នាក់


ខេត្តកំពង់ចាម ៖ តំបន់​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម និង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ទឹកទន្លេ​បាន​ចាប់ផ្តើម​ហូរ​ចូល​លិច​ផ្លូវ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០២ កញ្ញា​នេះ ដោយ​មិន​អាច​ជិះ​កង់ និង​ម៉ូតូ​បាន​ទៀត​ទេ គឺ​ត្រូវ​ឆ្លង​ទូកដរ ។ ជាមួយ​នោះ​មន្ត្រី​សុខាភិបាល​ខេត្ត​ក៏​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​វាក់​សាំង​សម្រាប់​ពស់​ចឹក ក្នុង​ការ​សង្គ្រោះ​ប្រជាជន​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ​ផង​ដែរ ។

លោក​ជួង រី វ័យ​៦០​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​កោះសូទិន​ប្រាប់​ថា គាត់ និង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​បាន​ប្រើប្រាស់​ទូក​ចំនួន​០៤​គ្រឿង ក្នុង​នោះ​មាន​០២​គ្រឿង​ត្រូវ​បាន​ចង​ព្យាង្គ​ជាប់​គ្នា ដើម្បី​ដាក់​អ្នកដំណើរ​មាន​កង់ និង​ម៉ូតូ​ត្រូវ​ឆ្លង​ពី​ត្រើយ​កោះមិត្ត​មក​កាន់​ឃុំ​កោះសូទិន ក្នុង​មនុស្ស​ម្នាក់​យក​តម្លៃ​៥០០​រៀល បើ​មាន​ម៉ូតូ​១​គ្រឿង​ទៀត សរុប​ត្រូវ​យក​១.០០០​រៀល ។

អ្នកចម្លង​ទូកដរ​រូប​នេះ​បាន​រំលឹក​ថា កាលពី​ក្នុង​ដើមខែ​កញ្ញា​ដូច​គ្នា ២០១៨ កន្លង​ទៅ គាត់​បាន​ចម្លង​អ្នកដំណើរ​បាន​កន្លះ​ខែ​មក​ហើយ ដោយ​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​លឿន និង​លិច​យូរ​ទៀត​លុះ​មក​ដល់​ថ្ងៃ​ទី​០២ កញ្ញា ២០១៩ ទឹកទន្លេ​បាន​ចាប់ផ្តើម​លិច​តាម​ផ្លូ​បេតុង​មក​ភូមិ​របស់​គាត់ គេ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​កង់ និង​ម៉ូតូ​កើត​នោះ​ទេ គឺ​មាន​តែ​ប្រើប្រាស់​ទូកដរ ។ ហើយ​លុយ​ដែល​រកបាន​ត្រូវ​យក​មក​បែងចែក​គ្នា ព្រោះ​មាន​ភាគហ៊ុន​ជា​ច្រើន​នាក់​មិន​បាន​ច្រើន​នោះ​ទេ តែ​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​រដូវវស្សា​ធ្វើ​ចំការ​មិន​បាន​ទេ​ដី​ត្រូវ​បាន​ទឹក​ឡើង​មក​លិច​អស់ របរ​ចម្លង​ទូក​នេះ​គ្រាន់​នឹង​អាច​ដោះ​ការ​លំបាក​ក្នុង​គ្រួ​សារបាន​មួយ​គ្រា​ផង​ដែរ ។

លោក លន់ ម៉េ​ង​ហួង វ័យ​៥០​ឆ្នាំ នៅ​ភូមិ​កោះ​ព្រលូង ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ប្រាប់​ថា​មក​ដល់​ដើមខែ​កញ្ញា ២០១៩ ទឹកទន្លេ​មេគង្គ​បាន​ទើបនឹង​ឡើង​មក​លិច​អូរ ត្រង់​ព្រំប្រទល់​ជាមួយ​ឃុំ​កោះសូទិន​ដែល​ខុស​ពី​ឆ្នាំ​២០១៨ កន្លង​ទៅ​ទឹកទន្លេ​បាន​ឡើង​មក​លិច​ផ្លូវ​បេតុង​ក្នុងភូមិ​លើ​ជង្គង់​មនុស្ស​ចាស់ ។ ពេល​ត្រូវធ្វើ​ដំណើរ​មក​ណា​ត្រូវ​ជិះទូក​តែ​ដោយ​ដី​ផ្ទះ​របស់​គាត់​ទួល​ខ្ពស់​ទឹក​លិច​ត្រឹម​ស្នង​ជើង​ប៉ុណ្ណោះ ហើយ​រូប​លោក​តែង​ប្រកាន់​ភ្ជាប់ «​ផឹក​ស្អាត ហូប​ស្អាត រស់នៅ​ស្អាត​» ។

លោក​វេជ្ជបណ្ឌិត​គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា ចាប់ពី​ដើម​ខែមករា មក​ដល់​ដើមខែ​កញ្ញា ២០១៩ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក​មាន​ចំនួន​១៥៣​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៤៧​នាក់ ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​នោះ​ទេ ។ ហើយដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក​អភិបាលខេត្ត​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ត្រៀម​ថ្នាំសង្កូវ និង​វាក់​សាំង​សម្រាប់​ពស់​ចឹក​គ្រប់កន្លែង នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​ខេត្ត​ក្នុង​ការ​សង្គ្រោះ​ប្រជាជន​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់ ។ តាម​ផ្លូវគោក​មាន​រថយន្ត​ចំនួន​២០​គ្រឿង និង​ផ្លូវទឹក​មាន​អូរ​ប័​រ​សម្រាប់​ត្រៀម​សង្គ្រោះ​រួម​ជាមួយនឹង​ទីទួល​សុវត្ថិភាព​ជា​ច្រើន​កន្លែង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ