អភិបាលរងខេត្តពោធិ៍សាត់ចុះពិនិត្យវឌ្ឍនភាពសាងសង់អាងស្តុកទឹកទំនប់ទី២ដែលសម្រេចបាន៣៥%ហើយ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ យោងតាមមន្ទីរធនធានទឹក និងឧតុមនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក គិត ផល…
ខេត្តពោធិ៍សាត់ ៖ យោងតាមមន្ទីរធនធានទឹក និងឧតុមនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក គិត ផល…
ខេត្តពោធិ៍សាត់ ៖ យោងតាមមន្ទីរធនធានទឹក និងឧតុមនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ត្រីជំនាញមន្ទីរបានអមដំណើរ លោក លឹម សុខតូ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អាងស្តុកទឹកទំនប់ទី២ ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមកដល់ពេលនេះ សម្រេចការសាងសង់បាន៣៥% ។

ថ្នាក់ដឹកនាំបន្តចុះពិនិត្យស្ថានភាពអាងស្តុកទឹកទំនប់ទី៣ មន្ទីរបានបន្តបើកដើម្បីជួយសង្គ្រោះស្រូវប្រាំងជូនដល់ប្រជាកសិករស្រុកបាកាន ក្នុងតម្រូវការបន្ថែមទឹកស្រោចស្រពស្រូវប្រាំង និងការប្រើប្រាស់ប្រចាំថ្ងៃ ។

ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជំនាញមន្ទីរស្នើជូនដល់ប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ទឹកក្នុង
រដូវប្រាំងនេះ មេត្តាយោគយល់គ្នាទៅតាមការបែកចែកទឹក ការប្រើប្រាស់ទឹក ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានអំពាវនាវជូនបងប្អូនប្រជាកសិករប្រើប្រាស់ទៅតាមការផ្សព្វផ្សាយពីសក្តានុពលទឹកដែលមានលទ្ធភាពប្រើប្រាស់នារដូវប្រាំងនេះ ក្នុងន័យមិនចង់ឲ្យបងប្អូនបាត់បង់ថវិកា ខូចខាតដំណាំ និងពេលវេលានោះឡើយ ។






ចែករំលែកព័តមាននេះ