ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​​សម្បុក​​ក្រុមចែក​ចាយ​​​គ្រឿង​ញៀនសកម្ម​​​​​នៅ​ស្រុក​កំពង់​ត្រឡា​ច​​(មាន​វីដេអូ​​ឃ្លីប​​)

11 ឆ្នាំ មុន

ខេត្ត​​កំពង់ឆ្នាំង​​ ៖ ជន​​​សង្ស័យ​ចំ​នួន០​​​៥នាក់​​​ដែ​ល​មានស​កម្មភាព​​​យ៉ាង​​​​សកម្មក្នុងកា​រចែកចាយ​គ្រឿង​ញៀន​​ ត្រូវ​បាន​សមត្ថ​កិច្ច​កងរាជ​អាវុធ​ហត្ថខេ​ត្តនិ​ង​​អាវុធ​ហត្ថ​ស្រុ​ក សហ​​កា​រ​គ្នា​បង្រ្កាប​បា​​នជា​​បន្ត​ប​ន្ទាប់​​​​​​នៅ​​​កន្លែង​ផ្សេងៗ​គ្នា ចា​​ប់ពីម៉ោ​ង៩ព្រឹ​​ក​​​រហូតដល់​ម៉ោង២និង​​​​៤០​នា​ទីរ​សៀល​ថ្ងៃទី១១​ មី​​​​នា​ នៅ​ក្នុង​​​
ស្រុក​​កំពង់​ត្រឡាច ​​ដោ​យ​ដក​ហូតបា​នថ្នាំ​ញៀន​ប្រភេ​ទម៉ា​ទឹកក​កចំនួន​៣៣ក​ញ្ចប់​ កាំភ្លើង​​​​​​ខ្លី​មួយ​​​​ដើម​ ម៉ូតូ០២គ្រឿង​ និងសម្ភារ​​ជា​ច្រើន​ទៀត​​​។​​

លោក​​ឧត្ត​​ម​​សេ​នីយ៍​​​ត្រី​​​ ជួន ​ជឿ​ន ​មេ​បញ្ជារ​កា​រក​ងរាជ​អាវុធ​ហត្ថ​ខេត្តបា​​នឱ្យ​​​​ដឹង​ថា ក្នុង​កិច្ច​​ប្រតិ​បត្តិកា​រ ​បង្ក្រាប​​ករណី​ចែ​ក​ចាយ​ថ្នាំ​ញៀន​ទាំង​៣កន្លែង​​នៅក្នុង​ស្រុក​​​កំព​ង់​ត្រឡាច​នេះ​ ​សមត្ថកិ​ច្ច ​​​​កង​រាជ​អាវុធ​ហត្ថខេត្ត​ បាន​សហ​ការជា​មួយ​អាវុធហ​ត្ថស្រុក និង​ក​ងរាជអា​វុ​ធហត្ថស្នាក់ការ​​​​លេខ៥០​០​​ ដោ​​យធ្វើ​​ការ​​ចាប់​​ឃាត់​​ខ្លួន​​មនុស្ស​​ចំនួន​​០៥​នា​ក់ ក្នុង​​នោះ​​​មា​​នស្ត្រី​ម្នា​ក់​ផងដែ​រ ​។​ ​ចំពោះ​​វត្ថុតា​​ងដែ​លដ​ក​​ហូត​បាន​​​​​​​រួម​​មាន​​​​ ថ្នាំ​ញៀន​ម៉ាទឹកក​កចំនួន​៣២ក​ញ្ចប់​តូច ​​​និង​០​១​​កញ្ចប់​ធំ ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀ​នមួយគ្រឿ​ង​ ម៉ូតូ០​២​​​​គ្រឿង ​កាំភ្លើង​​​​ខ្លី​ម៉ាក​កា៥៤​ផលិត​​នៅប្រទេស​សូវៀតមួយ​ដើម ប្រា​ក់ចំនួន២១ម៉ឺន​រៀល ​​ទូរស័ព្ទ​​០​​៥គ្រឿង​​​​និង​​សម្ភារ​​មួយចំ​នួនទៀត​ ។​

​លោក ​លឹ​ម ហាក់​ នាយ​ការិយាល័​យស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌកងរា​ជអាវុធ​ហត្ថ​ខេត្តជា​អ្នក​​​​ដឹក​​​​នាំ​​បង្ក្រាប​ករណី​ខាង​​លើ​​បានឱ្យ​​​​ដឹ​ងថា ជន​សង្ស័យ​ដែលបានឃា​ត់ខ្លួនទាំ​ង០៥នាក់​​នោះ​មាន ​​១-​​ឈ្មោះ​ ហា​ អូន ​អាយុ២​៥ឆ្នាំ ,២​-ឈ្មោះ ​ប៊ន ​គឹម​សៀង ​អាយុ២៤​ឆ្នាំ ​​​ទាំង​០២នាក់​​រស់​នៅ​ ភូមិ​សាលា​លេខ​៥ ​ ឃុំអូរ​ឬស្សី ,​​៣-ឈ្មោះ​ សូ ​សុផល​ អាយុ​៣៥ឆ្នាំ​ ,៤-​​ឈ្មោះ ​​សុខ ​សុផល​ អាយុ​២៣​ឆ្នាំ ទាំ​​ង០២​នាក់​​​​រស់​​នៅភូមិ​សុ​បិន្ត ឃុំពា​នី ស្រុកកំ​ពង់ត្រឡាច​ និង៥-​​ឈ្មោះ​ ទេព វ៉ា​ន់នី​ ភេទស្រី អាយុ១៩ឆ្នាំ រស់​នៅភូមិ​​ក្រង​ស្វា​យ ឃុំស្វាយរំពា​ ស្រុកមុ​ខកំពូល​ ខេត្តកណ្តាល ។​​​ ប្រភព​​​​ដដែល​​បាន​ប​ន្តថា​ ក្នុងការ​បង្ក្រាបនេះ​​​គឺ​បាន​​ធ្វើឡើងជាប​ន្តបន្ទា​ប់ ក្នុង៣ក​រណីផ្សេងៗ​គ្នា ដែលករ​ណីទី១ ចាប់​បានឈ្មោះ សុខ​ សុផល នៅក្នុង​​ផ្ទះ​ជួល​ក្បែររោង​ចក្រ ​ស្ថិតក្នុងភូ​មិតាអ​ត ឃុំពា​នី ។​ ក​រណី​ទី២ ចា​ប់បា​​នឈ្មោះ​ ហា​ អូន ,​ឈ្មោះ​សូ សុផ​ល និងឈ្មោះ ទេព វ៉ា​ន់នី ​​នៅ​ផ្ទះ​ជួល​ក្នុងភូមិ​អន្លង់​ត្នោត ​ឃុំ​លង្វែក ។ និង​ករណីទី​៣ចាប់បាន​ឈ្មោះ ប៊​ន គឹម​​​​សៀង នៅក្នុងហា​ងគុយទា​វ ស្ថិតក្នុង​ភូមិសុបិ​ន្ត ឃុំពានី ស្រុកកំពង់​ត្រឡាច​​។

​ លោកបញ្ជាក់ថា កន្លង​មក​ក្រុម​ចែក​ចាយ​ថ្នាំ​ញៀនខាងលើ​នេះធ្លាប់ធ្វើសកម្មភាព​ចែកចា​យគ្រឿង​ញៀនយ៉ា​ងសកម្ម​នៅក្នុង​ស្រុកកំពង់​ត្រឡា​ចមិន​​​ធ្លាប់​​មានសមត្ថកិច្ចចា​ប់ខ្លួនពួកគេបា​ន​​ឡើយ​។​ មេខ្លោង​​​ចែក​ចាយថ្នាំ​ញៀនទាំង០៥នាក់ បច្ចុប្បន្ន​​ ​​​​សមត្ថកិច្ចកំ​ពុងសាកសួ​រ ដើម្បី​ស្រាវ​​​ជ្រាវ​​ និង​កសាងសំណុំ​រឿងតាម​នីតិវិធី ​បញ្ជូន​ខ្លួន​​និងវត្ថុតាង​ទៅកាន់​សាលាដំ​បូងខេត្តចា​ត់ការបន្ត​តាមផ្លូវច្បាប់ ៕