ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​​​​ស្នេហា​​​ខ្លោច​ផ្សារ​​​ដួង​ចិត្ត បុរស​​ម្នាក់​​​លោត​​​ទឹក​ធ្វើ​អត្ត​​ឃាត​ ពី​លើ​​ស្ពាន​ជ្រោយ​​ចង្វា​​កណ្តាល​​​យប់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​អះ​អាង​ថា​ មា​ន​វិបត្តិ​ស្នេហា​ ដោយ​ត្រូវ​ឪពុក​ម្តាយ​ក្មេក​បំបែក​បំបាក់​ពី​ប្រពន្ធ​ជា​ទី​ស្រលាញ់​ បាន​ធ្វើ​ ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ ហើយ​លិច​បាត់​រក​សព​ពុំ​ឃើញ​ ។ ការ​ធ្វើ​អត្ត​ឃាត​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ មីនា នៅ​លើ​ស្ពាន​ជ្រោយ​ចង្វាផ្នែក​ខាង​លិច​ ក្នុ​ង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ខណៈ​ពេល​ដែល​បុរស​រូប​នោះ​ធ្វើ​ដំណើរ​មក​ចូល​រួម​មង្គល​ការ​មិត្ត​ភក្តិ​នៅ​ភ្នំពេញ​ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​អះ​អាង​ថា​ មា​ន​វិបត្តិ​ស្នេហា​ ដោយ​ត្រូវ​ឪពុក​ម្តាយ​ក្មេក​បំបែក​បំបាក់​ពី​ប្រពន្ធ​ជា​ទី​ស្រលាញ់​ បាន​ធ្វើ​ ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ ហើយ​លិច​បាត់​រក​សព​ពុំ​ឃើញ​ ។ ការ​ធ្វើ​អត្ត​ឃាត​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ មីនា នៅ​លើ​ស្ពាន​ជ្រោយ​ចង្វាផ្នែក​ខាង​លិច​ ក្នុ​ង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ខណៈ​ពេល​ដែល​បុរស​រូប​នោះ​ធ្វើ​ដំណើរ​មក​ចូល​រួម​មង្គល​ការ​មិត្ត​ភក្តិ​នៅ​ភ្នំពេញ​ ។

បុរស​ដែល​គិត​ខ្លី​មិន​អាច​ប្រឈម​មុខ​នឹង​រឿង​រា៉វ​ជីវិត​បាន​នេះ​ ឈ្មោះ​ចៅ​ ចិន្តា អាយុ​២៥​ឆ្នាំ​ ជា​ជន​ជាតិ​ខ្មែរ​ ចូល​សាសនា​អ៊ិស្លាម​ មាន​ទី​​លំនៅ​ភូមិ​ត្រាស់​ ឃុំ​បល្ល័ង្គ​ ស្រុក​បារាយ​ណ៍​ ​ខេត្តកំពង់​ធំ​ ។ តាម​មន្ត្រី​នគរ​បាល​អង្គ​ភាព​ការ​ពារ​គោ​ល​ដៅ​ទី​៣​ ស្ពាន​ជ្រោយ​ចង្វា បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​នោះ​ជិះ​ម៉ូតូ​អាយ​ខន​​មួយ​គ្រឿង​ ដោយ​មិត្ត​ភក្តិ​ជា​អ្នក​ឌុប​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយ​ចង្វា ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ។ នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​កណ្តាល​ស្ពាន​ ស្រាប់​តែ​បុរស​រូប​នោះ​​ចុះ​ពី​លើ​ម៉ូតូ​រួច​រត់​ទៅ​តោង​បង្កាន់​ដៃ​ស្ពាន​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​ ហើយ​លិច​បាត់​តែ​ម្តង ។ បន្ទាប់​ពី​មិត្ត​ភក្តិ​លោត​ទឹក​ បុរស​ដែល​ឌុប​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ ហើយ​ប្រាប់​បង​ប្អូន​របស់​បុរស​មាន​វិបត្តិ​នោះ​ និង​មក​ប្តឹង​នគរ​បាល​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា ទើប​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ ។ បើ​តាម​មន្ត្រី​នគរ​បាល​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វាឱ្យ​ដឹង​តាម​ការ​រៀប​រាប់​ប្រាប់​របស់​ឪពុក​បុរស​ដែល​លោត​ទឹក​នេះ​​ថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កូន​ប្រុស​គាត់​មិន​ចង់​រស់​នៅ​ ដោយ​សារ​តែ​មាន​វិបត្តិ​ស្នេហា​តូច​ចិត្ត​ខ្លួន​ឯង​ ដែល​ឪពុក​ម្តាយ​​​ក្មេក​បំបែក​បំបាក់​បង្ខំ​ឱ្យ​ប្រពន្ធ​លែង​លះ​​ ជា​ហេតុ​ធ្វើ​ឱ្យ​គិត​ខ្លី​ក៏​មក​លោត​ទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា បុរស​មាន​វិបត្តិ​នេះ​បាន​ស្រលាញ់​ស្ត្រី​ម្នាក់​ឈ្មោះ​ មា៉​រី​យា៉​ អាយុ​២២​ឆ្នាំ​ ជា​ខ្មែរ​អ៊ិ​ស្លាម​ដែល​មាន​ជីវ​ភាព​ធូរ​ធារ​ ។ ដោយ​សារ​តែ​ក្តី​ស្រលាញ់​​ធ្វើ​ឱ្យ​បុរស​នោះ​សុខ​ចិត្ត​ចូល​សាសនា​អ៊ិ​ស្លាម​ ហើយ​ចូល​ដណ្តឹង​ក្រមុំ​អ៊ិ​ស្លាម​ធ្វើ​ជា​ប្រពន្ធ​តាំង​ពី​ដើម​ឆ្នាំ​​២០១៣​មក​ម៉្លេះ​ ។ ទោះ​បី​ជា​យា៉ង​ណា​ ចំណង​ស្នេហ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​២​នាក់​ប្តី​-ប្រពន្ធ​នេះ​រស់​នៅ​ជាមួយ​គ្នា​បាន​សេច​ក្តី​សុខ​ឡើយ​ ដោយ​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ខាង​ស្រី​មិន​ពេញ​ចិត្ត​ក៏​បំបែក​បំបាក់​ ហើយ​បាន​បង្ខំ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​សុំ​លែង​លះ​រយៈ​ពេល​៦​ខែ​មក​ហើយ​ ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​លែង​លះ​គ្នា​ ធ្វើ​ឱ្យ​បុរស​រូប​នេះ​រស់​នៅ​ដោយ​ក្តី​អស់​សង្ឃឹម​ ហើយ​បាន​ប្រាប់​បង​ប្អូន​ថា​ មិន​ចង់​រស់​​ឡើយ​ ។ ទោះ​បី​ជា​យា៉ង​ណា​ ពួក​គេ​ទាំង​២​នាក់​នៅ​តែ​មាន​ទំនាក់​ទំនង​គ្នា​តាម​ទូរ​ស័ព្ទ​ ។ នៅ​ថ្ងៃ​ទី​៨ មីនា បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​កំពង់​ធំ​ ដើម្បី​ចូល​រួម​មង្គល​ការ​មិត្ត​ភក្តិ​នៅ​ភ្នំពេញ​ ដែល​បាន​ចូល​រោង​​នៅ​ថ្ងៃ​ទី​៩ មីនា ។ លុះ​នៅ​យប់​ថ្ងៃ​ទី​១០​ មីនា​ បុរសមាន​វិបត្តិ​រូប​នេះ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ផឹក​សីុ​ជាមួយ​មិត្ត​​ភក្តិ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ រហូត​ដល់​យប់​ជ្រៅ​ក៏​ឱ្យ​មិត្ត​ភក្តិ​ឌុប​ទៅ​ព្រែក​លៀប​ តែ​ពេល​ឆ្លង​កាត់​ស្ពាន​ជ្រោយ​ចង្វា​ក៏​លោត​​ទឹក​សម្លាប់​ខ្លួន​ ហើយ​លិច​បាត់​រក​សព​ពុំ​ឃើញ​ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១​ មីនា ឪពុក​ម្តាយ​បង​ប្អូន​បាន​ធ្វើ​ដំណើរ​ទៅ​ទាក់​ទង​ជាមួយ​មន្ត្រី​នគរ​បាល​យាម​ស្ពាន​ជ្រោយ​ចង្វា និង​បាន​ជួល​ទូក​ខ្មែរ​អ៊ិស្លាម​ ដើម្បី​ស្វែង​រក​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ។ សូម​បញ្ជាក់​ថា ដើម​ឆ្នាំ​២០១៤​នេះ​ តាម​ការ​កត់​ត្រា​របស់​សមត្ថ​កិច្ច​ការ​ពារ​ស្ពាន​និយាយ​ថា នេះ​ជា​លើក​ទី​៥​ហើយ​ ដែល​លោត​ទឹក​ទន្លេ​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា ៕