ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​​ឆេះ​ផ្សារ​​ក​អណ្តើក​​អស់​ចំនួន​​12​តូប​

11 ឆ្នាំ មុន

ខេត្ត​ព្រៃវែង​ ៖ អគ្គិភ័យ​ដ៏​សន្ធោ​សន្ធៅ​មួយ​បាន​ឆេះ​ចេញ​ពី​កណ្តាល​ផ្សារ​ក​អណ្តើក​ ដោយ​លេប​ត្របាក់​យក​តូប​អ្នក​លក់​ដូរ​គ្រឿង​សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​ រួម​មាន​គ្រឿង​ទេស​ សម្លៀក​បំពាក់​ អាគុយ​ ស្បែក​ជើង​ ថ្នាំ​ពេទ្យ​ និង​តូប​លក់​គ្រឿង​ក្រអូប​ឆេះ​អស់​ទាំង​ស្រុង​ចំនួន​១២​តូប​ ។​ ហេតុ​ការណ៍​អគ្គិ​ភ័យ​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ផ្សារ​ក​អណ្តើក​ ផ្អើល​ឆោ​ឡោ​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​របស់​ខ្លួន​ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ដល់​ ។​

ខេត្ត​ព្រៃវែង​ ៖ អគ្គិភ័យ​ដ៏​សន្ធោ​សន្ធៅ​មួយ​បាន​ឆេះ​ចេញ​ពី​កណ្តាល​ផ្សារ​ក​អណ្តើក​ ដោយ​លេប​ត្របាក់​យក​តូប​អ្នក​លក់​ដូរ​គ្រឿង​សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​ រួម​មាន​គ្រឿង​ទេស​ សម្លៀក​បំពាក់​ អាគុយ​ ស្បែក​ជើង​ ថ្នាំ​ពេទ្យ​ និង​តូប​លក់​គ្រឿង​ក្រអូប​ឆេះ​អស់​ទាំង​ស្រុង​ចំនួន​១២​តូប​ ។​ ហេតុ​ការណ៍​អគ្គិ​ភ័យ​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ផ្សារ​ក​អណ្តើក​ ផ្អើល​ឆោ​ឡោ​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​របស់​ខ្លួន​ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ដល់​ ។​

ទីតាំង​ផ្សារ​នេះ​ ស្ថិត​ក្នុង​ភូមិ​ប្រាសាទ​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់​ត្របែក​ ជាប់​ព្រំ​ប្រទល់​ខេត្ត​ស្វាយ​រៀង​ ។ អគ្គិ​ភ័យ​ដែល​បង្ក​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ និង​បះ​សក់​គ្រប់ៗ​គ្នា​នោះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ មីនា​ ។​ មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ឆេះ​ ត្រូវ​បាន​ក្រុម​អាជ្ញា​ធរ​និយាយ​ថា​ បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិសនី​ នៅ​តូប​អ្នក​លក់​ស្បែក​ជើង​ឈ្មោះ​ ម៉ៅ​ សុខ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ដោយ​ម្ចាស់​តូប​មិន​នៅ​ដេក​ ហើយ​បិទ​ទ្វារ​ចោល​ ។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​នគរ​បាល​ប៉ុស្តិ៍​ប្រាសាទ​ ។​ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ ការ​ឆេះ​នេះ​ចាប់​ផ្តើម​ពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ រហូត​ដល់​ម៉ោង​ជាង​២​រំលង​អធ្រាត​ ទើប​រលត់​អស់​ទៅ​វិញ​ ដោយ​សារ​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​ នាំ​គ្នា​ដង​ទឹក​ហុច​បន្ត​គ្នា​ ដើម្បី​ជះ​ពន្លត់​ភ្លើង​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ មីនា​ អាជ្ញា​ធរ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​ឆេះ​ សរុប​ការ​ខូច​ខាត​ជា​ជំហាន​ដំបូង​អស់​ប្រហែល​ជាង​២ម៉ឺន​ដុល្លារ​ ។​

ក្នុង​ហេតុ​ការណ៍​អគ្គិ​ភ័យ​នេះ​ គេ​ពុំ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរា​គមន៍​ទេ​ គឺ​មាន​តែ​កម្លាំង​ប្រជា​ពល​រដ្ឋ​សុទ្ធ​សាធ​ នាំ​គ្នា​ពន្លត់​ភ្លើង​ ។​ បញ្ហា​គ្មាន​ការ​អន្តរា​គមន៍​ពី​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​នេះ​ ដោយ​សារ​សម្រាប់​ខេត្ត​ព្រៃ​វែង​ មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​២​គ្រឿង​ដែរ​ បាន​ដាក់​ប្រចាំ​ការ​នៅ​ស្នង​ការ​ដ្ឋាន​ខេត្ត​ ក្នុង​ក្រុង​ព្រៃវែង​ តែ​មិន​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ត្រូវ​បាន​ដាក់​នៅ​កន្លែង​ណា​សម្រាប់​ធ្វើ​អន្តរា​គមន៍​បាន​ទេ​ សូម្បី​តែ​តំបន់​អ្នក​លឿង​ ដែល​ជា​ទី​ប្រជុំ​ជន​ដ៏​ធំ​ ក៏​គ្មាន​ដែរ​ គឺ​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​តូច​មួយ​គ្រឿង​របស់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ពាម​រក៍​ ដែល​មិន​មាន​សមត្ថ​ភាព​ក្នុង​ការ​បាញ់​ពន្លត់​អណ្តាត​ភ្លើង​ជា​ទ្រង់​ទ្រាយ​ធំ​បាន​ទេ​ ប្រសិន​បើ​មាន​អគ្គិ​ភ័យ​កើត​ឡើង​ ។​
ប្រជា​ពល​រដ្ឋ​និយាយ​ថា​ ចាត់​ទុក​ជា​សំណាង​ណាស់​ ដែល​ពួក​គាត់​បាន​នាំ​គ្នា​ពន្លត់​ភ្លើង​នេះមិន​ឱ្យ​មាន​ការ​រាល​ដាល​ធំ​រហូត​ពន្លត់​មិន​បាន​ បើ​សិន​ជា​ជះ​ទឹក​តាម​ធុង​ ប៉ោត​ ឬ​ក៏​ថាំង​នោះ​ មិន​រលត់​ទេ​ និង​មាន​មហន្ត​រាយ​ធំ​មិន​ខាន​ឡើយ​។​ មន្ត្រី​នគរ​បាល​ ឱ្យ​ដឹង​ថា​ ទោះ​បី​មាន​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​មក​ធ្វើ​អន្តរា​គមន៍​នោះ​ ក៏​រក​ផ្លូវ​ចូល​ទៅ​កន្លែង​ដែល​ឆេះ​មិន​រួច​ដែរ​ ព្រោះ​ទីតាំង​ផ្សារ​កអណ្តើក​នេះ​ មាន​ផ្ទះ​នៅ​ជុំវិញ​ ហើយ​បើ​មាន​អាសន្ន​ ម្នាក់ៗ​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​ចេញ​ពី​តូប​ និង​ផ្ទះ​នោះ​ពិត​ជា​ណែន​ផ្លូវ​រួច​ទៅ​ហើយ​ ។​

មន្ត្រី​នគរ​បាល​ ឱ្យ​ដឹង​ទៀត​ថា​ ពេល​កំពុង​មាន​អគ្គិ​ភ័យ​នោះ​ យាយ​តា​២​នាក់​ ដែល​គាត់​សម្រាក​ក្នុង​តូប​ ត្រូវ​បាន​កូន​នាំ​គ្នា​រំដោះ​ពួក​គាត់​ចេញ​ពី​អណ្តាត​ភ្លើង​ និង​មិន​យក​អ្វី​បាន​នោះ​ទេ​ គឺ​មុខ​ទំនិញ​របស់​ខ្លួន​បាន​ក្លាយ​ជា​ចំណី​ភ្លើង​ទាំង​អស់​ ។​ នេះ​ជា​មហន្ត​រាយ​លើក​ដំបូង​ហើយ​ ដែល​មាន​អគ្គិ​ភ័យ​ឆេះ​ផ្សារ​ក​អណ្តើក​ ជា​ផ្សារ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​១​ និង​ជា​ទី​ប្រជុំ​ជន​ដ៏​ធំ​មួយ​ផង​ដែរ​ ៕​