ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​​ប្រព័ន្ធ​​បៀវត្ស នាយក​​រដ្ឋមន្ដ្រី​​សម្រេច​​ឱ្យ​លុប «កាំ​ឃ» បញ្ចូល​មក «កាំ​គ» ទាំងអស់គ្នា

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​​សេ​នា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​​​សម្រេច​ឱ្យ​ក្រសួង​មុខ​ងារ​សាធារណៈ​​ ​លុបចោល​កាំ«​ឃ»​​​របស់​​មន្ត្រីរាជ​ការ​​​អត់​ឱ្យ​មាន​ទៀត​ទេ ​ត្រូវ​​បញ្ចូល​មក​កាំ​«គ​» ​តែ​ម្តង ​។ ​ម្យ៉ាង​ទៀត​​គ៣​ដែល​​មាន​​១៤​ថ្នាក់ ​​គឺត្រូវ​លុប​ចោល​​នៅ​១២​ថ្នាក់ ​ឬ​១០​ថ្នាក់ ​។

រាជ​ធានីភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​​សេ​នា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​​​សម្រេច​ឱ្យ​ក្រសួង​មុខ​ងារ​សាធារណៈ​​ ​លុបចោល​កាំ«​ឃ»​​​របស់​​មន្ត្រីរាជ​ការ​​​អត់​ឱ្យ​មាន​ទៀត​ទេ ​ត្រូវ​​បញ្ចូល​មក​កាំ​«គ​» ​តែ​ម្តង ​។ ​ម្យ៉ាង​ទៀត​​គ៣​ដែល​​មាន​​១៤​ថ្នាក់ ​​គឺត្រូវ​លុប​ចោល​​នៅ​១២​ថ្នាក់ ​ឬ​១០​ថ្នាក់ ​។ ​​

ការ​ឡើង​​បៀ​វត្សរ៍​​កាល​ពី​ម​ុន​គឺ​ឡើង​អត្រា​​២០% ស្មើ​គ្នា​ទាំង​អស់ ​​​ប៉ុន្តែ​​ឥឡូវ​នេះ​មិន​អនុ​វត្ត​ដូច​ពី​មុន​ទេ ​គឺ​អនុ​វត្ត​នូវ​​ពហុ​អត្រា ​ពហុ​អត្រា​​ចំពោះ​​កាំ​គ៣ ​គឺ​ឡើង​ប្រាក់​​ជាង​២០%​ ។ ​​ប៉ុន្តែ​ក្រប​ខណ្ឌ​«ក» ​វ​ិញ​គឺ​ឡើង​ប្រាក​់ត្រឹម​តែ​​២០%​ទេ ។​ ​សម្តេច​​េ​​តជោនាយ​ក​រដ្ឋមន្ត្រី​​ បាន​ម​ាន​​ប្រសាសន៍​​សម្រេច​ឱ្យ​ក្រសួង​​មុខ​ងារ​សាធារណៈ​អនុ​វត្ត​បែប​នេះ​ នា​ព្រឹក​ថ្ងៃ​ទី​១១ ​មីនា ​នៅ​​វិទ្យា​ស្ថាន​​ជាតិ​អប់រំ​​ក្នុង​ឱកាស​អញ្ជើញ​​ជា​អធិប​តី​​ភាព​ក្នុង​​ពិធី​​ប្រគល់​សញ្ញា​បត្រ​​គ្រូ​បង្រៀន​កម្រិត​​ឧត្តម​ (បរិញ្ញា​​+១) ​ជំនាន់​ទី១​៨ ​និងសញ្ញា​បត្រ​គ្រូ​បង្រៀន​​កម្រិត​មូល​ដ្ឋាន​ឯក​ទេស​ភាសា​បារាំង​-​ខ្មែរ ​ជំនាន់​ទី​១៥ ​ជូន​ដល់​គរុ​​និស្សិត ​និងគរុ​សិស្ស ​សរុប​១.០៣៨​​នាក់ ​(​នារី​៣៣៩​នាក់ ) ​ដែល​បាន​បញ្ចប់​ការសិក្សា​​ប្រកប​ដោយ​ជោគ​ជ័យ ។ ​

សម្តេច​តេជោ​មាន​ប្រសាសន៍​បន្តថា ​​ការ​ដំឡើង​​ប្រាក់​ខែ​នេះ​ត្រូវ​រៀបចំ​​ធ្វើ​ឡើង​វិញ ​គឺ​មិន​ត្រូវ​ឱ្យ​ឡើង​២០%​ស្មើ​គ្នា​ទេ ​​​​ព្រោះ​មន្ត្រី​ដែល​មាន​ក្រប​ខណ្ឌ​«ក»​ គឺ​មាន​បៀវត្សរ៍​​ខ្ពស​់​ទៅ​ហើយ ​​លុះ​ដល់​​ឡើង​​២០%​​ទៀត គឺ​កម្រិត​​ប្រាក់​​កាន់​តែ​​ខ្ពស់​​ទៀត ។​ ​​លុះដល់​មន្ត្រី​ដែ​ល​មាន​កាំ​ផ្សេង​​ប្រាក់​​​បៀវ​ត្សរ៍​​​ទាប ​ដល់​ឡើង​​២០%​ទៅ​​​​ប្រាក់​​បៀ​​វត្សរ៍​នៅ​តែ​ទាប​​​ ។ ​ដូច្នេះ​មួយឡើង​​២០%​ប្រាក់​ខែ​ច្រើន ​មួយឡើង​​២០%​​ប្រាក់​នៅ​តែ​ទាប​ដដែល ​។ បើ​ដូច្នេះ​ត្រូវរៀបចំ​ឡើង​វិញ ​តាម​របៀប​​​ពហុ​អត្រា​​​ ក្រប​ខណ្ឌ​ណា​ត្រូវឡើង​បាន​ប៉ុន្មាន​ ក្រប​ខណ្ឌ​ណាត្រូវ​បាន​ប៉ុន្មាន ​គឺរុញ​ទៅ​តាម​​របៀប​ពីខាង​ក្រោម​កាំគ​ ឱ្យ​បាន​​ខ្ពស់​ឡើង​​បន្តិច​ទៅ ។ ​នេះ​ជា​កម្មវិធី​​នៃការ​រៀប​ចំ​ប្រព័ន្ធ​បៀវត្សរ៍​នៅ​ពេល​ខាងមុខ ហើយ​​ឈាន​ឆ្ពោះ​ទៅដល់​​ដំណាក់​​កាល​នៃ​​ការ​បើក​​ប្រាក់​​បៀវត្សរ៍​របស់​មន្ត្រី​​​រាជ ​ការ​​ទាំង​អស់​​​​នៅតាម​ធនាគារ​ឱ្យ​បាន​លឿន ​ដើម្បី​បំបាត់​​និង​ចៀស​វាង​​នូវ​ការ​កាត់​កង​​​ផ្សេងៗ​នាំ​​ឱ្យ​មាន​​បញ្ហា​កាន់​​តែ​ច្រើន ។​ ​

សម្តេច​​តេជោ​មាន​ប្រសាសន៍​បញ្ជាក់ថា ​​​យើ​ង​ត្រូវ​​ធ្វើ​ដំណើរ​បន្តិច​ម្តងៗ​តាម​វិធី​កំណែ​ទម្រង់​​របស់​​រាជរដ្ឋាភិបាល​ ​​​​ទោះ​បី​​ថា​ប្រាក់​ខែ​នៅ​​មិន​​ទាន់​ស្រប​ទៅតាម​​ចង់បាន​របស់​យើង​ទាំង​​អស់​​គ្នា​ក្តី ​។ ​បើ​សិន​ជា​​ឱ្យ​មនុស្ស​ស្រប​គ្រប់​គ្នា​​លើ​ពិភពលោក​ គឺទាល់​តែ​​ពិភព​លោក​ទាំង​មូល​​មាន​លុយ​ម្នាក់​ៗ​ស្មើ​នឹង​​ប៊ីល​​​ហ្គេត ​ទើប​ពិភព​លោក​អស់​មាន​បញ្ហា ។ ​ប៉ុន្តែ​នៅលើ​ពិភពលោក​​នេះ គឺ​វា​តែងតែ​មាន​ចៀស​មិន​ផុត​ទេ ​អ្នក​មាន ​អ្នក​ក្រ ​អ្នក​មាន​ប្រាក់​ខែច្រើន ​​​អ្នក​​មាន​​ប្រាក​់ខែ​តិច ​គឺ​ជា​រឿង​​ធម្មតា​​ខ្លាំង​ណាស់ ។ ​ឯចំណែក​​រឿង​អ្នក​សន្យា​វិញ​គឺ​អត់​មាន​លំបាក​ទេ ​ព្រោះ​គ្រាន់​​តែ​និយាយ​​មិន​មាន​អ្វី​ពិបាក​​​ឡើយ​​ ។ ​ប៉ុន្តែ​​ការ​ធ្វើ​​ឱ្យ​បាន​នោះ​​គឺ​ ​តើ​ត្រូវ​ដោះ​ស្រាយ​នូវ​វិធាន​ការ​របៀប​​យ៉ាង​ម៉េច ​? ​​គឺ​មិន​​​មែន​គ្រាន់តែ​​និយាយ​​រួច​ចប់​​នោះ​ទេ ​។ ​ចំពោះ​ខ្លួន​ខ្ញុំ​និយាយ​​​នៅ​ទី​នេះ ​គឺ​មុន​​ន​ឹង​​ខ្ញុំ​និយាយ​​​​​​ខ្ញុំ​ដាក់​ចេញ​​នូវ​ផែន​ការ​​នៃ​កំណែ​ទម្រង់​​ឱ្យដាច​់ខាត ​ត្រូវ​តែ​ម៉ឺងម៉ាត់​​ឱ្យ​​បើក​​ប្រាក់​ខែ​ក្នុង​ខែ​ ត្រូវ​តែ​​បញ្ជាក់​​ជា​មួយ​ក្រសួង​​សេដ្ឋ​កិច្ច​​និង​ហរិញ្ញ​វត្ថុ ​បញ្ជាក់​​ជា​មួយ​រតនា​គារ​ជាតិ​​ឱ្យបាន​ច្បាស់​​ថា ​ក្នុង​ពេល​ដែល​រុញ​ឱ្យ​បាន​បើក​ប្រាក់​ខែ​ សាច់​ប្រាក់​​មាន​ពិត​ប្រាកដ​​ឬ​អត់ ។ ​បើ​ដូច្នេះ​គឺត្រូវ​រៀបចំ​សាច់​ប្រាក់​​ឱ្យ​មាន​តាំងពី​​២-៣​​ខែមុន គឺ​​​​រំកិល​​​សាច់​ប្រាក់​ជា​បណ្តើរ​ៗ​​ៗ…។ ​ព្រោះ​​​កាល​ពី​​មុន​សាច់​ប្រាក់​​គឺមាន​​ជា​ក្រដាស​​និងជាសាច់​ប្រាក់ ​បើ​មាន​​​អាណា​ប័ក​​​​​ទៅ​បើក​គឺ​វា​​គ្រាន់​តែ​ជា​ក្រដាសទេ ប៉ុន្តែ​​ទៅដល់​រតនា​គារ​មាន​សាច់​ប្រាក់​​ឬអ​ត់ ? ​

សម្តេច​​តេជោ​មាន​ប្រសាសន៍​ថា​ក្នុង​ឋានៈ​ជា​នាយក​​រដ្ឋមន្ត្រី​ដែល​បាន​និយាយ​ចេញ​ទៅ​ហើយ ​​​ស្រាប់តែ​ពេល​អនុ​វត្ត​ជាក់​ស្តែង ​ទៅ​​បើក​លុយ​ ​បែរ​​ជា​ខាង​រតនាគារ​​ថា​អត់​មា​នសាច់​ប្រាក់ ​។ ​បើ​ដូច្នេះ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​​​ តើ​តួនាទី​នាយក​រដ្ឋមន្ត្រី​​របៀប​​​ដូច​ម្តេច …? ​ប៉ុន្តែ​អ្នក​ដែល​ជា​នាយក​រដ្ឋមន្ត្រី​​ឧទាហរណ៍​អត​់​បញ្ហា​​​អ្វី​ទាំង​អស់ ​គ្រាន់​តែ​​ឧទាហរណ៍​ទេ តើ​​បើ​ខ្ញុំ​​ឈ្នះ ខ្ញុំ​​​ឱ្យ​ប្រាក់​ខែ​មួយ​លាន​រៀល​ ហើយ​​បើក​ឱ្យ​លឿន​​បើក​តាំង​​ពីថ្ងៃទី​១…។ ​​ប៉ុន្តែ​ចំពោះ​នាយក​រដ្ឋម​ន្ត្រី​ពិត​ប្រាកដ​​ កាលណា​និយាយ​​គឺត្រូវ​តែ​អនុ​វត្ត​ ។ ​​​មាន​នៅ​សល់​ចន្លោះ​​ប្រហោង​​ខ្លះ​​ដែរ គឺ​​មិន​មែន​​អត់​ទេ ​…ឧទាហរណ៍​​​ដូច​ជា​លុយ​បាន​បញ្ជូន​ទៅ​​​ធនា​គារ ​ស្រាប់តែ​​ធនាគារ​​នោះ​អត់​សាច់​ប្រាក់​​ដែរ វ​ា​អាច​​ជួប​​​​​ប្រ​ទះ​នូវ​ករណី​ខ្លះ​​​ដែរ ​។ ប៉ុន្តែ​​នៅ​​ពេលដែល​ធនា​គារ​អត់​សាច់​ប្រាក់​​មិន​មែន​​បណ្តា​ល​​មក​ពី​​នាយករដ្ឋ​មន្ត្រី​ ហើយ​ក៏​មិន​មែន​រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋ​កិច្ច​​និង​ហរិញ្ញ​វត្ថុ​​ទេ ​គឺ​មក​ពី​​ធនាគារ​ខ្លួន​គាត់នោះ​ គឺអ្នក​ទទួល​បន្ទុក​សេវា​ផ្តល់​ប្រាក់​​ខែជូន​បុគ្គ​ល​ិក​មន្ត្រី​​រាជ​ការ​​កង​​កម្លាំង​ប្រដាប់​​​អាវុធ​​គឺ​​គាត់​យឺត​​សាច​់​ប្រាក់​​ខាង​គាត់​ទេ​។

​លោក​បណ្ឌិត​ហង់ ​ជួន​ណារ៉ុន​​​ រដ្ឋ​មន្ត្រី​​ក្រសួង​អប់​រំ​​យុវជន​និងកីឡា​ បាន​​ថ្លែង​​ថា ​ពិតណាស់​​ក្នុង​​យុទ្ធ​សាស្ត្រ​​ចតុ​កោណ​​របស់​​រាជ​រដ្ឋា​ភិបាល ​ពិសេស​​សម្រាប់​នីតិ​កាល​ទី​៥ នេះ ​សម្តេច​​តេជោ ​មាន​ទស្សន​​​ទាន​ និងចក្ខុ​​វិស័យ​​វែង​ឆ្ងាយ​​ប្រកប​ដោយ​គតិ​​បណ្ឌិត ​ដោយ​បាន​​ចាត់​​ទុក​​វិស័យ​អប់រំ ​ជា​វិស័យ​​អាទិភាព​​ក្នុងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​​សម្រាប់​​បន្ត​វេន ​ការ​​ពារ ​កសាង​​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ​។ ​​ជាក់​ស្តែង​ដូច​មាន​​កម្មវិធីកំណែ​ទម្រង់​​ស៊ី​ជម្រៅ​​នៅគ្រប់​វិស័យ​​ដែល​សម្តេច​​តេជោ បាន​ដាក់​ចុះ​សម្រាប់​​នីតិ​កាល​នេះ ។​ ​លោក​បណ្ឌិត​រដ្ឋមន្ត្រី​​បន្តថា ​​អស់​រយៈ​ពេល​ជាង​៣៥​ឆ្នាំ​នេះ ​ក្រោម​កា​​រដឹក​នាំ​​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​ដែល​មាន​សម្តេច​​តេជោ​​នាយក​រដ្ឋមន្ត្រី​ជាប្រមុខ វិស័យ​អប់រំ​ត្រូវ​បាន​ស្តារ កសាង​​​និង​អភិវឌ្ឍន៍​ប្រកបដោយ​​​លទ្ធ​​ផល​​​​ធំ​ធេង​​ជា​ប្រវត្តិ​សាស្ត្រ ​ដោយ​ចាប់​ផ្តើម​​ពីបាត​ដៃ​ទទេ ​ក្រោយ​ពី​ត្រូវ​​​​បំផ្លាញ​ខ្ទេច​ខ្ទី​​​ក្នុងរបប​​​ប្រល័យ​ពូជ​សាសន៍​​​នៃពួកខ្មែរ​ក្រហម ​។

​​អនុ​វត្ត​​​តាម​យុទ្ធ​សាស្ត្រ​​​​ចតុ​​កោណ​​ដំណាក់​​កា​លទី​៣​ របស់​រាជ​​រដ្ឋា​ភិបាល​​​នីតិ​កាល​​ទី​៥ នៃ​រដ្ឋ​សភា​​ និង​តាម​​ផែន​​ការ​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​ជាតិ​​​ឆ្នាំ​​២០១៤-២០១៨ ​ក្រសួង​​អ​ប់រំ​​យុវជន​​និងកីឡា​​ បានដាក់​ចេញ​​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​​វិស័យ​អប​់រំ​​សម្រាប់​ឆ្នាំ​​២០១៤​-២០១៨​​ ដោយ​ផ្តោត​លើ​គោល​នយោ​បាយ​​គន្លឹះ​​​សំខាន់​ៗ​​​រួម​មាន​​ ការ​ធានា​លទ្ធ​ភាព​​ទទួល​បាន​សេវា​​អប់រំ​ប្រកប​ដោយ​​សម​ធម៌ ការ​លើ​ក​កម​្ពស់​​គុណភាព ​​និងប្រសិទ្ធ​ភាពនៃ​ការ​គ្រប់​​គ្រងរបស់​មន្ត្រី​​អប់រំ​​​គ្រប់​លំដាប់​​ថ្នាក់ ៕