ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​ប​ក្ស​សម រ​ង្ស៊ី សំរេច​មិន​បង់ប្រា​ក់​ជំនួស មូរ សុខ​ហួរ​ មន្ដ្រី​រតនាគារ​និយាយ​ថា​ការ​កំណត់​បង់ប្រាក់ត្រឹម​ថ្ងៃ​១​កក្កដា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​ចុង​ក្រោយ​មួយ​ដែល​ចេញ​ផ្សព្វផ្សាយ​ដោយ ខុទ្ទកាល័យ​របស់​គណបក្ស​សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១០ បានឱ្យ​ដឹង​ថា គណបក្ស​សម រ​ង្ស៊ី សំរេច​តាម​គោល​ជំហរ របស់​លោកស្រី​មូរ សុខ​ហួរ ដែល​ថា មិន​ព្រម បង់ប្រាក់​ពិន័យ​ចំនួន​៨,៥​លាន​រៀល ទៅ​ឱ្យ រតនាគារ​រាជធានី​ភ្នំពេញ​ទេ ។

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​ចុង​ក្រោយ​មួយ​ដែល​ចេញ​ផ្សព្វផ្សាយ​ដោយ ខុទ្ទកាល័យ​របស់​គណបក្ស​សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១០ បានឱ្យ​ដឹង​ថា គណបក្ស​សម រ​ង្ស៊ី សំរេច​តាម​គោល​ជំហរ របស់​លោកស្រី​មូរ សុខ​ហួរ ដែល​ថា មិន​ព្រម បង់ប្រាក់​ពិន័យ​ចំនួន​៨,៥​លាន​រៀល ទៅ​ឱ្យ រតនាគារ​រាជធានី​ភ្នំពេញ​ទេ ។

ការ​ប្រកាស​របស់​គណបក្ស​សម រ​ង្ស៊ី បាន ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ថា លោកស្រី​មូរ សុខ​ហួរ នៅ តែ​ប្រកាន់​ជំហរ​មិន​ព្រម​បង់ប្រាក់​ពិន័យ​ទៅ​ឱ្យ​រតនាគារ​តាម​ជំហរ​របស់​លោកស្រី​ដដែល​។កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកនាំពាក្យ​ស្ដីទី លោក​គឹ​ម សួរ​ភី​រិ​ទ្ធ បាន​ប្រាប់​អ្នកកាសែត​ថា គណបក្ស​បាន​ពិចារណា​នឹង​បង់ប្រាក់​ពិន័យ នេះ​ក្នុង​គោលបំណង​សំរួល​ផ្នែក​នយោបាយ តែ​វា​ក៏​អាស្រ័យ​លើ​លោកស្រី​មូរ​សុខ​ហួរ ដែរ​។ លោក​គឹ​ម សួរ​ភី​រិ​ទ្ធ បាន​ថ្លែង​ថា ពេល នេះ​គណបក្ស​បាន​សំរេច​ថា មិន​បង់ប្រាក់​នោះ ទេ ។ ការ​សំរេច​នេះ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់ បុគ្គល​លោកស្រី​មូរ សុខ​ហួរ ខ្លួន​គាត់ ព្រោះ គាត់​នៅ​តែ​ប្រកាន់​ជំហរ​ប្រឈម​នឹង​សាល ដីកា​របស់​តុលាការ​ដដែល ដូច​អ្វី​ដែល​គាត់ បាន​សំរេច​ពី​មុន ។ កាលពី​ពេល​ថ្មី​ៗ​នេះ គណបក្ស​ចង់​ជួយ​បង់ប្រាក់​ពិន័យ​នេះ តែ ដោយ​មានការ​ប្រជុំ​ផ្ទៃក្នុង​របស់​បក្ស គឺ​គណ បក្ស​បាន​សំរេច​តាម​គោលបំណង​របស់​លោកស្រី​មូរ សុខ​ហួរ ។

លោក​កែ ប៊ុ​ន​ឡេ​ង ប្រធាន​រតនាគារ​រាជ ធានី​ភ្នំពេញ បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរ ស័ព្ទ​ថា បើ​ដល់​ពេល​កំណត់​ហើយ លោកស្រី មូរ សុខ​ហួរ នៅ​តែ​មិន​ព្រម​បង់ប្រាក់​ពិន័យ ទេ រតនាគារ​នឹង​ជូនដំណឹង​ទៅ​តុលាការ​វិញ តាម​នីតិវិធី​នៃច្បាប់ព្រហ្មទណ្ឌ​ថ្មី ។ កាលពី​ថ្ងៃ ទី​១៧ មិថុនា ឆ្នាំ​២០១០ រតនាគារ​រាជធានី ភ្នំពេញ​បាន​ចេញ​លិខិត​ជូនដំណឹង​ឱ្យ​លោក ស្រី​មូរ សុខ​ហួរ បង់ប្រាក់​ពិន័យ​ចំនួន​៨,៥ លាន​រៀល ចូល​ថវិការដ្ឋ ក្នុង​សំណុំរឿង​ក្ដី​បទ បរិហារកេរ្ដិ៍​សម្ដេច​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី តាម​សាលដីកា​តុលាការ​កំពូល ។

តុលាការ​កំពូល​បាន​សំរេច​ឱ្យ​លោកស្រី​មូរ សុខ​ហួរ បង់ប្រាក់​ពិន័យ​ចំនួន​៨,៥​លាន​រៀល ឱ្យទៅ​រតនាគារ​ជាតិ និង​៨​លាន​រៀល​ជា សំណង​ជំងឺ​ចិត្ដ​ដល់​ភាគី​ដើមបណ្ដឹង​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ក្នុង​សំណុំរឿង​បទ បរិហារកេរ្ដិ៍​សម្ដេច​នាយក​រដ្ឋមន្ដ្រី ។យោង​តាម​ច្បាប់ លោកស្រី​មូរ សុខ​ហួរ អាច​ប្រឈម​នឹង​ការ​បង្ខំ​ឱ្យ​បង់ប្រាក់​ពិន័យ និង​ប្រាក់​សំណង​ជំងឺ​ចិត្ដ ឬ​ចាប់ខ្លួន​ដាក់​ពន្ធ​នា គារ​អាច​មាន​រយៈពេល​៦​ខែ ។ យោង​តាម ច្បាប់ព្រហ្មទណ្ឌ តុលាការ​អាច​រឹបអូស​ទ្រព្យ សម្បត្ដិ​អចលនវត្ថុ​របស់​លោកស្រី​ទៅ​តាម ការ​កំណត់​នៃ​ច្បាប់៕