ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ​ស្នើឲ្យក្រសួង​មុខងារសាធារណៈប​ញ្ចូលមន្រ្តីរាជការក្នុងក្របខណ្ឌ ​ ( ឃ )​ ទៅក្នុងក្របខណ្ឌ​ (គ )

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​បានស្នើឲ្យក្រសួង​មុខងារសាធារណៈ​លុបមន្រ្តីរាជការ​ដែលស្ថិតក្នុងក្របខណ្ឌ​ (ឃ)​ ដោយបញ្ជូល​ទៅក្នុង​ក្របខណ្ឌ​ ( គ ) ​មានន័យថា មន្រ្តីរាជការដែលស៊ីបា្រក់ខែកំា ​(ឃ) ​ត្រូវទៅស៊ីបា្រក់ខែកំា(គ)វិញ ។

សម្តេចតេជោ ​ហ៊ុន សែន​ បានមានប្រសាសន៏បែបនេះ​ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ​មីនា ២០១៤​ ក្នុងឱកាសដែល​សម្តេចអញ្ជើញជាអធិបតី​ក្នុងពិធីចែកសញ្ញាបត្រ​​ជូនដល់គរុនិស្សិត​ក​ម្រិតឧត្តមជំនាន់ទី៨ និង​គ្រូបង្រៀន​​កម្រិតមូលដ្ឋាន​ឯកទេស​ភាសាបារំាង-ខ្មែរ​ ​ជំនាន់ទី១៥​ ​សរុបចំនួន១០៣៨នាក់ ​នៅវិទ្យាស្ថានជាតិអប់រំ​ ក្បែរវិមានឯករាជ្យ ។

ក្នុងឱកាសនោះដែរ ​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ក៏បានស្នើឲ្យ​ក្រសួង​មុខងារសាធារណៈ​បញ្ចុះកំាបា្រក់មន្រ្តីរាជការ​ក្នុងក្របខណ្ឌ (គ )​ ដែលមាន១៤ថ្នាក់ ​មកត្រឹម១០​ ឬ ១២ថ្នាក់វិញ​ផងដែរ ។

ជាមួយគ្នានេះ​ ​សម្តេចតេជោក៏បាន​បញ្ជាក់ជាថ្មីទៀតថា​ គោលនយោបាយដំឡើង​បា្រក់ខែមន្រ្តីរាជការ២០% ​ក្នុងមួយឆ្នាំៗនោះ​ មិនអនុវត្តន៏ទៀតទេ​ ដោយដំឡើងតាម​វិធីពហុអត្រាវិញ​ ដែលក្នុងនោះ​មន្រ្តីរាជការ​ក្នុងក្របខណ្ឌ ​( ក ) ​ដំឡើង២ % និង ​មន្រ្តីរាជការក្នុងក្របខណ្ឌ​ ( គ ) ​ឡើងបានជាង២០% ៕