ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប​អរ​សាទរ​ខួប​គម្រប់​៣​ឆ្នាំ​របស់​សួន​កម្សាន្ត​ឌ្រីម​លែនឌ៍​ជាមួយ​នឹង​ការ​កម្សាន្ត​ទ្វេ​រ​ដង

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សួន​កម្សាន្ត​ទំនើប​ឌ្រីម​លែនឌ៍​ដែល​ជា​​សួន​កម្សាន្ត​ទំនើប និង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ​ហើយ ដោយ​មាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​។

ក្នុង​ឱកាស​ខួប​៣​ឆ្នាំ​នៅ​ថ្ងៃ​ទី​១១ មីនា ២០១៤ នេះ សួន​កម្សាន្ត​ទំនើប​ឌ្រីម​លែនដ៍​នឹង​រៀប​ចំ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​ ដោយ​មានការ​ចូល​រួម​ពី​សំណាក់​កំពូល​តារា​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​លោក​ខេមរៈ សិរី​មន្ត កញ្ញា​សុគន្ធ នីសា តារា​កំពូល​វោហាស័ព្ទ​លោក​ព្រហ្ម ម៉ាញ និង​យាយ​យ៉យ ព្រម​ទាំង​សប្បាយ​ភ្នែក​ជាមួយ​ក្រុម​រាំ​យុ​កា​តាក់​ និង​តារា​ផ្សេងៗជា​ច្រើន​ទៀត​។ លើស​ពី​នេះ​លោក​អ្នក​នឹង​ទទួល​បាន​ភាព​រីក​រាយ​ទ្វេ​ដង​ជាមួយ​ការ​ជិះ​ឧប​ករណ៍​កម្សាន្ត​ជា​ច្រើន​ម៉ាសេរី និង​គ្មាន​ដែន​កំណត់​ជាមួយ​នឹង​តម្លៃ​សំបុត្រ​ត្រឹម​តែ​២.០០០​រៀល​ប៉ុណ្ណោះ​។

អ្នក​តំណាង​ឌ្រីម​លែនដ៍​មាន​ប្រសាសន៍​ថា នេះគឺ​ជា​ការ​ប្រគំ​តន្ត្រី​ប្រចាំ​ឆ្នាំ​ដែល​ឌ្រីម​លែនឌ៍​តែង​តែ​រៀប​ចំ​ឡើង​ដើម្បី​ផ្តល់​ភាព​សប្បាយ​រីក​រាយ និង​ការ​កម្សាន្ត​ដោយ​គ្មាន​ដែន​កំណត់​សម្រាប់​អតិ​ថិ​ជន​របស់ខ្លួន​ដែល​តែង​តែ​គាំ​ទ្រ​ និង​ចូល​កម្សាន្ត​ជា​រៀង​រាល់​ថ្ងៃ​​។

លោក​បាន​បន្ត​ទៀត​ថា កម្ម​វិធី​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុម​ហ៊ុន Sabay និង​ក្រុម​ហ៊ុន​ Doosan ព្រម​ទាំង​ចូល​រួម​សហការ​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន BIG COLA, RED DRADON ទឹក​បរិសុទ្ធ​O2 ព្រម​ទាំង​PAGODA ផង​ដែរ​ ៕