ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​​អន្តរ​ក្រសួង​​ចុះ​ត្រួត​ពិនិត្យ គ្រប់គ្រង​រដ្ឋ​បាល​ ការ​រក្សា​​សន្តិសុខ​សណ្តាប់​​ធ្នាប់ បង្ក្រាប​​បទ​​ល្មើស​ និង​ការ​សាង​សង់​សំណង់​​​នៅ​តាម​​ច្រក​ទ្វារ​​ព្រំ​ដែន

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ នៅអគារ​​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​​ព្រំដែន​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​ កាល​ពី​វេលា​​ព្រឹក​​ថ្ងៃទី​១១ មីនា ២០១៤ នេះ មាន​រៀបចំ​​បើក​កិច្ចប្រជុំ​ស្តី​ពី​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​ចុះ​ត្រួត​ពិនិត្យ គ្រប់គ្រងរដ្ឋ​បាល​ ការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ បង្ក្រាប​បទ​ល្មើស​ និង​ការ​សាង​សង់​សំណង់​នានា​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​នៃ​ខេត្ត​បន្ទាយ​មានជ័យ ក្រោម​អធិបតីភាព​លោក​នាយ​ឧត្តម​សេ​

ខេត្ត​បន្ទាយ​មានជ័យ ៖ នៅអគារ​​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​​ព្រំដែន​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​ កាល​ពី​វេលា​​ព្រឹក​​ថ្ងៃទី​១១ មីនា ២០១៤ នេះ មាន​រៀបចំ​​បើក​កិច្ចប្រជុំ​ស្តី​ពី​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​ចុះ​ត្រួត​ពិនិត្យ គ្រប់គ្រងរដ្ឋ​បាល​ ការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ បង្ក្រាប​បទ​ល្មើស​ និង​ការ​សាង​សង់​សំណង់​នានា​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​នៃ​ខេត្ត​បន្ទាយ​មានជ័យ ក្រោម​អធិបតីភាព​លោក​នាយ​ឧត្តម​សេ​នីយ​ ឌុល ​គឿន​ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី​ រដ្ឋលេខាធិ​ការ​ក្រសួង​មហាផ្ទៃ ​និងជាប្រធាន​គណ:​កម្មការ​អន្តរក្រសួង​ ។

ក្នុងឱកាសនោះ ក៏​មាន​អញ្ជើញ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត​ មាន​លោក​គោ ស៊ុំសារឿត ​អភិបាលនៃគណ:​អភិបាល​ខេត្ត អមដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​​​​, អាជ្ញាធរ​​ស្រុក​​ទូទាំង​ខេត្ត និងមន្ត្រី​ ព្រមទាំង​សមត្ថកិច្ច​មកពីមន្ទីរ​ស្ថាប័ន,​ អង្គ​ភាពពាក់ព័ន្ធ ពិសេស​មន្ត្រីមកពីច្រក​​តំបន់​ និង​អន្តរជាតិទាំង៣​​ក្នុងខេត្ត​​ ។