ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​រួមរ័កស្កប់​ចាក់​សោបង្ខាំង​អត់ឱ្យ​លុយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សំឡេង​ស្រែក​ឡូឡា​របស់​ស្ត្រី​ម្នាក់​ បាន​លាន់​ឮ​ចេញ​តាម​ចម្រឹង​ទ្វារ​ដែក​ដែល​បិទ​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ មីនា​ ។​ ដោយ​សារ​តែ​ការ​ស្រែក​ឡូឡា​នោះ​ ទើប​គេ​ដឹង​ថា​ ស្ត្រី​រូប​នេះ​បាន​ព្រម​ព្រៀង​រួម​ភេទ​ជាមួយ​បុរស​អូស្ត្រាលី​ម្នាក់​ក្នុង​តម្លៃ​មួយ​ចម្អែត​៤០​ដុល្លារ​ តែ​ក្រោយ​ពេល​ដល់​ត្រើយ​ហើយ​នោះ​ បែរ​ជា​មិន​ទូទាត់​ថ្លៃ​ឡើង​ឋាន​សួគ៌​ តាម​ការ​សន្យា​ទេ​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​បែប​នេះ​ ។​

បុរស​អូស្ត្រាលី​ម្នាក់​នេះ​ឈ្មោះ​ ទ្រី​វ៉ូ​ យ៉ូស​សុីភីត​ ពីទ័រ​ អាយុ​៥០​ឆ្នាំ​ បាន​នាំ​ស្ត្រី​រក​សុី​ផ្លូវ​ភេទ​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ​២៩​ឆ្នាំ​ មក​រួម​ភេទ​ក្នុង​តម្លៃ​៤០​ដុល្លារ​ ។​ ក្រោយ​ពេល​រួម​ភេទ​រួច​មិន​ឱ្យ​ប្រាក់​ និង​ជាប់​សោ​របង​ក្នុង​ផ្ទះ​ចេញ​មិន​រួច​ទៀត​ ទើប​ស្ត្រី​រូប​នេះ​ឡូ​ឡា​ស្រែក​ឱ្យ​គេ​ជួយ​ ។​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​ និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​៩​ មីនា​ នៅ​ផ្ទះ​ជួល​លេខ​៥៥​D ផ្លូវ​លេខ​៤៥៦​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌ​ចំការ​មន​ និង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​ចោម​រោម​មើល​ ព្រម​ទាំង​កម្លាំង​នគរ​បាល​ផង​ ជួយ​គាស់​ទ្វារ​ដើម្បី​ឱ្យ​ស្ត្រី​នេះ​ចេញ​ពី​ក្នុង​ផ្ទះ​ល្វែង​នោះ។​ តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរ​បាល​ ឱ្យ​ដឹង​ថា​ បុរស​ជន​ជាតិ​អូស្ត្រាលី​នេះ​ បាន​នាំ​ស្ត្រី​រក​សុី​ផ្លូវ​ភេទ​ម្នាក់​នេះ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៩​ មីនា​ ពី​ក្នុង​ហាង​បារាំង​មួយ​នៅ​ជិត​ផ្សារ​ធំ​ថ្មី​ មក​រួម​ភេទ​ ដោយ​ព្រម​ព្រៀង​ក្នុង​តម្លៃ​៤០​ដុល្លារ​ ។​ លុះ​ពេល​រួម​ភេទ​រួច​ហើយ​មិន​ឱ្យ​ប្រាក់​ ហើយ​នៅ​វេលា​ម៉ោង​៤​ និង​៥០​នាទី​រសៀល​ ស្ត្រី​នោះ​ក៏​ទៅ​ទារ​ប្រាក់​ពី​បុរស​នោះ​ ប៉ុន្តែ​បុរស​អូស្ត្រាលី​នោះ​មិន​ព្រម​ឱ្យ​ប្រាក់​ទេ​ ព្រម​ទាំង​ចាក់​សោ​ទ្វារ​របង​ជាប់​ទៀត​ និង​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ។​

ដោយ​សារ​តែ​ទារ​ប្រាក់​មិន​បាន​ ហើយ​ចេញ​ទៅ​ក្រៅ​ក៏​មិន​រួច​ ស្ត្រី​នោះ​ក៏​ស្រែក​ឡូឡា​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ត្រូវ​កម្លាំង​នគរ​បាល​ជួយ​គាស់​ទ្វារ​ឱ្យ​ស្ត្រី​នោះ​ចេញ​ ។​
បន្ទាប់​ពី​គាស់​ទ្វារ​ឱ្យ​ស្ត្រី​នោះ​ចេញ​ក្រៅ​រួច​ហើយ​ គេ​ឃើញ​បុរស​​ជន​ជាតិ​អូស្ត្រាលី​នៅ​ទីនោះ​ដែរ​ ហើយ​នគរ​បាល​ក៏​នាំ​ពួក​គេ​ទាំង​២​នាក់​ មក​សាក​សួរ​ និង​ធ្វើ​កំណត់​ហេតុ​នៅ​ប៉ុស្តិ៍​នគរ​បាល​ទួល​ទំពូង​ទី​១​ រួច​ហើយ​បញ្ជូន​ទៅ​​ការិយា​ល័យ​គ្រប់​គ្រង​ជន​បរទេស​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ស្រាវ​ជ្រាវ​បន្ត​ទៀត​ ៕