ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ក្រុងប៉ោយ​ប៉ែតបង្ក្រាប​អាជីវ​កម្ម«សីុ​សា​»

11 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖​ ​​​ទោះ​បី​ថ្មី​ៗ​​នេះ​រាជ​រដ្ឋា​ភិ​​បាល​​បាន​ប្រកាស​​​​​​ហាម​ដាច់ខាត​​មិន​ឱ្យមាន​ការ​ចរាចរណ៍​​​ឬ​ក៏ប្រើប្រាស់​​​​សីុសា​​​ដែល​ជា​ប្រភេទ​​​ថ្នាំ ញៀន​​ ស៊េរីថ្មី​ ក៏​បច្ចុប្បន្ន​​នេះ​មានយុវជន​​​​ជា​សិស្សា​នុសិស្ស​​​កំពុង​តែ​ឈ្លក់​វង្វេង​​​ដូច​គោ​ហ្វូង​​​​នាំ គ្នាចូលជក់​​គ្រឿង​ញៀន​​​​​​ប្រភេទ​នេះ​​​បង្ហុយ​ផ្សែង​​ពេញ​ហាង​ ​ជា​ពិសេស​​តាម​ទី​ប្រជុំជន ​​ទីក្រុង​​ និង​តាមជាយ​​​​ដែន​កម្ពុជា​​​​-ថៃ​​​ ។

​​ក្រុង​ប៉ោយប៉ែត ៖​ ​​​ទោះ​បី​ថ្មី​ៗ​​នេះ​រាជ​រដ្ឋា​ភិ​​បាល​​បាន​ប្រកាស​​​​​​ហាម​ដាច់ខាត​​មិន​ឱ្យមាន​ការ​ចរាចរណ៍​​​ឬ​ក៏ប្រើប្រាស់​​​​សីុសា​​​ដែល​ជា​ប្រភេទ​​​ថ្នាំ ញៀន​​ ស៊េរីថ្មី​ ក៏​បច្ចុប្បន្ន​​នេះ​មានយុវជន​​​​ជា​សិស្សា​នុសិស្ស​​​កំពុង​តែ​ឈ្លក់​វង្វេង​​​ដូច​គោ​ហ្វូង​​​​នាំ គ្នាចូលជក់​​គ្រឿង​ញៀន​​​​​​ប្រភេទ​នេះ​​​បង្ហុយ​ផ្សែង​​ពេញ​ហាង​ ​ជា​ពិសេស​​តាម​ទី​ប្រជុំជន ​​ទីក្រុង​​ និង​តាមជាយ​​​​ដែន​កម្ពុជា​​​​-ថៃ​​​ ។

ជាក់ស្ដែ​ង​កាល​ពី​យប់ថ្ងៃទី​​​៦ ​មីនា​ ​​កន្លង​មក កង​រាជអាវុធហត្ថ​​​ក្រុង​ប៉ោយ​ប៉ែត​​ដឹក​នាំ​​​ដោយ​​លោក​​ហម ម៉ុត ​​​​​​បានចុះ​​​​​​​​បង្ក្រាប​​ហាង​ជន​ជាតិ​ឥណ្ឌូណេសីុ​​​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ក្បាលស្ពា​ន​១ ​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​ ​មាន​យី​ហោ​​«ឥណ្ឌូ​កាហ្វេ»​ដោយបាន​ដក​ហូត​​​​ដបសីុសា​​​ចំនួន​៤​​​​ ខណៈ​​កំពុង​​​​​ដាក់​លក់​​នៅ​ក្នុង​ហាង​ ។​
​លោក ​ហម ម៉ុត ​មេ​បញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​​​​​ក្រុង​ប៉ោយ​ប៉ែត​​​ ​​​​ឱ្យ​ដឹង​​​ថា ម្ចាស់​ហាង​​​ដែល​សមត្ថកិច្ច​​ចុះ​បង្ក្រាប​​​នេះ​ជា​​ជនជាតិ​​​ឥណ្ឌូណេសីុ​​​​ឈ្មោះ​​ភី ​អីុឌី (P EDY) ​​ភេទប្រុស អាយុ​​​​៤០​ឆ្នាំ កាន់​លិខិត​ឆ្លង​ដែន​លេខ​​A​​៥២៦៤៤៩៣​ មាន​​ទី​តាំង​​​នៅ​​ជាប់​របង​​កាសីុណូ​ផ្កាយ​​៥​​​​ ។ ​លោក​បន្ត​ថា ដោយ​គោរព​តាម​បទបញ្ជា​​របស់ថ្នាក់​ដឹក​នាំ​​​​កម្លាំង​​​អាវុធ​ហត្ថ​​របស់​លោក​បាន​ធ្វើ​ការ​ហាម​ឃាត់​​​អាជីវករ​​ទាំង​អស់​ពិសេស​​​​ក្នុងក្រុងប៉ោយ​ប៉ែត​​​ តែម្ដង​​ គឺ​​មិន​អនុញ្ញាត​ឱ្យមានការ​លក់​ដូរ​ឬប្រើប្រាស់​​​​​​​​សីុ​សា​ឡើយ ។ ចំពោះ​​ម្ចាស់​ហាង​​ខាង​​លើ​​ត្រូវ​បាន​សមត្ថកិច្ច​​​​អញ្ជើញ​មក​​​បញ្ជា​ការដ្ឋាន​​​​​​​​ដើម្បី​​អប់រំរួច​ហើយ​ក៏អនុញ្ញាត​​ឱ្យ​ត្រឡប់​​ទៅកាន់​លំនៅឋាន​​វិញ​ ។

សូម​​​​បញ្ជាក់​​ថា ថ្នាំ​ញៀន​ប្រភេទ​​​ថ្មី​ហៅ​ថា​«​សីុសា​» នេះ​ បើ​តាម​​​អ្នក​ជំនាញ​​​ផ្នែក​គ្រឿង​​​ញៀន​​​​ឱ្យ​ដឹង​ថា ​វា​បង្ក​ការ​ប៉ះពាល់​ដល់សុខ​ភាព​​អ្នក​ប្រើ​ប្រាស់​យ៉ាង​ធ្ងន់ធ្ង​រ​បំផុត​​ ព្រោះ​​ការជក់​ម្ដង​​មួយ​បំពង់​ៗ​​​​ស្មើ​នឹង​ជក់​បារី​​២០០​ដើម​ ​ហើយ​​​​ក៏​​ជា​ប្រភេទ​ថ្នាំញៀន​​ដែល​ពង្វក់ស្មារតី​​ក្មេងៗ​​ទាំងស្រីទាំងប្រុស​​​​ឱ្យ​ញៀន​ចូលជក់​រាល់​ថ្ងៃ​​ភ្លេច​បាយ​​ភ្លេច​ទឹក ភ្លេច​ការ​សិក្សា​​​​​​​​​​​​​ថែម​ទៀត​​ផង ។ ​អ្នកជំនាញ​​​​បន្ត​ទៀត​ថា ការ​ជក់​​ថ្នាំញៀន​ប្រភេទស​ីុសា​នេះ​បើ​អ្នក​ប្រើ​ប្រាស់​យូ​រៗ​​ទៅ​អាច​​​​ ​  ​បណ្ដាល​​ឱ្យ​កើត​មហារីក​សួត​​និង​បេះ​ដូង​ និងប៉ះ​ពាល់​​ដល់សុខ​ភាព​​​យ៉ាង​ខ្លាំង​ ។ សីុសា​​មួយបំពង់​​សម្រាប់​ការលក់​នៅ​រាជធានី​​ភ្នំពេញ​​នា​ពេល​កន្លង​មក​​មាន​តម្លៃ​​ពី​៨ទៅ​១០​ដុល្លារ​ គេទិញ​​មក​ជក់​មាន​គ្នា​​ពី​៤​ទៅ​៥នាក់​ ស្មើនឹង​ជក់​​បារី​​២០០​ដើម​​​ បង្ហុយ​​ផ្សែង​​​​ស្ទើរ​ងងឹត​​មេឃ​​ ។ ​បច្ចុប្បន្ន ​​គេ​សង្កេត​​ឃើញ​នៅ​ក្នុងក្លិប​​រង្គ​​​សាល​​​ ខារ៉ាអូខេ​ ​និង​ឌីស្កូ ក្នុងប្លុក​កាសីុណូ​ នៅ​តំបន់​​​ជាយ​ដែន​ខ្មែរ-ថៃ និង​ទឹកដី​ក្រុង​ប៉ោយ​ប៉ែត​ ​ខេត្តបន្ទាយមានជ័យ​ ​គ្រឿងញៀន​ប្រភេទ​សីុ​សា​នេះកំពុង​ពេញនិយម​​​​យ៉ាង​ខ្លាំង​ពីស​ំណាក់​​​យុវវ័យ​ និង​សិស្សានុសិស្ស​​​ ទាំង​ស្រី​ទាំងប្រុស​ ចូល​ជក់​បង្ហុយ​​​​ផ្សែង​ទ្រលោម​ភ្លេច​បាយ​ភ្លេច​ទឹក​​​ ភ្លេច​ការសិក្សា​​អស់ ហើយ​​​​​​​គេច​មិនចូលសាលា​​ចូល​រាំ​គ្រវីក្បាល​ ស្ទើរ​ដាច់ក​ ដោយ​សារ​​ញៀន​នឹងការ​ជក់​​​​​​​​​​​គ្រឿង​ញៀន​ប្រភេទនេះ​​ ។

ពាក់ព័ន្ធ​​នឹងបញ្ហា​​ខាង​លើ​​អាណា​ព្យា​បាល​​​​​​​សិស្ស​​ក៏ដូច​ជា​​ប្រជា​ពលរដ្ឋ​​​ ​បាន​​​​សំណូ​ម​ពរ​​​យ៉ាង​ទទូច​ចំពោះ​​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​​​​​និ​ង​អា​ជ្ញាធរ​​​​មានសមត្ថកិច្ច​ មេត្ដា​ត្រួត​ពិនិត្យ​​ទៅ​លើបញ្ហា​​ខាង​លើនេះ​​ផង​​ព្រោះវាមាន​​ផល​ប៉ះពាល់​​ដល់សុខ​ភាព និង​ខូច​​អនាគត​​កូន​ចៅ​​ជំនាន់ក្រោយ ​។ ​ពួក​​គាត់​សុំ​ឱ្យ​ចុះបង្ក្រាប​​​​​ឱ្យ​ដូច​ភ្លៀង​រលឹម​​និងមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​កុំ​យោគយល់​ឬ​​ខ្លាច​ប៉ះពាល់​​​ដល់ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​​​​​ ត្រូវ​យក​ច្បាប់ជាធំ​​​ពីព្រោះ​ថា​យុវជន​​​ជា​ទំពាំងស្នង​ឫស្សី ​​​​ចុះ​បើ​ទំពាំង​​ស្នង​ជា​ទំពាំងស្អុយ​​តើវាសនា​ប្រទេសជាតិ​​​យើង​នឹងក្លាយ​ទៅ​ជា​យ៉ាង​​ណា​​​នា​ថ្ងៃអនាគត​ ៕