ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គោ​ផ្អើល​រត់​អូស​ក្មេង​ស្រីម្នាក់​បោក​ផ្ទប់​សសរ​ផ្ទះ​បាក់​ក​ស្លាប់​

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ កុមារី​អាយុ​១១​ឆ្នាំ​ម្នាក់​ ខណៈ​បណ្តើរ​កូន​គោ​ក្រមុំ​​ចេញ​ពី​ព្រៃ​មក​ដល់​ផ្ទះមិន​ទាន់​បាន​ចង​ស្រួល​បួល​ផង​ ​ស្រាប់​តែ​គោ​ផ្អើល​រត់​ជុំ​វិញ​ក្រោល​ធ្វើ​ឱ្យ​ខ្សែ​គោ​ទាក់​ក​​​​អូសបោក​ចំ​សសរ​ផ្ទះ​បាក់​.ក​ស្លាប់​។ ហេតុ​ការណ៍​នេះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី ៩ មីនា ២០១៤ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក។

កុមារី​រង​គ្រោះ​ឈ្មោះ​សាំង ស្រីនាង អាយុ​១១​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាង​លើ​។

គួរ​បញ្ជាក់​ថា កុមារី​រង​គ្រោះ​រស់​នៅ​ក្នុង​គ្រួសារ​ក្រី​ក្រ​មួយ ហើយ​សព​​មិន​ទាន់​បូជា​នៅ​ឡើយ​ទេ ព្រោះ​ឪពុក​មិន​នៅ​ នៅ​តែ​ម្តាយ​ ដូច្នេះ​ត្រូវ​រង់​ចាំ​ឪពុក​របស់​នាង​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ខេត្ត​ព្រះ​វិហារ​វិញ៕