ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេតុងទីន​នៅ​ផ្សារ​ឆេកូប្រមូលប្រាក់​រត់​បាត់ កូន​តុងទីន​លើក​គ្នា​ទៅ​តវ៉ាដល់​ផ្ទះ​មេ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កូន​តុងទីន​ដែលភាគច្រើន​ជាអាជីវករនៅផ្សារ​គីឡូម៉ែត្រ​លេខ៦​ ហៅផ្សារ​ឆេកូ​ប្រមាណ​ជិត១០០នាក់​ បាននាំគ្នា ភ្ញាក់​ផ្អើល បន្ទាប់ពី​មេតុងទីន​ប្រចាំផ្សារ​ដែលធ្លាប់លេងយូរ​ហើយ​បានប្រមូល​ប្រាក់រាប់​សិបម៉ឺន​ដុល្លារវេចបង្វិច​រត់ចោល​ស្រុក ហើយ​ពួកគេបានលើកគា្នទៅដល់ផ្ទះមេតុងទិននោះ ។

ហេតុការណ៍នេះ បាន​កើតឡើងកាលពីវេលាម៉ោ​ង៣រសៀល​ថ្ងៃទី៩ មីនា ២០១៤ ស្ថិត​នៅចំណុចភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌប្ញស្សីកែវ ។ ​ប្រភព​​បានឱ្យ​ដឹងថា មេតុងទីន​ឈ្មោះ​ច្រិប អាយុ​ជាង​៤០ឆ្នាំ និងម្នាក់​ទៀតឈ្មោះ​រី អាយុ​ជាង​៣០ឆ្នាំ ដែលត្រូវ​បង​ប្អូននឹងគ្នា មាន​ទីលំ​​ក្នុង​ភូមិកើតហេតុខាងលើ ។ ទោះបីជា​យ៉ាងណា នគរបាល​មណ្ឌលបានព្យាយាម​លាក់ឈ្មោះ​មេតុងទីនដែលបាន​គេចខ្លួននោះ ។

តាមព័ត៌មានពី​កូនតុងទីនបានឱ្យ​ដឹងថា ពួកគាត់​ភាគច្រើនជាអាជីវ​ករនៅផ្សារ​ឆេរកូ ហៅផ្សារគីឡូម៉ែត្រ​លេខ​៦ បាននាំគ្នាលេងតុង​ទីន​ជាច្រើន​ឆ្នាំមក​ហើយ ជាមួយ​មេតុងទីន​ឈ្មោះច្រិប និងឈ្មោះរីនេះ ដោយលេងជាច្រើនក្បាល​មានក្បាល់២ម៉ឺន, ក្បាល២០ដុល្លារ, ៣០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ និង២០០ដុល្លារ ដែលខ្លះដេញរាល់ថ្ងៃ, ៥ថ្ងៃ, ១សប្តាហ៍, កន្លះខែ និង១ខែម្តង ។ ក្នុងនោះ​មាន​កូន​​ប្រមាណ​ជាង១០០នាក់លេងសុទ្ធតែអាជីវករ ។ តាមកូនតុងទីនបានឱ្យ​ដឹងថា មេតុង​ទិនបានរត់បាត់តាំង​ពីថ្ងៃទី៥  មីនា ២០១៤ មកម្ល៉េះ​បន្ទាប់ពី​បាន​​ប្រមូលប្រាក់ប្រចាំខែពី​កូនៗ​នៅ​ដើម​ខែ មិនដឹងទៅទីណា ទើបពួកគាត់ប្រមូលកូននាំគ្នាមកផ្ទះមេ​តែម្តង។