ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែកៗមួយ​​ចំនួន​គួរ​ឱ្យ​ចាប់​អារម្មណ៍​

11 ឆ្នាំ មុន

១-​រូប​សំណាក​មឹកយក្ស​រៀប​ផ្គុំ​ពី​ផ្លែ​ក្រូច​
កម្មករ​រៀប​ផ្គុំ​ត្រី​មឹក​យក្ស​ត្រៀម​សម្រាប់​ប្រារព្ធ​ពិធី​ផ្លែ​ក្រូចឆ្នាំ​ទី​៨១​ នៅ​ក្រុង​មេនតុន​ ភាគ​អាគ្នេយ៍​ ប្រទេស​បារាំង​ ។​

១-​រូប​សំណាក​មឹកយក្ស​រៀប​ផ្គុំ​ពី​ផ្លែ​ក្រូច​
កម្មករ​រៀប​ផ្គុំ​ត្រី​មឹក​យក្ស​ត្រៀម​សម្រាប់​ប្រារព្ធ​ពិធី​ផ្លែ​ក្រូចឆ្នាំ​ទី​៨១​ នៅ​ក្រុង​មេនតុន​ ភាគ​អាគ្នេយ៍​ ប្រទេស​បារាំង​ ។​

២-​ក្រពើ​ឡើង​ដើម​ឈើ​
អ្នក​ស្រាវជ្រាវមហាវិទ្យាល័យ​ថេនណេស៊ី​ សហរដ្ឋ​អាមេរិក​ បាន​ឃ្លាំ​មើល​ការ​រស់​នៅ​របស់​ក្រពើ​ ហើយ​បាន​បង្ហាញ​រូប​ភាព​ក្រពើ​នៅ​ហ្វ៊ីលី​ពីន​ឡើង​ដើម​ឈើ​ដេក​សំដិល​ថ្ងៃ​ ។​ របាយការណ៍​បញ្ជាក់​ថា​ ក្រពើ​អាច​ឡើង​ដើម​ឈើ​កម្ពស់១,៨​ម៉ែត្រ​បាន​ ប៉ុន្ដែ​តាម​សម្ដី​របស់​អ្នក​ស្រុក​ខ្លះ​ថា​ ធ្លាប់​ឃើញ​វា​វារ​ឡើង​ដើម​ឈើ​ខ្ពស់​ដល់​ទៅ​៨ម៉ែត្រ​ ។​

៣-​ត្រី​មឹក​
មហាវិទ្យាល័យ​អ៊ុបសាឡា​ របស់​ស៊ុយអែត​បង្ហាញ​រូប​គ្រោង​ត្រី​មឹក​ក្នុង​យុគ​សម័យ​បុរាណ​កាល​ពី​៤១៥​លាន​ឆ្នាំ​មុន​ ដែល​ជីក​ប្រទះ​ឃើញ​ក្នុង​ដី​នៅ​តំបន់អាក​ទិក​ ប្រទេស​កាណាដា​ ។​

៤-​កូន​ផេនដា
កូន​ខ្លា​ឃ្មុំ​ផេនដា​ អាយុ​៦​ខែ​ លេង​នៅ​ក្នុង​ឧទ្យាន​សាហ្វារី​ផាក​ ឈីម៉េលឡុង​ ក្រុង​គ័ង​ចូវ​ ។​ ខ្លា​ឃ្មុំ​ផេន​ដា​ពូជ​យក្ស​ ជា​ពូជ​សត្វ​មាន​កូន​ច្រើន​​ ខណៈ​ពេល​បច្ចុប្បន្ន​មាន​ផេន​ដា​រស់នៅ​ក្នុង​ព្រៃ​ជា​ធម្មជាតិ​ ក្នុង​ខេត្ដ​ស៊ីឈួន​ ចំនួន​១.៦០០​ក្បាល​ និង​នៅ​តាម​ឧទ្យាន​សត្វ​នៅ​លើ​ពិភព​លោក​ចំនួន​៣០០​ក្បាល​​ ។​

៥-​ទូរស័ព្ទ​វាស់​ស្ទង់​ចង្វាក់​បេះ​ដូង​
តាម​ធម្មតា​ទូរស័ព្ទ​ប្រើ​សម្រាប់​ទាក់​ទង​ លេង​ហ្គេម​ និង​បញ្ជូន​សារ​ ប៉ុន្ដែ​បច្ចុប្បន្ន​បាន​បង្កើត​តួនាទី​ម៉្យាង​ទៀត​ជា​ឧបករណ៍​វាស់ស្ទង់​ចង្វាក់​បេះ​ដូង​ បញ្ជូន​ឱ្យ​គ្រូពេទ្យពិនិត្យ​វិនិច្ឆ័យ​ ។​

៦-​រថយន្ដ​ Peugeot សញ្ជាតិ​ចិន​
រថយន្ដ​ Peugeot ស៊េរី​២០០៨​ បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ដ​គ័ងចូវ​២០១៣​ ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​ដុងហ្វេង​ (Dong Feng) ប្រទេស​ចិន​ ដែល​បាន​វិនិយោគ​ទុន​ក្នុង​ក្រុមហ៊ុន​ Peugeot ប្រទេស​បារាំង​ចំនួន​១​ពាន់​លាន​ដុល្លារ​ ដើម្បី​ពង្រីក​ទី​ផ្សារ​រថយន្ដ​ក្នុង​ប្រទេស​ចិន​ដែល​កំពុង​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​ ។​

៧-​ប្រជុំ​ផ្កាយ​ទើប​ចាប់​កំណើត​
​អង្គការ​អវកាស​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​រូប​ភាព​ប្រជុំ​ផ្កាយ​ចម្រុះ​ពណ៌​ «​អេប៊ែ​២៧៤៤»​ ដោយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផែន​ដី​ក្នុង​រយៈ​ចម្ងាយ​៣,៥​ពាន់​លាន​ឆ្នាំ​ពន្លឺ​ ។​

៨-​ទំនប់​វារី​អគ្គិសនី​ឡាវ​គំរាម​ដល់​ត្រី​ផ្សោត​កម្ពុជា​
មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក​ (WWF) ប្រកាស​អាសន្ន​ថា​ ការ​បង្កើត​ទំនប់​ដុន​សាហោង​ ក្នុង​ទន្លេ​មេគង្គ​ភាគ​ខាង​ត្បូង​ឡាវ​ នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ត្រី​ផ្សោត​ជា​ប្រភេទ​សត្វ​កម្រ​ និង​ប្រឈម​មុខ​លើ​ការ​ផុត​ពូជ​នៅ​​​  កម្ពុជា​ ។​ បច្ចុប្បន្ន​មាន​ផ្សោត​ប្រហែល​៨៥​ក្បាល​ ស្ថិត​នៅ​ក្រោម​ការ​អភិរក្ស​របស់​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១២​ ព្រោះ​វា​មាន​សារសំខាន់​ក្នុង​ការ​ទាក់​ទាញ​អ្នក​ទេសចរ​ ។​

៩-​ម៉ាឡេស៊ី​រក​ឃើញ​ផូស៊ីល​ដាយ​ណូស៊័រ​
ក្រុម​បុរាណ​វិទ្យា​នៃ​មហាវិទ្យាល័យ​ម៉ាឡេស៊ី​សហការ​ជា​មួយ​អ្នក​ស្រាវជ្រាវ​ពី​មហាវិទ្យា​ល័យ​វ៉ាសេដា​ និង​កាម៉ាម៉ូតុ​របស់​ជប៉ុន​ បាន​រក​ឃើញ​ផូស៊ីល​ដាយ​ណូស៊័រ​ដំបូង​ ជា​បំណែក​ធ្មេញ​ដាយ​ណូស៊័រ​ស៊ីត្រី​ជា​អាហារ​ មាន​អាយុ​កាល​ជាង​៧៥​លាន​ឆ្នាំ​ ក្រោយ​ពី​ចំណាយ​ពេល​ដើរ​រុក​រក​នៅ​បរិវេណ​រដ្ឋ​ប៉ាហាំង​ ភាគ​កណ្ដាល​ប្រទេស​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​ កន្លង​មក​ និង​ជា​តឹក​តាង​បញ្ជាក់​ថា​ កាល​ពី​បុរាណ​កាល​ធ្លាប់​មាន​ដាយ​ណូ​ស៊័រ​នៅ​ក្នុង​រដ្ឋ​ប៉ាហាំង​ ប្រទេស​ម៉ាឡេស៊ី​ ៕​