ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតាមចាប់សហាយរបស់​ប្រពន្ធដើម​«ឈ្មោះ​មករា»…គឺ​ជាខ្មាន់កាំភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​គ្រូបង្រៀន គឺធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន​បំផុត នៅពេលដឹងថា​ គឺស្ត្រីប្រពន្ធ​ដើម​ជាអ្នក​រៀប​គំរោង​​​ឱ្យ​សហាយ​មក​បាញ់​សម្លាប់​ប្តី​របស់ខ្លួនឯង​នេះ​។ ហើយមកទល់ព្រឹកថ្ងៃទី​៣០ សីហា ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​នាងប្រពន្ធ​ដើម​…

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​គ្រូបង្រៀន គឺធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន​បំផុត នៅពេលដឹងថា​ គឺស្ត្រីប្រពន្ធ​ដើម​ជាអ្នក​រៀប​គំរោង​​​ឱ្យ​សហាយ​មក​បាញ់​សម្លាប់​ប្តី​របស់ខ្លួនឯង​នេះ​។ ហើយមកទល់ព្រឹកថ្ងៃទី​៣០ សីហា ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​នាងប្រពន្ធ​ដើម​ និងកំពុងបន្ត​តាមស្វែងរកចាប់​​​ខ្លួន​សហាយដែលជាខ្មាន់កាំភ្លើង«ឈ្មោះ​មករា»​​​កំពុង​​រត់​គេចខ្លួន​ ។

​សេចក្តីរាយការណ៍បន្តថា ចំពោះមូល​ហេតុ​ដែល​ធ្វើឱ្យ​ប្រពន្ធដើមនិង​សហាយ​ស្ម​ន​់រៀបគំរោង​សម្លាប់ប្តី​
​គឺ​កន្លង​ម​ក​ ពួកគេទាំង៣នាក់មានទំនាស់និង​គ្នា ហើយប្តី​និងប្រពន្ធ​ក៏ធ្លាប់​ដាក់បណ្តឹង​លែង​លះគ្នាផងដែរ ដោយ​សាររស់នៅមិនចុះសម្រុងគ្នា ប៉ុន្តែ​ការលែងលះមិន​ដាច់ស្រេច ដោយ​​សារដណ្តើមកូនគ្នា ។ មួយ​វិញ​ទៀត ដែលធ្វើឱ្យប្រពន្ធដើម​កាន់តែ​ក្តៅចិត្ត​នោះ គឺ​ខឹង​ប្តី​​(លោកគ្រូ)មាន​ស្រី​​ញីច្រើនពេក ។

​ការបំបែកសំណុំរឿង​ខាងលើ គឺ​មានការ​​ចូលរួមពីឧត្តមសេនីយ៍​សុង ​លី ស្នងការរង ​គឺស៊ើប​បន្ត​រហូតបំបែក​រឿងនេះ ។ គួរបញ្ជាក់ថា ឃាតករ​ដៃដល់​ដែល​ស្ទាក់​បាញ់​សម្លាប់​លោកគ្រូ​បង្រៀន​វិទ្យាល័យ ទួល​ប្រា​សាទ​សែន​សុខ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ត្រូវ​បាន​សមត្ថកិច្ច​នគរបាលធ្វើការ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម ហើយ​ឈាន​ទៅ​មាន​ពន្លឺ​ខ្លះ​ៗ និង​កំណត់​មុខសញ្ញា​រួច​ជា​ស្រេច​ហើយ ដែល​ករណី​នេះ​ផ្តើម​ចេញពី​រឿង​ស្នេហ៍ សហាយស្មន់ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​បដិសេធ​ដោយ​ព្យាយាម​លាក់​ព្រោះ​ខ្លាច​បែក​ការណ៍ ខណៈកំពុង​ស៊ើបអង្កេត ។ ទន្ទឹម​នេះ ស្ត្រី​២​នាក់​ដែល​ម្នាក់​ជា​ប្រពន្ធដើម​និង​ម្នាក់​ទៀត​អះអាង​ថា​ជា​ប្រពន្ធចុង ដែល​សមត្ថកិច្ច​ហៅ​សាកសួរ​ត្រូវ​បាន​នគរបាល​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ឃាត់ខ្លួន​អស់​មួយ​យប់ ហើយ​គ្រោង​នឹង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ខែ សីហា ដោយ​សមត្ថកិច្ច​អះអាង​ថា​មិន​ពាក់ព័ន្ធ ។

គួរ​រំឭក​ថា លោក រឿ​ន រតនា អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន​ថ្នាក់​ទី​៩​នៅ​វិទ្យា​យ​ទួល​ប្រាសាទ​សែន​សុខ ស្នាក់​នៅ​ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បាន​ត្រូវ​ឃាតករ​បាញ់​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​២​គ្រាប់​ស្លាប់​ក្បែរ​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង នៅ​ផ្លូវ​បេតុង​ច្រកចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ឃាតកម្ម​យ៉ាង​សាហាវ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​២៧ ខែ​សីហា ខណៈ​លោកគ្រូ​បង្រៀន​រូប​នោះ​ធ្វើ​ដំណើរ​ចេញពី​ផឹក​សុ​ី​ជាមួយ​ស្រី​ស្នេហ៍​(​ប្រពន្ធចុង​) ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​២ នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ហើយ​បាន​ទិញ​ពង​ទា​និង​ដូងខ្ចី ជិះ​ម៉ូតូ​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១E-៧៨៣៨ វិល​ត្រឡប់​ទៅ​ផ្ទះ​ប្រពន្ធដើម​វិញ ក៏​ត្រូវ​បាន​ឃាតករ​ស្ទាក់​បាញ់​សម្លាប់​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​កន្លែង​កើតហេតុ ជា​កន្លែង​ងងឹត​ពុំ​មាន​សាក្សី​ណា​បានឃើញ​ហេតុការណ៍​នោះ​ឡើយ ប៉ុន្តែ​ក្រោយ​ពី​ឮ​សំឡេង​ផ្ទុះ​អាវុ​ធ​ចំនួន​៣​គ្រាប់ ក៏​ឃើញ​លោកគ្រូ​ខាងលើ​ស្លាប់​ក្នុង​ថ្លុកឈាម​ទៅ​ហើយ ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​នោះ គឺបន្ទាប់​ពី​លោកគ្រូ​ត្រូវ​ឃាតករ​បាញ់​សម្លាប់ គេ​ឃើញ​ប្រពន្ធដើម និង​នារី​ជា​ប្រពន្ធចុង​មក​យំស្រែក​បោក​ប្រាណ​នៅ​កន្លែង​កើតហេតុ ហើយ​ភ្លាម​ៗ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ទៅ​សាកសួរ​និងបាន​ឃាត់ខ្លួន​មួយ​យប់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា លោកគ្រូ​បង្រៀន​រូប​នេះ​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ឈ្មោះ ឃឿ​ង ស៊ី​ហ៊​ន អាយុ​២៦​ឆ្នាំ កាលពី​ឆ្នាំ​២០០៦ និង​ទទួលបាន​ចំណងដៃ​កូនប្រុស​ស្រី​២​នាក់ ដែល​កូនស្រី​បងនិង​កូនប្រុស​ប្អូន ។ ប៉ុន្តែ​ការ​រស់នៅ​ជាមួយ​គ្នា រយៈពេល​ប្រមាណ​ជិត​១​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​ស្រូវ​ចុះសម្រុង​នឹង​គ្នា​ទេ ។ ដោយសារ​ភាពរកាំរកូស ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​នេះ​បែកគំនិត​ចាប់​យក​ស្នេហ៍​ថ្មី​រៀង​ៗ​ខ្លួន និង​បាន​លែងលះ​គ្នា​ប្រមាណ​កន្លះ​ឆ្នាំ​មក​ហើយ​តែ​មិន​ដាច់ ដោយសារ​ម្នាក់​ៗ​ដណ្តើម​យក​កូន ។ ទោះបីជា​យ៉ាងណា ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​នៅ​បន្ត​ជួប​គ្នា ព្រោះតែ​កូន​ទាំង​២​នាក់​។

នៅ​យប់​ថ្ងៃ​កើតហេតុ លោកគ្រូ រឿ​ន រតនាបាន​ជួបជុំ​គ្នា​ផឹក​សុ​ី រួម​ជាមួយ​ស្រី​ស្នេហ៍​ផង​ឈ្មោះពុធ ស្រី​ទូច អាយុ​៣១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់ នៅ​ព្រែក​លៀប តែ​បាន​កុហក​ថា​ទៅ​ធ្វើ​ខួបកំណើត​មិត្តភក្តិ​នៅ​ព្រែក​ហូរ​រហូត​ដល់​យប់​ជ្រៅ ហើយ​ប្រពន្ធដើម​យក​ទូរស័ព្ទ​ម្តាយ​ទាក់ទង​ហៅ​ប្តី​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ពេល​ជិត​ដល់​ផ្ទះ ។

តាម​អ្នកចូលរួម​ផឹក​សុ​ី​ជាមួយ​បានឱ្យ​ដឹង​ថា នៅ​យប់​នោះ​គេ​ឮ​សំឡេង​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​ដង ហើយ​លោក​គ្រូ​បាន​បិទ​សំឡេង និង​ក្រោយមក​ក៏​បាន​ជិះ​ម៉ូតូ​ស្រី​ស្នេហ៍​ចេញ​ទៅ ។ បន្ទាប់​ពី​មាន​ឃាតកម្ម​បាញ់​សម្លាប់​គ្រូបង្រៀន​រូប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តម​សេ​នីយ៍ទោ សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន ការ​ចូលរួម​ពី​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​នាយការិយាល័យ​បច្ចេកទេស​វិទ្យា សាស្ត្រ ព្រមទាំង​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អ​ធិការ​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំង​មន្ត្រី​ជំនាញបាន​ជួប​ប្រជុំ​និង​ដាក់​ផែនការ​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​ធ្វើការ​សាកសួរ​ស្ត្រី​ជា​ប្រពន្ធដើម​និង​ប្រពន្ធចុង​(​សង្សារ​) ចុះ​ទៅ​សាកសួរ​បំភ្លឺ​ដល់​ផ្ទះ ព្រមទាំង​ឆែក​លេខ​ទូរស័ព្ទ ។

តាម​ប្រភព​ព័ត៌មាន​មន្ត្រី​នគរបាល​ដែល​ស្និទ្ធ នឹង​ការ​ស្រាវជ្រាវ​នេះ​ថា មាន​ពន្លឺ​និង​ឈាន​ទៅ​កំណ​ត់​មុខ​សញ្​ញា​ឃាតករ​ហើយ ដែល​ឃាតកម្ម​នេះពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​(​សហាយស្មន់​) ។ ទោះបីជា​យ៉ាងណា លោក​វរសេនីយ៍ឯក ហូរ ម៉េ​ង វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បា​នប​ដិសេ​ធ ដោយ​ឱ្យ​ដឹង​ថា មិន​ទាន់​មាន​ពន្លឺ​នោះ​ទេ ដោយ​កន្លែង​ដែល​ធ្វើ​សកម្មភាព​ងងឹត​ពេកហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក​ដាក់​​បំផុត ។ ចំពោះ​ស្ត្រី​២​នាក់​ដែល​ជា​ប្រពន្ធដើម​និង​ប្រពន្ធ​ចុង ត្រូវ​បាន​លោក​អធិការ​ឱ្យ​ដឹង​ថា មិន​ពាក់​ព័ន្ធ​នោះ​ទេ នឹង​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ចប់​ការ​សាកសួរ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ