ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ភៅ​ធ្វើ​ម្ហូបការ​ម្នាក់​លោត​ពី​លើសាឡាង​ដចម្លង​ហែល​ទៅ​ច្រាំង​ទន្លេវិញលង់​ទឹក​ស្លាប់​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​លង់​ទឹក​ស្លាប់​ភ្លាមៗ ខណៈ​បុរស​រូប​នេះ​លោត​ចុះ​ពី​លើ​សាឡាង.ដ​ចម្លង​​ ដែល​បាន​ចេញ​ឆ្ងាយ​ពី​ច្រាំង​ទន្លេដើម្បីហែល​ទឹក​​ត្រឡប់​មក​កាន់​កន្លែង​ដើម​វិញ​ កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៨ មីនា ២០១៤​ នៅ​ភូមិ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ។

បើ​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​លី គង់​ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​អ្នក​ធ្វើ​ម្ហូប​ការ​ មាន​ទី​លំនៅ​ភូមិ​កើតហេតុ​ខាង​លើ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ឆ្លង​ដ​មួយ​កន្លែង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ឆ្លូង ដើម្បី​យក​សាច់​ទៅ​ធ្វើ​ម្ហូបការ​។ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​តែ​ឆ្លង​សាឡាង​​​ចេញ​ផុត​ពី​ច្រាំង​បន្តិច​ ស្រាប់​តែ​មាន​គេ​ប្រាប់​ថា សាច់​គោ​ដែល​ជន​រង​គ្រោះ​ត្រូវ​យក​ទៅ​នោះ​គេ​បាន​ផ្ញើ​តាម​ទូក​ដ​មក​ហើយ​។ ភ្លាមៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឱ្យ​ម្ចាស់​ដ​ចូល​ខាង​វិញ​ តែ​អ្នក​បើក​សាឡាង​មិន​ព្រម​ចូល ជន​រង​គ្រោះ​បាន​សម្រេច​ដោះ​ស្បែក​ជើង​លោត​ពី​លើ​សាឡាង​ដើម្បី​ហែលទឹក​ឆ្លង​ក៏​ត្រូវ​លង់​ស្លាប់​តែ​ម្តង​។

នគរ​បាល​បាន​និយាយ​ថា ក្រោយ​កើត​ហេតុ​រួច​ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ ហើយ​បាន​ពិនិត្យ​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​លង់​ទឹក​។ ប្រភព​ព័ត៌​មានមួយ​​បាន​ឱ្យ​ដឹង​ថា ក្នុង​ហេតុ​ការណ៍​នេះ​ម្ចាស់​ដចម្លង​បាន​សម្រេច​ចេញ​សំណង​៤លាន​រៀល​ដល់​បុរស​រង​គ្រោះ​៕