តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Zinedine Zidane ចេញមុខពន្លត់ភាពសង្ស័យរបស់អ្នកគាំទ្រដែលថា Gareth Bale នឹងចាកចេញមុនពេលបិទរដូវកាលទិញដូរកីឡាករ ដោយអះអាងថា កីឡាកររូបនេះចង់នៅលេងបន្ត។

កាលពីថ្ងៃសៅរ៍ Bale បានលេងពេញ៩០នាទីលើតារាងដោយយកបានលទ្ធផលស្មើរគ្នាជាមួយនឹង Valladolid 1-1។ នេះគឺពិតជាធ្វើឱ្យអ្នកគាំទ្រមានចម្ងល់យ៉ាងខ្លាំង ព្រោះកន្លងមកមានព័ត៌មានជាច្រើនចុះផ្សាយថា Bale ចង់ចេញពីក្លិប ខណៈដែលលោក Zidane ក៏មិនចង់ទុក ។

ពេលនេះលោក Zidane បាននិយាយថា៖ «អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ពួកយើងគឺ Bale ចង់នៅលេងបន្ត។ ពេលនេះ មានមនុស្សជាច្រើននិយាយពីរឿងចង់ចេញរបស់ Bale។ តែអ្វីដែលសំខាន់គឺ កីឡាករចង់នៅលេងបន្ត ហើយយើងក៏ទុកគេដែរ»។
គ្រូបង្វឹករូបនេះបានបន្តថា៖ «គេពិតជាកីឡាករដែលសំខាន់សម្រាប់យើង ហើយគេបានបង្ហាញយើងឱ្យឃើញច្បាស់នៅពេលនេះ» ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ