ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​យុវ​ជន​២នាក់​ពាក់​ព័ន្ធ​ឆក់​ទូរ​ស័ព្ទ​ដៃ​តាម​ផ្លូវ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២​នាក់​ឆក់​ទូរ​ស័ព្ទ​ដៃ​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន​ កាល​ពី​ថ្ងៃ​ទី​៨ មីនា ២០១៤ រង់​ចាំ​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​ច្បាប់​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២​នាក់​ឆក់​ទូរ​ស័ព្ទ​ដៃ​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន​ កាល​ពី​ថ្ងៃ​ទី​៨ មីនា ២០១៤ រង់​ចាំ​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​ច្បាប់​។

ជន​សង្ស័យទាំង​២នាក់​ ​ម្នាក់​ឈ្មោះ​រ៉ា សុផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ​និង​ម្នាក់​ទៀត​ឈ្មោះ​លន់ រដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា ។

លោក​អនុ​សេនីយ៍​ទោ​ រស់ ស៊ីណា ប្រធាន​ផ្នែក​នគរ​បាល​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​កាល​ពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥ មីនា ២០១៤ នៅ​មុខ​ផ្ទះ​សំណាក់​បូរី​រីករាយ​ ​ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧មករា បន្ទាប់​ពីពួក​គេ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​យុវ​ជន​ម្នាក់​ឈ្មោះ​លាភ សូយទ្រី អាយុ​២២​ឆ្នាំ​ ជា​និស្សិត​វិទ្យា​ស្ថាន​ភាសា​បរទេស​ ស្នាក់​នៅ​ផ្ទះ​លេខ​១៦០​Eo ផ្លូវ​១៦១ សង្កាត់​វាល់​វង់ ខណ្ឌ​៧​មករា ខណៈ​ពេល​យុវ​ជន​រូប​នេះ​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះ​ទៅ​សាលា​រៀន​ដើម្បី​មើល​វិញ្ញា​សា​ប្រឡង ហើយ​លើក​ទូរ​ស័ព្ទ​និយាយ​តាម​ផ្លូវ​។

ក្រោយ​ពី​ឃាត់ខ្លួន​​ជន​សង្ស័យ​ សមត្ថ​កិច្ច​បាន​ដក​ហូត​ទូរ​ស័ព្ទ​ដៃ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ភ្លាមៗ​ដែរ៕