ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តឹង​លែងលះ​ឆ្នាំ​២០១៣នៅ​សាលា​ដំបូង​ជាង​១២០០ ការប្តឹង​ភាគ​ច្រើន​ជាស្ត្រី​ ដែល​មាន​ចំនួន​ប្រមាណ​៧០%

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​លោក​បណ្ឌិត​ជីវ ​កេង ​​ប្រធាន​​សាលា​ដំបូង​រាជ​ធានី​​​ភ្នំពេញ​​ បាន​ឱ្យ​ដឹង​​តា​ម​​​រយៈ​​សុន្ទរកថា​​​​របស់​លោក​ ​​នៅ​ក្នុង​ពិធី​អប​អរ​សាទរ​​ខួបលើក​ទី​១០៣ ​នៃ​ទិវា​​អន្តរ​ជាតិ​​​នារី​ ៨ មីនា ​​ដែល​បាន​​ប្រារព្ធ​​​ធ្វើ​នៅ​​សាលា​ដំបូង​​រាជ​ធានី​​ កាលពី​​រសៀល​ថ្ងៃ​ទី​៦ មីនា​ ​ថា ​នៅឆ្នាំ​២០១៣ ​រដ្ឋ​បាល​សាលា​ដំបូង​​​​រាជ​ធានីភ្នំពេញ ​បាន​ទទួល​​ពាក្យ​បណ្តឹង​​​​​​លែងលះ​ចំនួន​​១.២៨៧ ​បណ្តឹង ​​។

​លោក​​បណ្ឌិត​​​ប្រធាន​សាលា​ដំបូង​​​ឱ្យដឹង​ទៀត​​ថា ​​​ក្នុង​ចំណោម​​ពាក្យ​បណ្តឹង​ទាំង​​ជាង​១.២០០​​នោះ ​​​​​​ភាគ​ច្រើន​​គឺ​បណ្តឹង​​របស់​​ស្ត្រី​​សុំ​លែងលះ​ប្តី​ ។ ​បើ​គិត​​ជា​បរិមាណ​​ ​​ប្រពន្ធ​​ប្តឹង​លែង​ប្តី​​​​អាច​​ដល់​៧០% ​។ ចំណែក​​ប្តី​ប្តឹង​​​សុំ​លែង​​​ប្រពន្ធ​​វិញ​​មាន​ប្រមាណ​​៣០%​ ប៉ុណ្ណោះ។ ​

មន្ត្រី​​តុលាការ​​​​កាន់​សំណុំ​រឿង​​លែងលះ​និយាយ​ថា ​មា​ន​បណ្តឹង​ខ្លះ​ត្រូវ​បាន​​សះ​ជា​គ្នា​វិញ​ក៏​មាន​ដែរ ​មិន​មែន​​បណ្តឹង​ទាំង​អស់​នោះ សម្រេច​​​​លែងលះ​​ទាំង​អស់​នោះ​​ទេ ។ ​មន្ត្រី​ដដែល​​ឱ្យដឹង​​ថា ​​បណ្តឹង​​របស់​​ស្ត្រី​ភាគ​ច្រើន​គឺ​ខឹង​ប្តី​ដើរ​លេង​យប់​​មិន​ចូល​ផ្ទះ​ ចុះ​ចោល​ដំណេក​ជា​ដើម ។ ​ចំណែក​បណ្តឹង​របស់​បុរស​ច្រើន​​តែ​អះ​អាង​ថា ​​រស់​នៅ​មិនចុះ​សម្រុង​​គ្នា​ជាមួយ​ប្រពន្ធ ​។

​អ្នក​​មាត់​ដាច​ខ្លះ​និយាយ​ថា​ បានជា​​បុរស​​មិន​សូវ​ដាក់​បណ្តឹង​​លែងល​ះ​​ប្រពន្ធ​នោះ​ គឺ​បុរស​​ម្នាក់ៗ​​គ្មាន​បុរស​ណា​ចង់​លែង​ប្រពន្ធ​​មួយ​ហើយ​ទៅ​យក​​ប្រពន្ធ​​ម្នាក់​ទៀត​នោះ​ទេ ​គឺមាន​​តែ​​​យក​​ថែម ​សម​ដូច​​​បទ​ចម្រៀង​​លោក​ស៊ិន​ ស៊ី​សាមុត ​មាន​​​ទំនុក​​ថា ​«​ប្រពន្ធ​បង​មិន​​លែងមាន​តែ​យក​ថែម ​»​​ហើយ​បើ​ប្រពន្ធ​ព្រមនោះ​ពិត​ជា​​ធ្វើ​​បែប​នេះ​ឯង ។ ​​ចំណែក​ប្តី​​មួយ​ប្រពន្ធ​​​មួយ​ជា​​បំណង​ប្រាថ្នា​​របស់​ស្ត្រី​​ខ្មែរ​​គ្រប់​រូប ។ ​

ពិតណាស់​ម្ទេស​​ណា​មិន​​ហឹរ​​ បើ​ប្តី​​ទៅលួច​មាន​ស្រី​​ក្រៅ​ផ្ទះ​ គឺជា​បន្ទុះ​​ភ្នំ​ភ្លើង​​សម្រាប់​ស្ត្រី​ជា​ភរិយា​​​ ហើយ​បញ្ហា​​​បែប​​​នេះ​តែង​​ក្លាយ​ជា​​បណ្តឹង​នៃការលែងលះ​​ ​ប៉ុន្តែ​នៅ​មាន​​បញ្ហា​ជាច្រើន​​​ទៀត​ដែល​​​​បណ្តាល​ឱ្យ​​ស្ត្រី​បាន​ក្លាយ​ជា​អ្នក​នាំ​មុខ​​បុរស​ ក្នុង​បណ្តឹង​​លែងលះ​នេះ ៕

SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023