ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វាំង​ននខ្មៅ​ ប្តី​ជួល​ឃាតករ​បា.ញ់​សម្លា.ប់​ប្រពន្ធ

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ជន​ជាប់​ចោទ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃទី​៥​ មីនា​ ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​គិត​ទុក​ជា​មុន​ក្នុង​រឿង​បា.ញ់​សម្លា.ប់​ប្រពន្ធ​ កើត​ឡើង​កាល​ពីថ្ងៃ​ទី​១៤​ មិថុនា​ ២០១៣ កន្លង​មក​ នៅ​ចំណុច​ភូមិត្បូង​វត្ត ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញា​ឮ​ ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ប៉ូលិស​នៃ​ស្នងការ​ដ្ឋាន​ខេត្ត​កណ្តាល សហ​ការ​ជា​មួយ​កម្លាំង​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ ។​

ខេត្ត​កណ្តាល​ ៖ ជន​ជាប់​ចោទ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃទី​៥​ មីនា​ ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​គិត​ទុក​ជា​មុន​ក្នុង​រឿង​បាញ់​សម្លាប់​ប្រពន្ធ​ កើត​ឡើង​កាល​ពីថ្ងៃ​ទី​១៤​ មិថុនា​ ២០១៣ កន្លង​មក​ នៅ​ចំណុច​ភូមិត្បូង​វត្ត ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញា​ឮ​ ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ប៉ូលិស​នៃ​ស្នងការ​ដ្ឋាន​ខេត្ត​កណ្តាល សហ​ការ​ជា​មួយ​កម្លាំង​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ ។​

លោក​វរ​សេនីយ៍​ទោ​ សុឹង​ សេងលី​ នាយ​ការិយា​ល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ធ្វើ​សន្និសីទ​កាសែត​ល្ងាច​ថ្ងៃ​ទី​៦​ មីនា​ ឱ្យ​ដឹង​ជា​ផ្លូវការ​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ​ឈ្មោះ​ សាយ​ ស្រេង​ អាយុ​៥២​ឆ្នាំ​ ជា​កសិករ​ មាន​លំនៅ​ភូមិត្បូង​វត្ត ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញា​ឮ​ បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ដីចម្ការ​ភូមិ​​អន្លង់​មន​ ឃុំ​យាយ​អង្គ​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ ។​

សូម​បញ្ជាក់​ថា កាល​ពីថ្ងៃទី​១៤​ មិថុនា​ ២០១៣​ វេលា​ម៉ោង​២៣​និង​៥០​នាទី​ មាន​អំពើ​ឃាត​កម្ម​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​ ខណៈ​កំពុង​ដេក​នៅ​ក្នុង​ផ្ទះ​ ។​ ជន​រង​គ្រោះ​ជា​ស្ត្រី​ភេទ​ឈ្មោះ យឹម ណៃ​ អាយុ​៤៩​ឆ្នាំ​ ជា​កសិករ​ មាន​ស្នាម​ត្រូវ​គ្រាប់​កាំ​ភ្លើង​អាកា​ត្រង់​ក្លៀក​ខាង​​ស្តាំ​ធ្លាយ​មក​ខ្នង ។​ ភ្លាមៗ​បន្ទាប់​ពី​ឮ​ស្នូរ​កាំ​ភ្លើង​ផ្ទុះ​ឡើង​ សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ត្រូវបាន​បុរស​ឈ្មោះ សាយ​ ស្រេង​ ជាប្តី​បាន​ស្រែក​ឆោ​ឡោ​ប្រាប់​សមត្ថ​កិច្ច​ថា​ មាន​ជន​មិន​ស្គាល់​មុខ​ចូល​មក​បាញ់​ប្រហារ​គ្រួសារ​គាត់​ ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ ។​

លោក​ឧត្តម​សេនីយ៍​ត្រី អ៊ាវ ចំរើន​ ស្នង​ការ​នគរបាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា​ បើ​ទោះ​បី​ភ្លាមៗ​បុរស​ជា​ប្តី​ឈ្មោះ សាយ​ ស្រេង បាន​អះ​អាង​ថា​ ប្រពន្ធរបស់​គាត់​ត្រូវគ្រាប់​កាំ​ភ្លើង​ស្លាប់​នេះ​ ដោយ​សារ​ចោរ​បាញ់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ ក៏​ដោយ​ ក៏​សមត្ថ​កិច្ច​ជំនាញ​នៅ​តែ​មាន​ការ​សង្ស័យ​ ហើយ​បាន​បើក​ការ​សើុប​អង្កេត​ឈាន​ទៅ​កំណត់​មុខ​សញ្ញា​បទ​ល្មើស​ គឺ​ជា​បទ​ល្មើស​ឃាត​កម្ម​គិត​ទុក​ជា​មុន​ ព្រោះ​ថា​ មុន​ពេល​កើត​ហេតុ​ឈ្មោះ​ សាយ ស្រេង​ ជា​ប្តី​របស់​ជន​រង​គ្រោះ​បាន​ដើរ​សួរ​គេ​ឯង​រក​ទិញ​កាំ​ភ្លើង​ និង​រក​មនុស្ស​ដែល​ហា៊ន​សម្លាប់​មនុស្ស​ ប៉ុន្តែ​មិន​មាន​នរណា​ចូល​រួម​ទេ​ ។ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​បាញ់​សម្លាប់​ស្ត្រី​រង​គ្រោះ​ហើយ​ បុរស​ជា​ប្តី​ឈ្មោះ​ សាយ​ ស្រេង​ បាន​គេច​ខ្លួន​បាត់​  ដែល​កាន់​តែ​សង្ស័យ ។​ សមត្ថ​កិច្ច​របស់​លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​មក​ដល់​​ថ្ងៃ​ទី​៥​ មីនា ទើប​ចាប់​​ខ្លួន​មុខ​សញ្ញា​សង្ស័យ​បាន​ គឺ​ឈ្មោះ​ សាយ​ ស្រេង​ នេះ​ជា​អ្នក​ជួល​ឃាត​ករ​មក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ ហើយ​បង្វែរ​ដាន​ថា​ជា​ករណី​បាញ់​ប្លន់​ពី​ចោរ​មិន​ស្គាល់​មុខ​​ទៅ​វិញ​ ។

តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ឈ្មោះ​ សាយ​ ស្រេង​ និយាយ​ថា ខ្លួន​ពិត​ជា​បាន​រៀប​គម្រោង​ធ្វើ​ឃាត​ប្រពន្ធ​ប្រាកដ​មែន​ ដោយ​ជួល​មនុស្ស​ដែល​សីុ​ឈ្នួល​ឱ្យ​មក​បាញ់​សម្លាប់​ប្រពន្ធ​ ។ មូល​ហេតុ​ដែល​​ខ្លួន​ធ្វើ​បែប​នេះ​ គឺ​ដោយ​សារ​តែ​ប្រពន្ធ​បាន​កិប​កេង​ប្រាក់​ដែល​លក់​ដី​បាន​ជាង​២​ម៉ឺន​ដុល្លារ​ដោយ​មិន​ឱ្យ​ខ្លួន​ដឹង​ និង​ម្យា៉ង​ទៀត​បាន​ផិត​ក្បត់​មាន​ប្រុស​ថ្មី​ចុះ​ចោល​ផ្ទះ​ ដោយ​ទុក​ឱ្យ​ខ្លួន​រស់​នៅ​កណ្តោច​កណ្តែង​ជាមួយ​នឹង​កូន​ពីរ​នាក់​ ។ ចំណែក​ឯ​កូន​ពីរ​នាក់​ទៀត​គឺ​ប្រពន្ធ​យក​ទៅ​នៅ​ជាមួយ​ ។ ដោយ​សារ​តែ​រឿង​ហេតុ​បែប​នេះ​ខ្លួន​ក៏​មាន​គំនិត​គិត​ថា បើ​រស់​នៅ​តែល​តោល​ម្នាក់​ឯង​ដដែល​ គឺ​មាន​តែ​សម្លាប់​ប្រពន្ធ​ចោល​​តែ​ម្តង​ទៅ​ ។

ក្រោយ​ពី​គិត​រួច​ខ្លួន​ក៏​ទៅ​ជួល​មនុស្ស​ពីរ​នាក់​ឱ្យ​មក​បាញ់​​សម្លាប់​ប្រពន្ធ​ ហើយ​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​បាន​សម្រេច​ ខ្លួន​បាន​ឱ្យ​មាស​ចំនួន​៥ជី​ និង​លុយ​៥០០​ដុល្លារ​ទៅ​ជន​ដៃ​ដល់​ រួច​ក៏​គេច​ខ្លួន​មក​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ​ តែ​មិន​បាន​មួយ​ឆ្នាំ​ផង​ ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន ។​
លោក​វរ​សេនីយ៍​ទោ​ សុឹង​ សេងលី​ បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ឈ្មោះ​ សាយ​ ស្រេង​ សមត្ថ​កិច្ច​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕​