ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​គាំងបេះដូង​មួយ​ចំនួន ដែល​ស្ត្រី​គួរ​ស្វែង​យល់​កាន់តែ​ច្បាស់

4 ឆ្នាំ មុន

តាម​ការ​ប៉ាន់​ប្រមាណ​បាន​ថា ស្ត្រី​ចំនួន ៣៨ ០០០​នាក់ ដែល​មាន​អាយុ​ក្រោម ៥០ ឆ្នាំ មានការ​វាយប្រហារ​ពី​ជំងឺ​បេះដូង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ការ​មាន​បញ្ហា​បេះដូង ក៏​អាច​ត្រូវ​បាន​គេ​យល់​ច្រឡំ​យ៉ាង​ងាយស្រួល​ជាមួយ​ជំងឺ​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​មិន​រំលាយ​អាហារ​ជាដើម​។…

តាម​ការ​ប៉ាន់​ប្រមាណ​បាន​ថា ស្ត្រី​ចំនួន ៣៨ ០០០​នាក់ ដែល​មាន​អាយុ​ក្រោម ៥០ ឆ្នាំ មានការ​វាយប្រហារ​ពី​ជំងឺ​បេះដូង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ការ​មាន​បញ្ហា​បេះដូង ក៏​អាច​ត្រូវ​បាន​គេ​យល់​ច្រឡំ​យ៉ាង​ងាយស្រួល​ជាមួយ​ជំងឺ​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​មិន​រំលាយ​អាហារ​ជាដើម​។

គួរ​កត់សម្គាល់​រោគ​សញ្ញា​របស់​អ្នក ដូច្នេះ​ហើយ​អ្នក​នឹង​មិន​បាន​គំរាម​គំ​ហែង​នោះ​ទេ ៖
១- ការ​មាន​អារម្មណ៍​ចាក់​ឆៀប​ៗ ដូច​ម្ជុលចាក់​មួយ​ចំហៀង​ខ្លួន ឬ​ដៃ​ទាំង​ពីរ ឬ​ជើង​ទាំង​ពីរ
២- ការ​មាន​ចង្អោរ ឬ​ក្អួត
៣- ការ​ពិបាក​ដកដង្ហើម ដង្ហើមញាប់ បេះដូង​លោត​ញាប់
៤- ការ​ឈឺ​ថ្គាម ដែល​ថ្គាម​របស់​អ្នក​អាច​ប៉ះពាល់ ប្រសិនបើ​អ្នកមាន​ជំងឺ​គាំងបេះដូង ព្រោះ​សរសៃ​ប្រសាទ​ដែល​បាន​ភ្ជាប់​ទៅ​កាន់​វា គឺ​បណ្តោយ​ជាមួយ​ស​សៃ​ប្រាសាទ​ទៅ​កាន់​បេះដូង

៥-វិលមុខ ការ​ឈឺក្បាល​ស្រាល​ៗ ការ​ខ្សោយ និង​ការ​អស់កម្លាំង​ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់ ដែល​អាច​មាន​ន័យ​ថា ឈាម​ហូរ​មិន​គ្រប់គ្រាន់​ទៅ​កាន់​បេះដូង​ជា​ពិសេស​ប្រសិនបើ​អ្នក​កំពុង​ទទួល​រង​ពី​ការ​ពិបាក​ដកដង្ហើម និង​បែកញើស​ត្រជាក់​។
៦- មានការ​ឈឺ​ក្រហាយ​នៅ​ក្នុង​ទ្រូង ឬ​ខ្នង
៧- ស្ត្រី​ជា​ញឹកញាប់​តែង​ពណ៌នា ការ​វាយប្រហារ​ពី​បេះដូង គឺ​តែង​ជាមួយ​ការ​តឹងតែង មាន​សម្ពាធ​ធ្ងន់ ឬ​អារម្មណ៍​ដូច​មាន​អ្វី​មក​សង្កត់
៨- មានការ​អស់កម្លាំង​យ៉ាង​ខ្លាំង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ