ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីវៀតណាម​ម្នាក់ជាប់​ចោទ​​យកប្លាទីនក្លែងក្លាយ​ទៅលក់ ត្រូវ​ឃាត់​​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ​ស្ត្រីវៀតណាមម្នាក់ ត្រូ​វកម្លាំង​នគរបាលក្រុង​កំពង់​ឆ្នាំង ធ្វើការ​ឃាត់​ខ្លួនយកមក​សាក​សួរ បន្ទាប់ពី​បានយក​ប្លាទីន​ក្លែង​​ក្លាយ​ទៅ​លក់ ហើយ​ត្រូវ​បាន​អ្នក​ទិញ​ដឹងទាន់​ កាលពីវេលាម៉ោង​៨ និង​៣០នាទីព្រឹក​ថ្ងៃទី​​៧ ​មីនា ២០១៤ នេះ​ នៅ​មុខផ្សារ​ឆ្នាំង សង្កាត់កំពង់ឆ្នាំង និងក្រុងកំពង់ឆ្នាំង ។

ខេត្ត​កំពង់​ឆ្នាំង ៖ ​ស្ត្រីវៀតណាមម្នាក់ ត្រូ​វកម្លាំង​នគរបាលក្រុង​កំពង់​ឆ្នាំង ធ្វើការ​ឃាត់​ខ្លួនយកមក​សាក​សួរ បន្ទាប់ពី​បានយក​ប្លាទីន​ក្លែង​​ក្លាយ​ទៅ​លក់ ហើយ​ត្រូវ​បាន​អ្នក​ទិញ​ដឹងទាន់​ កាលពីវេលាម៉ោង​៨ និង​៣០នាទីព្រឹក​ថ្ងៃទី​​៧ ​មីនា ២០១៤ នេះ​ នៅ​មុខផ្សារ​ឆ្នាំង សង្កាត់កំពង់ឆ្នាំង និងក្រុងកំពង់ឆ្នាំង ។

ប្រភព​បាន​ឱ្យ​ដឹង​ថា ​ស្រី្តវៀតណាម​ម្នាក់នោះ​​ឈ្មោះ​​ចាន់ ធូ អាយុ៤៨​ឆ្នាំ ស្នាក់នៅភូមិចុង​កោះ សង្កាត់ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។ ចំណែក​ស្ត្រី​ជា​អ្នក​ទិញ​ឈ្មោះ​វ៉ាន់ ចាន់ អាយុ​៥២​ឆ្នាំ និង​ជាង​មាស​ឈ្មោះ​សែម សំ អាយុ​៤៩​ឆ្នាំ  ។

ប្រភព​បានបន្តថា នៅ​មុន​ពេ​ល​កើតហេតុ ស្ត្រី​វៀតណាម​ម្នាក់នោះ​​បានយកខ្សែដៃប្លាទីនមួយខ្សែទៅលក់ឱ្យ​ស្ត្រីឈ្មោះ​វ៉ាន់ ចាន់ ​នៅ​ក្នុង​ផ្សារ​ឆ្នាំង ពេលនោះ​ស្ត្រីអ្នកទិញបានឱ្យ​ជាង​ឈ្មោះ​សែម សំ​ ដុសមើល ហើយជាង​ក៏​ប្រាប់វិញថា ប្លាទីនទឹក៦ ពេល​នោះ​ស្ត្រី​អ្នក​ទិញ​បាន​ឱ្យតម្លៃ៣១ម៉ឺនរៀល ក្នុង១ជី លុះពេលថ្លឹងឃើញ​មាន​ទម្ងន់​៤ជី ៩ហ៊ុន ៧លី  ហើយស្ត្រីអ្នក​ទិញបាន​ប្រគល់ប្រាក់​ចំនួន​ជាង​១លាន​៥០ម៉ឺនរៀល ទៅឱ្យ​ស្ត្រីវៀតណាមនោះ ។

ប្រភពដដែលបាន​បន្តថា លុះពេលស្ត្រីវៀតណា​ម​ដើរចេញផុតបាន​បន្តិច ស្ត្រីអ្នកទិញមិន​ទុកចិត្តបានយកខ្សែដៃនោះ ទៅឱ្យ​ជាង ឈ្មោះ​សែម សំ ដុតរំលាយ​មើលម្តងទៀត ស្រាប់តែចេញ​មក​ស្ពាន់ និងទង់ដែង ឃើញដូច្នេះ អ្នកទិញបានរត់ទៅចាប់អ្នក​លក់ ​ដែល​កំពុង​ដើរចេញបានប្រហែល​៣០ម៉ែត្រយកលុយវិញ និងបានហៅប៉ូលិសឱ្យចាប់ខ្លួនស្ត្រីវៀតណាមរូបនោះ ។

ទោះជា​យ៉ាងណា ​ករណីនេះ​ស្ត្រីវៀតណាមរូប​នោះ បានប្រកែកមិនព្រម​ទទួល​ស្គាល់ប្លាទីនក្លែងក្លែងនេះជារបស់គាត់ឡើយ ព្រោះ​អ្នក​ទិញបាន​យកខ្សែដៃប្លាទីននោះទៅ​ដុត​ មិនឱ្យគាត់មើលផង ស្រាប់តែមកវិញ​​ចេញដុំស្ពាន់មួយដុំទៅវិញ ដែលករណីនេះ មន្ត្រី​​ប៉ូលិស​​វាយតម្លៃថា គឺបណ្តាលមកពីអ្នកទិញមិនបានប្រុងប្រយ័ត្ន ។ នៅពេលប៉ូលីសចាប់ស្ត្រីវៀតណាមរូបនោះ គាត់​ឆ្លើយ​បដិ​សេធ​ថា របស់គាត់ជាខ្សែដៃ​ប្លាទីន ហេតុអីពេល​នេះ ក្លាយជាដុំស្ពាន់​ទៅវិញ​ គាត់មិនទទួលស្គាល់ឡើយ  ។ ​