ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​កាល់​ម៉ែ​​តប្រារព្ធពិ​ធីទិ​វាអន្តរជា​តិនារី​០៨ មីនា ​​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ លោក​សា​ស្ត្រា​ចារ្យ​ ឈា​ង រ៉ា អគ្គ​នា​យក​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​​​ បានចូ​លរួមជា​គណៈអធិបតី​​ក្នុង​ពិធី​​ប្រារព្ធ​​​ខួប​លើកទី​១០៣​នៃ​ទិវាអន្តរ​ជាតិ​នារី០៨ មីនា ២០១៤ ​​ក្រោម​ប្រធាន​បទ​ «សម​ភាព​នៃការ​អប់រំ​មាន​សារ​សំខាន់​ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​»​ ដែល​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ កាល​ពី​​ព្រឹក​ថ្ងៃទី០៧ មីនា ឆ្នាំ​២០១៤​។​​

នៅ​ចំពោះ​មុខ​មន្ត្រី​រាជ​​ការ ​បុគ្គ​លិ​ក កម្មករ​ ក​ម្មការនី ​​ដែល​ចូល​រួម​អប​អរ​សាទរ​ខួប​លើក​ទី១០៣​​​ទិវាអ​ន្តរ​​​ជាតិ​​​​​​​នារី​០៨ មី​​នា​​នេះ លោក​សាស្ត្រាចា​រ្យ ឈា​​ង ​រ៉ា ​បាន​ថ្លែង​ថា​ នៅទូទាំ​ងសកលលោ​កក៏ដូច​ជាក្នុង​ព្រះរា​ជាណាចក្រក​ម្ពុជា​នៅថ្ងៃទី​០៨ មី​​នា​​ ​​ជា​រៀង​រាល់​ឆ្នាំ​តែ​ង​​​​តែ​ប្រារព្ធ​ទិវា​អន្តរជាតិ​​នារី០៨​មីនា​នេះ​ឡើង​​ គឺ​ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី១០៣​នៃការ​តស៊ូ​របស់​បង​ប្អូន​​ជា​នារី​​លើ​សកល​លោក​ ដែល​ការ​តស៊ូ​នេះ​ធ្វើ​ឡើង​​ដើម្បី​​​​​​ទាម​ទារ​នូវ​សិទ្ធិរប​ស់បង​ប្អូននា​រី រហូ​តទ​ទួ​លបាន​ជោគ​ជ័​យ​​​នូវសិ​ទ្ធិ​ជាមូ​លដ្ឋានក្នុង​ការចូលរួម​ដ៏សំខាន់​ក្នុងការដឹ​ក​នាំ​ប្រទេ​​​​ស ក្រ​សួង ​​មន្ទីរ ស្ថា​ប័​ន និងអង្គការ​នានា​ក៏ដូចជា​ជួយ​ការ​ងារក្នុងសង្គម​ជាតិ​ទាំងមូ​ល។

​​ នៅ​ប្រទេស​កម្ពុជា​រាជ​រដ្ឋា​ភិបាល​តែង​តែ​បាន​យក​ចិត្ត​ទុក​​​ដាក់ជានិច្ច​​ពិនិត្យ​​ លើ​​ការ​ជ្រើស​រើស ​និងតែ​ងតាំង​ស្ត្រីដែ​លមានស​មត្ថភាព​​​ចូល​រួមកា​រងារ​នៅក្នុង​ក្រសួង​ ​មន្ទីរ​ ​​ស្ថា​ប័​ន និង​អង្គកា​រ​​សង្គម​នា​នា​​ស្មើ​ភា​​​ព​​ហើយ​តែង​តែ​ផ្តល់​តម្លៃ​ឲ្យ​​ស្ត្រី​ព្រម​ទាំ​ងចាត់​ទុក​ថា ​​ស្ត្រី​ជាឆ្អឹង​ខ្នង​ក្នុង​ការអភិឌ្ឍ​​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​​ឲ្យមាន​ភាព​ជឿន​លឿន​​ ដូច​បណ្តា​ប្រទស​មួយចំនួននៅ​លើសកល​លោក៕