ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​អក្សរ​សាស្ត្រ​អង់គ្លេស​ម្នាក់​តូច​ចិត្ត​​សង្សារបែក​ចិត្តលេប​ថ្នាំ​ងងុយ​ដេកអស់​​១០​គ្រាប់ប៉ង​ធ្វើ​អត្ត​ឃាត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ និស្សិត​អក្សរ​សាស្ត្រ​អង់​គ្លេស​ឆ្នាំ​ទី​៣​ម្នាក់​តូច​ចិត្ត​សង្សារ​បែក​ចិត្ត​បាន​លេប​ថ្នាំ​ងងុយ​ដេក​អស់​១០​គ្រាប់​ប៉ងធ្វើ​អត្ត​ឃាត​ តែ​មិន​បាន​សម្រេច​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈទាន់​ពេល​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង៧ និង​៥នាទី​យប់ ថ្ងៃ​ទី​៦ មីនា នៅ​​ភូមិ​តា​ងួន សង្កាត់​កកាប ខណ្ឌ​ពោធិ៍​សែនជ័យ​។

ប្រភព​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​បាន​ឱ្យ​ដឹង​ថា យុវ​ជន​លេប​ថ្នាំ​សម្លាប់ខ្លួន​នេះ​ឈ្មោះ​ពិសី អាយុ​២៥​ឆ្នាំ ជា​និស្សិត​អក្សរ​សាស្ត្រ​អង់​គ្លេស​ឆ្នាំ​ទី​៣ ស្នាក់​នៅ​ភូមិកើត​ហេតុ​ខាង​លើ ​​​បាន​លេប​ថ្នាំ​ងងុយ​ដេក​អស់​១០​គ្រាប់​ធ្វើ​ឱ្យ​សន្លប់​ស្តូក​ស្តឹង ​ត្រូវ​ក្រុម​គ្រួសារ​ដឹង​ទាន់​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ឱ្យ​គ្រូ​ពេទ្យ​លាង​ក្រពះ​ជម្រះ​ជាតិ​ពុល​។

ប្រភព​បន្ត​ថា ខណៈ​ពេល​គ្រូ​ពេទ្យ​កំពុង​រៀប​ចំ​លាង​ក្រពះ​ ស្រាប់តែ​នារី​ម្នាក់​ដែល​គេ​ស្គាល់​ថា ចា​សង្សារ ​រួម​ជាមួយ​មិត្ត​ភក្តិ​បាន​មក​ដល់​មន្ទីរ​ពេទ្យ​ជួយ​លើក​កម្លាំង​ចិត្ត​ ដោយ​នាង​ជា​សង្សារ​បាន​និយាយ​លួង​លោម​កុំ​ឱ្យ​យុវ​ជន​រូប​នេះ​គិត​ខ្លី​បញ្ចប់​ជីវិត​ខ្លួន​ឯង​បែប​នេះ​ទៀត៕