ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​​​សាច់​ដុំ​​ទប់​​ស្កាត់​ការ​​ជួប​ជុំ​អត់​ច្បាប់ថ្ងៃ​​8​មីនា

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖​​​ ​ ​ក្នុង​​ចេតនា​​រក្សា​សណ្ដាប់​ធ្នាប់​​សម្រាប់​ប្រក្រតី​​​ភាព​និង​​​រៀប​រយ​​ល្អ​ក្នុង​សង្គម ​កង​កម្លាំង​​​​ប៉ូលិស​​​​នៃស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​​​ប្រមាណ​​ជាង​​២០០០នាក់​ ​ដែល​មាន​​បំពាក់​ដោយ​ខែល​​​​ ដំបង​ អាវក្រោះ​ និង​មួកការ​ពារ​សុវត្ថិ​​ភាព​​បានប្រមូល​ផ្ដុំ​​​ធ្វើ​សម​យុទ្ធ​​​​នៅ​​ក្នុង​ពហុ​កីឡ​ដ្ឋាន​​​អូឡាំពិក​​​កាល​ពីរ​សៀល​​ថ្ងៃទី​​៦ មីនា​ ។

រាជធានី​ភ្នំពេញ​​ ៖​​​ ​ ​ក្នុង​​ចេតនា​​រក្សា​សណ្ដាប់​ធ្នាប់​​សម្រាប់​ប្រក្រតី​​​ភាព​និង​​​រៀប​រយ​​ល្អ​ក្នុង​សង្គម ​កង​កម្លាំង​​​​ប៉ូលិស​​​​នៃស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​​​ប្រមាណ​​ជាង​​២០០០នាក់​ ​ដែល​មាន​​បំពាក់​ដោយ​ខែល​​​​ ដំបង​ អាវក្រោះ​ និង​មួកការ​ពារ​សុវត្ថិ​​ភាព​​បានប្រមូល​ផ្ដុំ​​​ធ្វើ​សម​យុទ្ធ​​​​នៅ​​ក្នុង​ពហុ​កីឡ​ដ្ឋាន​​​អូឡាំពិក​​​កាល​ពីរ​សៀល​​ថ្ងៃទី​​៦ មីនា​  ។ ការ​ប្រមូល​​​​ផ្ដុំ​​ធ្វើសម​យុទ្ធ​​នេះក៏មិន​មែន​ជា​រឿង​​​​​​ចៃដន្យ​​នោះឡើយ ​ហើយ​​ត្រូវបានក្រុម​​​អ្នក​តាម​ដាន​​​ដឹង​ថា ​នេះជាការហាត់សម​​ត្រៀម​កម្លាំ​ង​​​​បង្ក្រាប​ការ​ជួបជុំ​​ខុសច្បាប់​​​ណា​​មួយ​​របស់​កម្មករ​​ដែល​ដឹក​នាំ​​​​​ដោយក្រុម​សហ​ជីព​​​និង​សមាគម​ចំនួន​១៨​​​ក្នុង​ន័យនយោ​បាយ​ ដែល​​​ប្រកាស​ថា​ ​ទោះបី​​​​សាលា​រាជធានី​មិន​អនុញ្ញាត​​​ឱ្យមាន​​ការ​ធ្វើវេទិកា​សាធារណៈ​​​​នៅទីលាន​ប្រជា​ធិបតេយ្យ​​នៅថ្ងៃទី​​​៨ មីនា ខាងមុខ​ក្ដី​ ក៏ពួកគេ​​​​នៅ​តែ​ធ្វើ​​ដែរ ។

ការ​បន្លុយ​​​ពាក្យ​នេះ​ហើយ​ ទើប​តម្រូវ​ឱ្យ​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ​ចាត់​វិធាន​ការ​​​ទប់​​​​ស្កាត់​ដែល​អាច​ប្រើ​ប្រាស់​កង​កម្លាំង​ប៉ូលិស​​និង​ឧបករណ៍​​​បំបែក​ការ​ជួប​ជុំ​គ្នា​នោះ ។​ លោក​ឧត្តម​សេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នង​ការរង​​នគរបាល​ជាតិ​ និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​​ មានប្រសាសន៍​ថា​ សម​យុទ្ធ​ដែល​​​​​រៀបចំ​ឡើង​នេះ​មានកង​​កម្លាំង​ចូលរួម​មក​ពី​​ខណ្ឌ​ទាំង​៩​ និងការិយា​ល័យ​ចំណុះ​ឱ្យ​ស្នង​ការ​ដ្ឋាន ។​ ជា​មួយ​នឹង​ការ​បង្ហាញ​កម្លាំង​ប្រដាប់​ដោយ​​ខែល ​​និង​ដំបង​​នោះ​ ក៏​មាន​រថយន្ត​បំពាក់​ដោយ​​​របាំង​ការ​ពារ​សម្រាប់​រុញ​ច្រាន​បាតុ​ករ​ រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ និង​រថយន្ត​សង្គ្រោះ​ផង​ដែរ។​ លោក​ឧត្តម​សេនីយ៍​មាន​ប្រសាសន៍​ថា​ ការ​ហាត់​ធ្វើ​សម​យុទ​្ធ​នេះ​ ជា​ការ​ពិត​ណាស់​ គឺ​ដើម្បី​ត្រៀម​ការ​ពារ​បាតុ​កម្ម​នៅ​ថ្ងៃ​៨​ មីនា​ និងថ្ងៃ​១២​ មីនា​​ ខាង​មុខ​ ​ដែល​គេ​​បំពានច្បាប់ ។​ មុន​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​​បាន​ព្រមាន​​ចាត់​វិធាន​ការ​លើ​អ្នក​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​ដើម្បី​ឆ្លើយ​តប​​​​អ្វី​ដែល​សម្តេច​ហៅ​ថា​​ ដើម្បី​បង្កើន​បរិយា​កាស​ល្អ​​សម្រាប់​ទាក់​ទាញ​អ្នក​វិនិយោគ​​ ។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​​ក្នុង​កិច្ច​​​វេទិ​កា​រាជ​រដ្ឋា​ភិបាល-​​​​ផ្នែក​ឯកជន​លើក​ទី​១៧ នៅ​វិមាន​សន្តិ​ភាព​​​​កាល​ពី​​ថ្ងៃទី​​​​​​​៤ មីនា​​​ ។

ផ្ទុយ​ទៅ​វិញ​​ សម្តេច​បាន​ហៅ​សហ​ជីព​​មួយ​ក្រុម​​ ដែល​បម្រើ​សកម្ម​ភាព​ឱ្យ​បក្ស​ប្រឆាំង​​ថា បាន​​ញុះ​ញង់​កម្ម​ករ​​ឱ្យ​ធ្វើ​បាតុកម្ម​ បង្ក​ការ​លំបាក​​ដល់​សង្វាក់​​ផលិត​កម្ម​នេះ ។ គណ​បក្ស​ប្រឆាំង​ និង​សហជីព​​ បាន​ប្រើ​ប្រាស់​​នយោ​បាយ​​​ប្រជា​ភិថុត​ិ យក​កម្ម​ករ​និយោជិត​ធ្វើ​ជា​ឈ្នាន់​​​នយោ​បាយ​​ ដោយ​ញុះ​ញង់​ឱ្យ​​ធ្វើ​កូដ​កម្ម​ បាតុកម្ម​ខុស​ច្បាប់ ពិសេស​ការ​ទាម​ទារ​​​ប្រាក់​ឈ្នួល​​​អប្ប​បរមា​ក្នុង​គោល​ដៅ​​បំផ្លិច​បំផ្លាញ​បរិយា​កាស​វិនិ​​យោគ​​​ បំផ្លាញ​ផល​ប្រយោជន៍​កម្ម​ករ​ និយោ​ជិត និង​​​បំផ្លាញ​ឱកាស​ការងារ​របស់​យុវ​ជន​ យុវ​នារី ។ រហូត​មក​ដល់​ពេល​នេះ​​​ ក្រុម​ជ្រុល​និយម​ទាំង​នេះ​​នៅ​មិន​ទាន់​បញ្ឈប់​សកម្ម​ភាព​នៅ​ឡើយ​ទេ ។ កា​រ​​ព្រមាន​ថ្មី​​ទៀត​របស់​សម្ដេច​តេជោ​​នាយក​​​រដ្ឋមន្ត្រីនេះ​​ចំពេល​ដែលសហ​ជីពចំនួន​​​​១៨​​​ប្រកាស​​ការ​ធ្វើវេទិកា​​នៅថ្ងៃទី​​​៨ មីនា​ និង​​ដឹកនាំ​មហាបាតុ​កម្ម​នៅថ្ងៃទី​​១២​ ​មីនា​ ​ដើម្បី​​​ទាម​ទារ​​​ឱ្យ​​​ដំឡើង​ប្រាក់ឈ្នួលគោល​​​ដល់​កម្មករ​ឱ្យ​បាន​​​១៦០​​ដុល្លារ និង​ទាមទារ​ដោះលែង​​មនុស្ស​​២១​នាក់​ដែល​កំពុង​ជាប់ឃុំ​​ ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ត្រូវ​បាន​ដក​ស្រង់​ប្រសាសន៍​ដោយ​​​​​បណ្ដាញ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ថា​ ការ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​ ឬ​ឧប​នាយក​រដ្ឋ​មន្ត្រី​ឱ្យ​ចូល​រួម​វេទិ​កា​សាធារ​ណៈ​ គឺ​ខុស​រដ្ឋ​ធម្ម​នុញ្ញ​ ។ ប្រសាសន៍​របស់​​អ្នក​នាំ​ពាក្យ​​​​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស​ ខេង ពី​​ក្រុម​សហ​ជីព​ឱ្យ​លោក​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ ដែល​ក្នុង​នោះ​ក៏​មាន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គាត​ ឈន់ លោក​ អិុត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​​ការ​ងារ​​​​​និង​បណ្ដុះ​បណ្ដាល​​​វិជ្ជាជីវៈ​​​​ ​និង​លោក​ ជីវ​ កេង​ ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ និង​ការ​ឃុំ​ខ្លួន​សកម្ម​ជន​សហ​ជីព​នៅ​ចំពោះ​មុខ​​បាតុ​កម្ម​​កម្ម​ករ​នៅ​ថ្ងៃ​ទី​៨​ មីនា​ ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​​លោក​ ខៀវ សុភ័គ​ មាន​ប្រសាសន៍​ថា តាម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ ការ​កោះ​អញ្ជើញ​ថ្នាក់​ឧប​នាយក​រដ្ឋ​មន្ត្រី​ទាល់​តែ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ ទើប​មាន​សិទ្ធិ​កោះ​ហៅ​មក​សាក​សួរ​ និង​ឆ្លើយ​បំភ្លឺ ។

លោក​បន្ត​ថា តំណាង​​សហ​ជីព​មុន​នឹង​អញ្ជើញ​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ គួរ​តែ​មាន​អង្គ​ការ​ចាត់​តាំង​មួយ​ ឬ​ធ្វើ​តាម​នីតិ​វិធី​ច្បាប់ ។  ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ពុធ​ ទី​៥ មីនា បាន​​​​បញ្ជាក់​ជំហរ​ថា នឹង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​វេទិកា​សាធារណៈ​ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ នៅ​ថ្ងៃ​ទី​៨​ ខែ​មីនា​ នោះ​​ទេ ៕