ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកឆ្លង​​ដែនលួច​កា.ប់​​ឈើ​គ្រញូង​​លើ​ដី​ថៃ​​​រត់គេច​ពីការ​បា.ញ់​​ប្រហារ​

11 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​​ ៖​​​ ​​ពលរដ្ឋខ្មែរ​​ជា​ច្រើន​នាក់​​​បាន​បាត់​ខ្លួន​នៅ​​លើ​ទឹក​ដ​ី​​​​​ថៃ​ ​ដែល​តាម​​ប្រភ​ព​ព័ត៌​មាន​​​​​​កាល​ពី​​​ព្រឹក​ថ្ងៃទី​​៥ មីនា​ កន្លង​​ទៅនេះ ​​​បើ​តាម​ការ​អះអាង​របស់​​​អ្នក​​ភូមិ​​ឈើ​​ទាល​​គង ថា ការ​បាត់ខ្លួន​នោះ​ដោយ​សារ​​​​ការ​ដេញ​​បា.ញ់​សម្លា.ប់​​​ពីសំណាក់​ទាហានសៀម​ ខណៈ​​​​​​​ពលរដ្ឋ​ខ្មែរ​​​ទាំង​​នោះ​លួច​​​ចូល​​​​កា.ប់​​ឈើគ្រញូង​​​​លើ​ភ្នំដង​រែក ​​ក្នុង​ទឹក​ដីសៀម​ ។

ខេត្ត​ព្រះវិហារ​​ ៖​​​ ​​ពលរដ្ឋខ្មែរ​​ជា​ច្រើន​នាក់​​​បាន​បាត់​ខ្លួន​នៅ​​លើ​ទឹក​ដ​ី​​​​​ថៃ​ ​ដែល​តាម​​ប្រភ​ព​ព័ត៌​មាន​​​​​​កាល​ពី​​​ព្រឹក​ថ្ងៃទី​​៥ មីនា​ កន្លង​​ទៅនេះ ​​​បើ​តាម​ការ​អះអាង​របស់​​​អ្នក​​ភូមិ​​ឈើ​​ទាល​​គង ថា ការ​បាត់ខ្លួន​នោះ​ដោយ​សារ​​​​ការ​ដេញ​​បាញ់​សម្លាប់​​​ពីសំណាក់​ទាហានសៀម​ ខណៈ​​​​​​​ពលរដ្ឋ​ខ្មែរ​​​ទាំង​​នោះ​លួច​​​ចូល​​​​កាប់​​ឈើគ្រញូង​​​​លើ​ភ្នំដង​រែក ​​ក្នុង​ទឹក​ដីសៀម​ ។

ហេតុ​ការណ៍ខាង​លើ​​កើត​​ឡើង​នៅ​វេ​លា​ម៉ោង​​​​១១​ព្រឹក​ ថ្ងៃទី​​​៥ មីនា​ ​​ត្រង់ចំណុច​ដំណាក់​ផ្ដៀក​​​ខាង​ជើង​​ ភូមិ​ឈើ​ទាល​​​​​​​​គង ចំណុច​សម្បុក​ជ្រូក​ និង​ចំណុច​ស្ពាន​​​២ ​ខាង​កើត​ភូមិ​​ឈើ​ទាលគង​ លើខ្នង​ភ្នំដង​​រែក​ ក្នុង​ទឹក​ដីសៀម​​ ក្បែរ​ច្រក​​ទ្វារ​អានសេះ​ ។ ​​​ចំពោះអ្នកបាត់​ខ្លួន​​​​​​​គឺ​បាន​​សំដៅ​​​​ទៅលើអ្នក​ដែលគេ​អះអាង​ថា​​​​​​​ ​​​ស្លាប់​​​ដោយ​​​ការ​បាញ់រះ​​​របស់​ទាហាន​​សៀម​មាន​​ចំនួន​​១២នាក់​ ​​តែមិនមាន​​មន្ត្រីផ្លូវការ​ណា​មួយប្រាប់​ឱ្យ​ដឹង​​ទេ​ថា​​​ពិត​ជាមានការ​​បាញ់ស្លាប់​​ច្រើន​នាក់​បែប​នេះ​ឬយ៉ាង​ណា​ ? ​នៅព្រឹក​​ថ្ងៃទី​​៦ មីនា​ ​មន្ត្រី​យោធា​​​​ជាន់​​ខ្ពស់​កម្ពុជា​​​​​​​​​លោក​ឧត្តមសេនីយ៍​​​ឯក ស្រី ឌឹក ​​​​មេ​បញ្ជា​ការ​​​​​សម​រភូមិ​ទិស​ទី​១​ ប្រាសាទ​ព្រះវិហារ​ ​​​បាន​ដឹកនាំទាហាន​​​​ក្នុងកង​ពល​ធំ​​​លេខ​​៣ច​ុះស្រាវ​ជ្រាវ​​ពីបញ្ហានេះ​​​ ប៉ុន្តែកា​រស្រាវ​ជ្រាវ​ ​​​មិន​ត្រូវបាន​​​​​​​​ផ្ដល់​ព័ត៌មាន​​​​បែប​ណា​នោះទេ ។ ​​​ចំណែក​ពលរដ្ឋ​​​ដែល​​ពាក់ព័ន្ធ​​​នឹង​រឿងនេះ​​​ហើយ​រស់នៅ​​​ក្នុង​ភូមិ​ឈើ​​​ទាលគង ត្រូវ​បាននាំ​គ្នា​​បិទ​ទ្វារចាក់សោ​​រត់គេច​ខ្លួន​បាត់​​​អស់​តាំង​ពីយប់​ ។ ​មន្ត្រី​​ខ្មែរ​ដែល​សុំ​លាក់​ឈ្មោះ​​​បាន​បន្លុយ​ថា​ ​មិន​ទាន់​ដឹង​ថា ការ​​ដេញ​បាញ់​​​​​របស់​ទាហាន​​សៀ​ម​នោះ​​​​បណ្ដាល​ឱ្យ​​​ស្លាប់​​ប៉ុន្មាន​នាក់​​ទេ​​​​ ​ហើយ​ពេល​​​​នេះ​​​កំពុង​​ទាក់​ទង​​​​​​​ជាមួយមេទ័ព​​​​សៀម ដើម្បី​​យក​សព​​​​​​ចូល​ដីខ្មែរ​វិញ​ ប៉ុន្តែ​​​ទោះជា​យ៉ាង​ណា​ ​មិន​ទាន់​​ដឹង​​ថា​ភាគ​​​​​​ី​​សៀម​ឆ្លើយ​​​​​​តបបែប​ណា​​ទេ ​ព្រោះ​​ពេលនេះ​​​ទោះជា​បាន​បាញ់សម្លាប់​​ក៏ពួក​​គេមិន​​ប្រាប់យើង​ដែរ​ ។ មន្ត្រី​យោធារូប​នោះ​​​បន្ត​ថា ​កន្លងទៅ​​​ពលរដ្ឋខ្មែរ​​ស្លាប់​ក្នុងទឹក​ដី​សៀម​ គឺ​សៀម​មិន​អនុញ្ញាត​ឱ្យ​ចូល​យក​សព​ម្តងណា​ទេ​ គឺ​សុខ​ចិត្ត​ទុក​សព​ឱ្យ​ស្អុយ​រលួយ​ចោល​នៅ​កណ្ដាល​ព្រៃ​​ ។​

លោក​ឧត្តម​សេនីយ៍​ឯក ស្រី​ ឌឹក​ មេ​បញ្ជា​ការ​ទិស​ទី១​ ប្រាសាទ​ព្រះវិហារ មានប្រសាសន៍​ប្រាប់​កោះសន្តិ​ភាព​នៅ​ក្នុង​ភូមិ​ឈើ​ទាលគង​ថា តាម​ប្រភព​ឱ្យ​ដឹង​ខ្លះ​ៗ​ពី​ក្នុង​ទឹក​ដី​សៀម​ថា ពល​រដ្ឋ​ដែល​បាត់​ខ្លួន​​​​នេះ​ គឺ​មាន​ចម្ងាយ​​ពីខ្សែ​​បន្ទាត់​ព្រំដែន​​​ប្រមាណ​​១០​គីឡូ​ម៉ែត្រ​ ក្បែរ​ចម្ការ​ថៃ ។​ លោក​ឧត្តម​សេនីយ៍​បាន​បន្ទោស​ថា​ ពល​រដ្ឋដែល​​អាច​ឡើង​ភ្នំ​បាន​នោះ​ គឺ​ជា​ចំណុច​ទទួល​ខុសត្រូវ​របស់​កង​ល្បាត​លេខ​៤០៥ ចំណុះ​សឹក​រងព្រះ​វិហារ​ ។​ ​ខណៈ​​បាន​ជួប​ក្រុម​អ្នក​មាន​សំណាង​​​​​រត់​ចេញ​ពី​ដី​សៀម​មក​វិញ​ដែល​ម្នាក់​​ៗ​ស្ពាយ​​ដុំ​ឈើ​គ្រញូង​​ឡើង​កោង​ខ្នង​ផង​​បាន​និយាយ​ថា​ ពួក​គេពិត​ជា​​លួច​ចូល​ទៅ ស្វែង​​រក​​​កាប់​ឈើ​គ្រញូង​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​មែន ហើយ​ការបាញ់​រះ​ពី​សំណាក់​ទាហាន​​សៀម​នោះ​ អ្នក​ណា​ស្លាប់​ក៏​ស្លាប់​ អ្នករត់​ក៏​រត់​នៅ​ក្នុង​ព្រៃ​នោះ​ទៅ​ គឺ​ប្រៀប​​​​ដូចជា​ការ​ផ្សង​ព្រេ​ង​ក្នុង​ល្បែង​គ្រោះ​ថ្នាក់​ដោយសារ​តែ​​របរ​នេះ​​​ជារបរ​​​ដាក់​ជីវិត​​​ ។​
​ការ​បាញ់សម្លាប់​ប្រជា​ពលរដ្ឋ​​​ខ្មែរ​ពីសំណាក់​​ទាហានសៀម ​​​​តែង​​​កើតមានជា​​​​បន្ត​បន្ទាប់​ដូច​បាញ់​​សត្វ​​​ ខណៈ​​​ពល​រដ្ឋ​​​​​ខ្មែរ​​ទាំង​នេះ​លួច​​ឆ្លងដែន​​ចូល​ទៅ​ក្នុង​ទឹក​ដី​​សៀម​​ដោយ​ខុសច្បាប់​​​ដើម្បីរុក​រក​​​កាប់​ឈើ​គ្រញូង​​​​​​​​​​​​​ ។

មុន​នេះនៅខេត្ត​ឧត្តរមានជ័យ ​​​​ព័ត៌មានដូច​គ្នា​​​នេះ​​ត្រូវបាន​គេ​បិទ​បាំង​​​​​​៥​ថ្ងៃ​​​មក​ហើយ​​ គឺ​​​លេច​ឮ​​ថា ​​ទាហាន​សៀម​​​​បាន​​បាញ់ស្លាប់​​​អ្នកចូលកាប់​ឈើ​គ្រញូង​​​​ជា​ច្រើន​​នាក់ ក្នុង​នោះ​​ប្រភព​ក្រៅ​ផ្លូវ ការ​​​​​ថាមាន​​១៨នាក់​​ ​តែ​ការស្វែង​រក​​​ប្រភព​​អះ​អាង​​​​ផ្លូវ​​ការមិន​ត្រូវ​បាន​មន្ត្រី​ណា​មួយ​​ឱ្យ​ដឹង​​នោះទេ ។  ​​​​​​ក្រៅ​ពី​នេះ​​ខ្លះ​​​​​រង​​របួស​​​ ខ្លះ​ត្រូវ​​​ចាប់​ខ្លួន ​​ខ្លះ​​បាត់​ខ្លួន ​​​និង​ខ្លះទៀត​​រត់​​​រួច​មក​​​ដល់​​​លំនៅ​ឋាន​​​​វិញ ។  ហេតុ​ការណ៍​​​នេះ​​បាន​​​កើត​ឡើង​​​​​នៅ​​ចំណុច​​​ស្ពាន​មួយ​​​រយ​​​ស្ថិត​​នៅ​ទល់​មុខ​​ច្រក​ក្បាល​អូរស្វាយ​​ ​ក្នុង​ទឹក​ដី​​​​​ឃុំ​អូរ​ស្វាយ​ ​ស្រុក​ត្រពាំង​ប្រាសាទ​ ​កាល​ពីវេលា​ម៉ោង​​​​​​១២​និង​​២​០​នាទី​រំលង​អធ្រាត្រ​ឈាន​​​ចូល​ថ្ងៃ​​ទី​​២៣ កុម្ភៈ​​​ កន្លង​ទៅ​ ។​​ ប្រជា​ពលរដ្ឋ​​ដែល​រត់​រួច​​ផុតពីសេច​ក្ដីស្លាប់​​​បាន​រៀប​រាប់​​​ថា ពលរដ្ឋ​​​ខ្មែរ​​ដែលចូល​​ទៅគឺមាន​មេ​​​​​ការ​និង​មេខ្យល់​​ ជា​អ្នក​នាំ​​​ទៅ​ក្នុងទឹក​ដី​​សៀម​ដែល​​​​​មានជម្រៅ​​ចាប់​ពី​​១០​ទៅ​២០​​​​គីឡូ​ម៉ែត្រ​ ដើម្បី​​​រុក​រក​​​ឈើ​គ្រញូង​​​​ ។ តាម​ប្រភព​ព័ត៌​មាន​ថា ក្រុម​​​អ្នក​រុក​រក​​​ឈើ​គ្រញូង​​​នោះ​មាន​ច្រើន​​​​​​​​​ក្រុម ​​​​ហើយ​ពេល​រក​បាន​​​យកមកលក់​​ឱ្យ​ឈ្មួញ​​​​ដែល​បាន​ចំណាយ​​​លុយ​​​ឱ្យពួកគេ​​ទិញ​​​​ស្បៀង​អាហារ​​​មុនចូល​​​ទៅក្នុង​ទឹក​ដី​ថៃ​​​ ។​ ​​​​ប្រជា​ពល​រដ្ឋ​​ដដែល​និយាយ​​​ទៀត​​​​ថា ​​ការ​កាប់​ឈើ​គ្រញូង​នោះ ​​បាន​តែ​ពេល​យប់​​ទេ ​​ឯ​​ពេល​ថ្ងៃ​​​ត្រូវ​​សម្រាក​​មិន​អាច​​ចេញ​​ធ្វើ​សកម្ម​ភាព​​​ឡើយ​​ដោយ​​​​ពួន​​សម្ងំស្ងៀម​​​​នៅ​ក្នុងព្រៃ​ ។
ព័ត៌​មានខាង​លើ​នេះ​ មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​ក្រុមមន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​មាន​សមត្ថ​កិច្ច​​​បាន​ទេ​ ដោយសារ​​តែ​​មាន​ការ​លាក់​បាំង​ព័ត៌​មាន​ ហើយ​រឿង​រ៉ាវ​ដែល​ទទួលបាន​នេះ​ គឺ​តាម​រយៈ​ក្រុម​​គ្រួសារ​អ្នក​ស្លាប់​រៀបរាប់​ឱ្យ​ដឹង​តែ​បុ៉ណ្ណោះ ។

យោង​តាម​របាយ​ការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៣​ របស់​ក្រសួង​មហា​ផ្ទៃ​ស្តី​ពី​សភាព​ការណ៍​ និង​កិច្ច​ប្រតិបត្តិ​ការ​រក្សា​ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​ បាន​ឱ្យ​ដឹង​ថា​ ការបាញ់​សម្លាប់​ប្រជាពល​រដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ពីសំណាក​់ទាហាន​សៀម​នៅ​តែ​បន្ត​កើត​មាន​ឡើង​ចំនួន​៥៥​លើក​ ប្រៀប​ធៀប​ឆ្នាំ​២០១២​ កើន​៣៩​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦៩​នាក់​ និង​ចាប់​បញ្ជូន​ពល​រដ្ឋ​ខ្មែរ​ដាក់​ពន្ធនា​គារ​១៦៥នាក់​ ៕​