ខេត្តកំពង់ធំ ៖ ឯកឧត្តមណាំ ទុំប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអ៊ុត សំអនអភិបាលនៃគណះអភិបាលបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាខេត្តនៅសាលប្រជុំសាលាខេត្តអាគាBនាព្រឹកថ្ងៃទី៦មិនា២០១៤ដោយមានការចូលរួមពីមន្រ្តីក្រោមឱវាទចំនួនសរុប៥៣រូប។
លោកឡង គីសឹងនាយករដ្ឋបាលសាលាខេត្តបានអានកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៥៧របស់ប្រុមប្រឹក្សាខេត្ត។ឯកឧត្តមប្រាក់សារ៉ាតបានអានរបាយការណ៏ពីលទ្ធផលការងារប្រចាំខែស្តីពីអនុវត្តការងាររបស់ខេត្តកំពង់ធំដែលសំរេចបានជូនគណះអធិបតីជាទីសណ្តាប់។
ឯកឧត្តមណាំទុំមានមានប្រសាសន៏ថាកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាខេត្តនាពេលនេះគឺមានរបៀបវារៈចំនួន០៤ដើម្បីយកមកពិនិត្យនិងពិភាក្សាមានទី១.ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញញលើកទី៥៨របស់ក្រុមប្រឹក្សាខេត្តទី២.ពិនិត្យនិងអនុម័តលើរបាយការណ៏ប្រចាំខែកុម្ភៈឆ្នាំ២០១៤ ទី៣ពិនិត្យនិងអនុម័តរបាយការណ៏ស្តីពីការអនុវត្តកាងាររដ្ឋបាលខេត្តឆ្នាំ២០១៤ ទី៤.ពិនិត្យនិងអនុម័តរាយការណ៏ស្តីពីការក្រុមការងារខេត្ត(២០០៩និង២០១៤)ដែលសម្រេចបាន។
ជាចុងក្រោយឯកឧត្តមប្រធានអង្គប្រជុំស្នើឱ្យសមាជិកក្រុមប្រឹក្សាខេត្តនិងប្រធានមន្ទីទាំងអស់ជុំវិញខេត្តធ្វើយ៉ាងណារួមសហការពួតដៃគ្នាដើម្បីឱ្យខេត្តកំពង់ធំមានការីកចំរើនប្រជាពលរដ្ឋមានជីវភាពធូរធារលុបបំបាត់បទល្មើសព្រៃឈើបទល្មើសនេសាទនិងត្រូបបង្កើនយកចិត្តតុកដាក់បង្កបង្កើនផលទាំងស្រូវដេញទឹកនិងស្រូវប្រាំងនៅតំបន់បង្កបង្កើនផល។ចុងក្រោយ
ឯកឧត្តមប្រធានសំណូមពរសុំុំឱ្យពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្តិភាព៩ចំណុចបន្ថែមដើម្បីសេចក្នីសុខប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
ចែករំលែកព័តមាននេះ